ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​បាភ្នំ ត្រូវ​បាត់​ភ្នំ ដោយសារ​អ្នក​ណា?

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​ក្រុមហ៊ុន​ចំនួន​៤ កំពុង​តែ​ធ្វើ​សកម្មភាព​ខួង​ថ្មភ្នំ ដាក់​រំសេវ ឬ​គ្រា ប់​ដើម្បី​ចុច​ឱ្យ​ផ្ទុះ​បំបែក​ថ្មភ្នំ​ជា​បំណែក​ៗ​រៀងរាល់ថ្ងៃ ដែល​មាន​

ខេត្តព្រៃវែង ៖ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​ក្រុមហ៊ុន​ចំនួន​៤ កំពុង​តែ​ធ្វើ​សកម្មភាព​ខួង​ថ្មភ្នំ ដាក់​រំសេវ ឬ​គ្រា ប់​ដើម្បី​ចុច​ឱ្យ​ផ្ទុះ​បំបែក​ថ្មភ្នំ​ជា​បំណែក​ៗ​រៀងរាល់ថ្ងៃ ដែល​មាន​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​នេះ ភ្នំ​ទាំងមូល​នៅ​សល់​ប្រហែល​៣០% តែ​ប៉ុណ្ណោះ​។

លោក​ឈុ​ន ពុធ​គុណ មេឃុំ​ជើងភ្នំ​បានឱ្យ​ដឹង​ថា ភ្នំ​ចំនួន​៣ គឺ​មាន​ភ្នំ​ថ្ម​បាញ់​, ភ្នំ​ស្លឹកគ្រៃ និង​ភ្នំ​កំ​ផ្លុ​ត ដែល​ទាំង​៣​នេះ បាន​បែងចែក​ជា​២​ផ្នែក ។ ផ្នែក​ទី​១ ភាគ​ខាងជើង ហៅ​ថា ភ្នំ​ថ្ម​បាញ់ បាន​ចែក​ទៅ​ជូន​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​១២០​គ្រួសារ ដោយ​មួយ​គ្រួសារ​ៗ​ទទួល​បាន «​ហាំ​ថ្ម​» ឬ​ហៅ​ថា «​ម៉ា​មុខ ឬ​១​ឡូត៍​» ដែល​មាន​ទទឹង​ពី​៤-៦​ម៉ែត្រ ។

ក្នុង​១២០​គ្រួសារ «១២០​ហាំ​ថ្ម​» ឬ​ម៉ា​មុខ​៤ ទៅ​៦​ម៉ែត្រ គ្រួសារ​ខ្លះ​បាន​វាយ​ថ្មភ្នំ​លក់​រហូត​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត មាន​ន័យ​ថា គាត់​បាន​វាយ​ដាច់​១​ហាំ​របស់​គាត់​។ ដូច្នេះ គាត់​គ្មាន​ហាំ​វាយ​បន្ត​តទៅ​ទៀត​បាន​ទេ គឺ​គ្មាន​ថ្ម​វាយ​លក់​តទៅ​ទៀត គឺ​គាត់​ងាក​មក​ជួយ​វាយ​ឱ្យ​គេ ឬ​ស៊ីឈ្នួល​វាយ​ឱ្យ​គេ ដើម្បី​យក​កំរៃ​មក​ចិញ្ចឹមជីវិត ។