ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិនស្អុយ​ចម្លែក ពេល​​ឃើញ​ផ្អើល​ទាំង​ព្រឹក

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ដក​ផ្សិត​នៅ​ក្នុង​ចម្ការ​កូន​ប្រេងខ្យល់​មួយ​កន្លែង​ហើយ​បាន​ធំ​ក្លិន​ស្អុយ​ចម្លែក​ក៏​តាម​រក​មើល​ស្រាប់​តែ​​ប្រទះ​ឃើញ​

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ដក​ផ្សិត​នៅ​ក្នុង​ចម្ការ​កូន​ប្រេងខ្យល់​មួយ​កន្លែង​ហើយ​បាន​ធំ​ក្លិន​ស្អុយ​ចម្លែក​ក៏​តាម​រក​មើល​ស្រាប់​តែ​​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​ទាំង​ខ្លួន​អាក្រាត​ននលគក​គ្មាន​សំលៀក​បំពាក់​ជាប់​ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ឆ្នាំ​២០១៦ នៅ​ក្នុង​ចម្ការ​កូន​ប្រេងខ្យល់​មួយ ស្ថិត​ក្នុងភូមិ​ទួល​អំពិល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បុរស​ឈ្មោះ ទឹម ណុ​ន អាយុ​៣០​ឆ្នាំ ជា​អ្នក​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ប្តី​របស់​គាត់​បាន​ទៅ​ដក​ផ្សិត​ជាមួយ​បុរស​ម្នាក់​ទៀត​ជា​អ្នក​ជិតខាង​ឈ្មោះ ខៀវ សិត ហៅ​ក្រិ​ច រស់នៅ​ភូមិ​ទួល​អំពិល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខណៈ​កំពុង​ដើរ​ដក​ផ្សិត​បាន​បន្តិច​ប្តី​របស់​គាត់​បាន​ធំ​ក្លិនស្អុយ​ចម្លែក​ចេញពី​ក្នុង​ព្រៃ​ប្រេងខ្យល់ ប្តី​របស់​គាត់​ក៏​បាន​ដើរ​តាម​រក​ក្លិនស្អុយ​នោះ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ​ហើម​ហើយ​ស្វិត​អស់​ទៅ​វិញ​មិនដឹង​ថា​ស្លាប់​ដោយ​មូលហេតុ​អ្វី ។ ឃើញ​ដូច្នេះ​ប្តី​របស់​គាត់​ក៏​បាន​រត់​មក​ផ្ទះ​ប្រាប់​រូប​គាត់​អំពី​រឿងរ៉ាវ​នៃ​ការ​ប្រទះ​ឃើញ​សាកសព ព្រមទាំង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង​។

សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​បានឱ្យ​ដឹង​ថា សាកសព​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​នោះ​ជា​បុរស​មាឌធំ​ខ្ពស់ កម្ពស់​ប្រមាណ​ជា​១,៨០​ម៉ែត្រ ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​ទេ ពីព្រោះ​សព​អាច​ស្លាប់​ច្រើន​ថ្ងៃ​មក​ហើយ សព​ឡើង​ក្រៀម​មើល​ពុំ​យល់​ឡើយ ហើយ​សមត្ថកិច្ច​ក៏​ពិបាក​នឹង​ធ្វើ​កោសល​វិច័យ​ដែរ ទើប​មិន​អាច​សន្និដ្ឋាន​ថា​ជា​អំពើ​ឃាតកម្ម ឬ​ជន​រង​គ្រោះ​ដើរមក​ខ្យលគរ​ដួល​ស្លាប់​យ៉ាងណា​នោះ​ទេ ។ ហើយដោយ​សភាព​សព​ស្អុយ​និង​មិន​អាច​តម្កល់​ទុក​បាន​ក៏​សម្រេច​បញ្ចុះសព​នេះ​សិន ហើយ​បាន​ហៅ​អ្នកស្រុក​ឲ្យ​ជួយ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្មុ​ង​ចំការ​កូន​ប្រេងខ្យល់​នោះ​តែ​ម្តង រង់ចាំ​មើល​ក្រែង​មាន​ក្រុម​គ្រួសារ​សាច់ញាតិ​បាត់​សមាជិកគ្រួសារ​មក​សួរ​រក និង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​បាន​បាត់​សមាជិកគ្រួសារ សូម​មក​ទាក់ទង​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត​ផង​ដែរ ៕