ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona គ្រង​ជើងឯក Copa del Rey លើក​ទី​28

7 ឆ្នាំ មុន

ខ្សែបម្រើ​ក្លិប Gladbach វ័យ​២៣​ឆ្នាំ Granit Xhaka បង្ហាញ​ពី​អារម្មណ៍​ពុះកញ្ជ្រោល​ចង់ទៅ​លេង​ឱ្យ​ក្លិប​កាំភ្លើង​ធំ Arsenal នៅ​រដូវក្តៅ​នេះ​ដើម្បី​បំពេញ​ក្តី​សុបិន​របស់​គេ​តាំងពី​ក្មេង​មក​ម៉្លេះ ។

ការ​ប្រកួត​រវាង​ក្លិប​Barcelona និង​Sevilla ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey នា​រាត្រី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ត្រូវ​បាន​បញ្ចប់​ដោយ​Barcelona​បំបាក់​គូប្រកួត​របស់​ខ្លួន​ក្នុង​ម៉ោង​បន្ថែម​ដោយ​លទ្ធផល​២-០ ។ គេ​សង្កេត​ឃើញ​ថា ការ​ប្រកួត​នេះ Barcelona ហាក់ដូចជា​ព្យាយាម​គាបសង្កត់​គូប្រកួត​របស់​ខ្លួន​មិន​ឱ្យ​មានឱកាស​គ្រប់គ្រង​បាល់ រហូត​ធ្វើ​ឱ្យ​ខ្សែបម្រើ Mascherano ទទួល​បាន​កាត​ក្រហម​ដោយ​បាន​ទាញ​អាវ​ខ្សែប្រយុទ្ធ​ក្លិប​Sevilla កីឡាករ Gameiro នៅ​នាទី​ទី​៣៦ ។ មួយវិញទៀត​ខ្សែប្រយុទ្ធ​កំពូល​ល្បិច Luis Suarez ក៏​ត្រូវ​បាន​ប្តូរ​ចេញ​ផង​ដែរ​ដោយសារ​តែ​បញ្ហា​របួស ។ យ៉ាងណាមិញ​កីឡាករ Banega របស់​ក្លិប Sevilla ក៏​ត្រូវ​បាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​នៅ​ចុង​ម៉ោង​បន្ថែម​និង​កីឡាករ Martins នៅ​នាទី​ទី​១២១ ។

ទោះជា​យ៉ាងណា​ក្តី Barcelona នៅ​តែ​អាច​បំបែក​រនាំង​ដែក​របស់ Sevilla បាន​ដដែល​ដោយ​កីឡាករ Alba នៅ​នាទី​ទី​៩៧ និង​នាទី​ទី​១២២ ដោយ​កីឡាករ​វ័យក្មេង Neymar ដែល​២​គ្រាប់​ដ៏​អស្ចារ្យ​នេះ សុទ្ធតែ​ត្រូវ​បាន​បញ្ជូន​បាល់​ចេញពី​ជើង Messi ។

សូម​បញ្ជាក់​ថា នេះ​ជា​ជ័យជម្នះ​លើក​ទី​២៨​របស់​ក្លិប Barcelona គ្រង​ជើងឯក Copa del Rey ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Luis Enrique បន្ទាប់​ពី​ក្លិប​នេះ​ទើបតែ​ឈ្នះ​ពាន La Liga លើក​ទី​២៤​របស់​ខ្លួន​កាលពី​ពាក់កណ្តាល​ខែឧសភា​កន្លង​ទៅ​ដោយ​បាន​យកឈ្នះ​ក្លិប Granada ក្នុង​លទ្ធផល​៣-០៕