ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាង​ប្រុស​បំភ្លឺ រឿង​ចោទ​ថា​មានកូន​៣​ខែ​ហើយ​មិន​ទទួលខុសត្រូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គេហទំព័រ​«​កោះសន្តិភាព​» បាន​ចេញផ្សាយ​រឿងរ៉ាវ​មួយ​នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ឧសភា ដែល​ដាក់​ចំណងជើង​ថា «​ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ប្តឹង​បក​វិញទៀត​»

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គេហទំព័រ​«​កោះសន្តិភាព​» បាន​ចេញផ្សាយ​រឿងរ៉ាវ​មួយ​នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ឧសភា ដែល​ដាក់​ចំណងជើង​ថា «​ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ប្តឹង​បក​វិញទៀត​» ដែល​ជា​រឿងស្រី​ប្រកាន់ ប្រុស​ប្រកែក ។ តាម​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មុន​ការ​ចុះ​ផ្សាយ​នូវ​អត្ថបទ​ខាងលើ​នេះ ភ្នាក់ងារ​«​កោះសន្តិភាព​»​បាន​ព្យាយាម​ទាក់ទង​ទៅ​តួអង្គ​បុរស​ដែល​ម្តាយ​និង​កូន​បាន​ធ្វើការ​ចោទប្រកាន់​នោះ​ដែរ តែ​ទូរស័ព្ទ​ចូល​៣​ដង​មិន​មាន​អ្នក​ទទួល ។ នៅ​រសៀល​ថ្ងៃ​ទី​២៤​ឧសភា​នេះ យុវជន​ឈ្មោះ យ៉ាំង ធូ​ឈី​ង ដែល​ថា​ជា​អ្នក​រង​នូវ​ការ​ចោទប្រកាន់​ពី​សំណាក់​ស្រី្ត​ម្តាយ និង​កូន បាន​ទូរស័ព្ទ​ពី​ខេត្តបន្ទាយមានជ័យ​មក​ភ្នាក់ងារ​«​កោះសន្តិភាព​»​នៅ​ភ្នំពេញ ដើម្បី​សុំ​ធ្វើការ​បកស្រាយ និង​បំភ្លឺ ចំពោះ​បញ្ហា​នេះ ។

«​កោះសន្តិភាព​» សូម​ធ្វើការ​ចុះ​ផ្សាយ​តាម​សំដី​ដើម​(​សម្លេង​តាម​ទូរស័ព្ទ​)​ទាំងស្រុង​ដូច​តទៅ ៖

សូម​គោរព​លោកពូ លោកពូ​ខាង​កាសែត​«​កោះសន្តិភាព​»​មែន​ទេ​លោកពូ ? ខ្ញុំបាទ​ឈ្មោះ យ៉ាំ​ង ធូ​ឈី​ង អាយុ​២៧​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ ខ្ញុំ​ចង់​ជំរាប​ជួន​លោកពូ​អ្នក​សារព័ត៌មាន​«​កោះសន្តិភាព​»​ថា ទាក់ទង​នឹង​ការ​បង្ហោះ​ព័ត៌មាន​ទាំង​អស់នោះ ខ្ញុំ​ចង់​និយាយ​ថា គឺជា​ការ​និយាយ​មិន​ពិត បំផ្លើស​ច្រើន​ណាស់ ដែល​ធ្វើ​ឲ្យ​មហាជន​វាយប្រហារ​មក​លើ​រូប​ខ្ញុំ ។

លោក យ៉ាំ ធូ​ឈី​ង បន្ត​ថា ក្នុង​គេហទំព័រ​អ្នកស្រី យឿ​ន លី​ណា ជា​ម្តាយ​នាង សាន ដា​ណែ​ត បាន​ចោទ​ខ្ញុំ​ថា ខ្ញុំ​បាន​លួច​ទៅ​រៀប​ការ ។ រឿង​នឹង​ខ្ញុំ​បាន​រៀប​ការ​ស្របច្បាប់ និង​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ ហើយ​មុន​រៀប​ការ ភូមិ​-​ឃុំ​បាន​បិទ​ប្រកាស​១​ខែ​មុន និង​បាន​ធ្វើ​តាម​និ​តិ​វិធី​ទាំងអស់ គឺ​មិន​អាច​ប្រើ​ពាក្យ​ថា​លួច​ទៅ​រៀប​ការ​បាន​ទេ ។ ការ​ស្គាល់​អ្នកស្រី យឿ​ន លី​ណា និង​នាង សាន ដា​ណែ​ត គឺជា​ការ​រាប់អាន​គ្នា​ទេ ហើយ​រឿង​មួយទៀត​ដែល​ថា គាត់​បាន​ទៅ​កក់​ភ្នួ​ង កក់​រោងការ​អី​ណុ​ង​ខ្ញុំ​អត់​បានដឹង​រឿង​ផង រួច​មក​ចោទ​ខ្ញុំ និង​បង្គាប់​ថា​ឲ្យ​កក់​ភ្នួ​ង និង​រោងការ​អស់​រាប់​ពាន់​ដុល្លារ ពេល​នេះ​កំពុង​ជំពាក់​គេ​វ័ន​ក ចំណុច​នេះ​ខ្ញុំ​ចង់​បញ្ជាក់​ថា គាត់​មាន​ភស្តុ​តាង​ណា​ថា​ជំពាក់​គេ​វ​ន័ក​នោះ ដូច្នេះ​ការ​ប្រើ​ពាក្យ​សំដី​ទាំង​អស់នេះ​ចង់​ដាក់បន្ទុក​មក​លើ​ខ្ញុំ​ទាំងស្រុង​តែ​ម្តង ។ មួយទៀត​ដែល​អ្នកស្រី យឿ​ន លី​ណា ថា​ខ្ញុំ​បាន​សន្យា​ថា​នឹង​រៀប​ការ​ជាមួយ​កូនស្រី​គាត់ នាង សាន ដា​ណែ​ត អត់​មាន​ទេ រួម​ទាំង​ថា​ខ្ញុំ​មាន​ស្នាម​មេដៃ​នោះ​ក៏​គ្មាន​ដែរ ។

លោក យ៉ាំង ធូ​ឈី​ង បន្ត​ថា មើល​ឯកសារ​ទាំងអស់​ដែល​ភាគី​ម្ខាង​យក​ម​មក​បង្ហាញ​នោះ គ្មាន​កាលបរិច្ឆេទ​ត្រឹម​ត្រូ​រ​ទេ ហើយ​គ្មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ​ផង​គាត់​ថា​បែរ​ទៅ​ជា​កក់​ភ្នួ​ង ចុងភៅ អី​នោះ​វា​គ្មាន​ហេតុផល​សោះ ហេតុ​បានជា​គាត់​ដាក់​ក្នុង​សារព័ត៌មាន​ថា​យ៉ាង​ដូច្នេះ​វិញ ។ ចំពោះ​រូបថត​ដែល​បាន​ថត​ជាមួយ​នាង សាន ដា​ណែ​ត គឺ​ខ្ញុំ​ទទួលស្គាល់​ជា​រូបថត​ពិត ។ អ្នកស្រី យឿ​ន លី​ណា និយាយ​ថា​ខ្ញុំ​បាន​ទៅ​រស់នៅ​ជាមួយ​កូនស្រី​គាត់​រយៈពេល​១​ឆ្នាំ តាម​ពិតជា​ការ​រាប់អាន​ស្គាល់គ្នា មិន​បាន​ទៅ​រស់នៅ​ជាមួយ​គ្នា​ទេ ហេតុ​អ្វី​ចោទប្រកាន់​ថា​ទៅ​រស់នៅ​ជាមួយ​កូនស្រី​គាត់​១​ឆ្នាំ ។  ធម្មតា​ការ​ស្គាល់គ្នា ធ្លាប់​ធ្វើ​ខូ​ប​កំណើត​ឲ្យ ធ្លាប់​ចូល​ពិធី​ខួបកំណើត ឬ​ទៅ​ណា​ជាមួយ​គ្នា តែ​មិន​បាន​រស់នៅ​ជាមួយ​ទេ មិនមែន​ដូច​គាត់​ថា​ខ្ញុំ​និង​រស់នៅ​ជាមួយ​កូន​របស់​គាត់​ដូច​ប្តី​ប្រពន្ធ អ​ញ្ចឹ​ង​អត់​ត្រឹមត្រូវ ខ្ញុំ​សុំ​បដិសេធ​ត្រង់​ហ្នឹង ។ ពេល​ដែល​ស្គាល់គ្នា​ណុ​ង​ខ្ញុំ​បាន​ប្រាប់​គាត់​ហើយ​ថា ខ្ញុំ​មាន​គួ​ដណ្តឹង មិនមែន​គាត់​មិនដឹង​ទេ ទាំង​ម្តាយ និង​កូន​គាត់​ដឹង​ថា ខ្ញុំ​មាន​គួរ​ដណ្តឹង ហើយ​ខ្ញុំ​ក៏​មិន​បាន​លូកលាន់​កូន​គាត់​ដែរ កន្លង​មក ឬអ្វី​ដែល​ធ្វើ​ជាមួយ​គ្នា​និង​គឺ​ដោយសារ​ផ្ទះ​ជាប់​គ្នា ហើយ​គាត់​ដឹង​ថា ខ្ញុំ​ជិត​ដល់​ថ្ងៃ​រៀប​ការ​ទៀត អ​ញ្ចឹ​ង​នេះ​ជា​ការ​រៀបចំ​ដើម្បី​បំបែកបំបាក់​គ្រួសារ​របសខ្ញុំ ។

ខ្ញុំ​វិល មក​បកស្រាយ​រឿង​រូបថត និង​ស្នាម​មេដៃ និង​សំបុត្រ​កំណើត​របស់ខ្ញុំ​ត្រូវ​បាន​គាត់​យក​ទៅ​បង្ហោះ​ជា​សាធារណៈ ។ ពេល​និង​គឺ​មានការ​គាបសង្កត់​គំរាម​ខ្ញុំ ថា​មិន​ព្រម​ថត​ជាមួយ និង​មិន​ទទួលស្គាល់​កូន​ដែល​ថា​មាននៅ​ក្នុង​ផ្ទៃ​៣​ខែ​នោះ​មិនមែន​ជា​កូន​របស់ខ្ញុំ​ទេ គាត់​និង​រករឿង និង​រំខាន​ដល់​រោងការ​របស់ខ្ញុំ ព្រមទាំង​មិន​ឲ្យ​បាន​រៀប​ការ​ស្រួល​បួល​ទេ ។ ក្នុង​កាលៈទេសៈ​និង បើ​ខ្ញុំ​មិន​ធ្វើ​តាម​គាត់​ទេ គាត់​នឹង​ប្រើ​សមត្ថកិច្ច​ឲ្យ​មក​ចាប់​យក​ភ្លាម​ៗ ពេល​នោះ​ខ្ញុំ​មិន​បាន​ពិភាក្សា​ជាមួយ​ឪពុក​-​ម្តាយ និង​ក្រុម​គ្រួសារ​ទេ គឺ​ព្យាយាម​ដោះស្រាយ​ម្នាក់ឯង ក៏​ចាប់​ខ្ញុំ​យក​ទៅ ។ រឿង​គាត់​ថា​នាង សាន ដា​ណែ​ត មាន​ផ្ទៃពោះ​កូន​៣​ខែ គាត់​មិន​ទាន់​ច្បាស់​ថា​មានកូន​ជាមួយ​ខ្ញុំ​ផង​គាត់​ហ៊ាន​ទៅ​បង្ហោះ​លើ​សារព័ត៌មាន​ថា​ជា​កូន​របស់ខ្ញុំ ខ្ញុំ​មិនដឹង​ទេ​ថា​គាត់​ទាក់ទង​ជាមួយ​អ្នក​ណាខ្លះ​ផង ។ គាត់​គ្រាន់តែ​មាន​សំបុត្រ​ពេទ្យ​មួយ​សន្លឹក​ហើយ​អះអាង​ថា​ជា​កូន​របស់ខ្ញុំ ខ្ញុំ​អត់​ទទួលស្គាល់​ទេ លុះត្រា​កូន​នោះ​កើតមក​ហើយ​ពិនិត្យ​ឈាម​ទៅ​ជា​កូន​របស់ខ្ញុំ​មែន ខ្ញុំ​ទទួលស្គាល់​ការ​ពិត ប៉ុន្តែ​ពេល​នេះ​ពុំ​មាន​ភស្តុ​តាង​ច្បាស់លាស់​ខ្ញុំ​ម៉ិច​ទទួលស្គាល់​ថា​ជា​កូន​របស់ខ្ញុំ ឥឡូវ​មក​ហែកកេរ្តិ៍​ខ្ញុំ​ជា​សារ​ធារ​ណៈ​អ​ញ្ចឹ​ង​ខ្ញុំ​អត់​សុខចិត្ត​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ខ្ញុំ​ដែរ មិនមែន​អ្នកឯង​ចេះ​តែ​ចោទប្រកាន់​នោះ​ទេ ៕