ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់ម្នាក់​ ដោយសារ​តែ​ងោក​មួយ​ភាំង​

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង៖ មនុស្ស​ម្នាក់​​ស្លា.ប់​នៅ​នឹង​កន្លែង និង​​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់ ក្នុង​​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង០៣ ​និង​២០ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៤ ​ឧសភា ​២០១៦ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​​៥ ​​ក្នុង​ភូមិ​ផ្សារ​ ឃុំ​ផ្សារ ស្រុក​​បរិបូរ​ណ៌ ​​ខណៈ​ជិះ​​ក្នុង​រថយន្ត​​ធ្លាក់​ពី​​ផ្លូវជាតិទៅ​បុក​ផ្ទប់​​​ដើម​ឈើ ។

ខេត្តកំពង់ឆ្នាំង៖ មនុស្ស​ម្នាក់​​ស្លាប់​នៅ​នឹង​កន្លែង និង​​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់ ក្នុង​​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​កើត​ឡើង​កាល​​ពី​វេលា​ម៉ោង០៣ ​និង​២០ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៤ ​ឧសភា ​២០១៦ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​​៥ ​​ក្នុង​ភូមិ​ផ្សារ​ ឃុំ​ផ្សារ ស្រុក​​បរិបូរ​ណ៌ ​​ខណៈ​ជិះ​​ក្នុង​រថយន្ត​​ធ្លាក់​ពី​​ផ្លូវជាតិទៅ​បុក​ផ្ទប់​​​ដើម​ឈើ ។

​សមត្ថ​កិច្ច​​ឱ្យដឹង​​ថា ​ជន​រង​គ្រោះ​​ដែល​ស្លាប់​​ឈ្មោះ​រឿ​ន សំអាង អាយុ​១៨​ឆ្នាំ (ជា​ព្រូ​) មាន​ទីលំនៅ​​ក្នុងភូមិ​ជើង​ខ្នា ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ​និងអ្ន​ក​បើក​របួសធ្ងន់​ឈ្មោះសែ​ម សុ​ជាតិ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ។

ប្រភព​​ដដែល​​​បន្ត​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​២​នាក់​ជា​កម្មករ​​បើករថយន្តម៉ាកហ៊ី​យ៉ា​ន់​ដាយ គ្មាន​ស្លាក​លេខ ដឹក​ទឹក​​បរិសុទ្ធ​លក់​​តាម​​ដេប៉ូ ។ លុះ​ពេល​​ដឹក​​ទឹក​​​លក់​​អស់​ជិះ​ត្រឡប់ទៅ​​វិញ ដោយ​​ដឹក​អុស​ខ្លះ​ដាក់​ក្នុង​រថយន្ត ​​ពេល​មក​ដល់​ចំណុច​កើតហេតុ ជា​ផ្លូវ​កោង​ប្រហែលជា​អ្នកបើកបរ​បាន​ងោក​មួយភាំង បណ្តាល​រថយន្ត​ជ្រុល​​ចង្កូត​ធ្លាក់​ផ្លូវ​មក​ស្តាំ​ដៃ ទៅ​បុក​ផ្ទប់​ជាមួយ​ដើមក្ងោក និង​ដើម​ចន្ទី បណ្តាល​ឱ្យ​​ស្លាប់​ព្រូ​កៀប​ជាប់​ក្នុង​រថយន្ត ចំណែក​អ្នកបើកបរ​បាន​រង​របួសធ្ងន់តែម្តង ។

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​​​នាំ​គ្នា​គាស់រថ​យន្ត​យក​សព​​ជន​រង​គ្រោះ និង​អ្នក​រង​របួសធ្ងន់​ចេញពី​ក្នុង​រថយន្ត ដោយ​​ប្រើ​​រយៈពេល​យ៉ាង​យូរ ។ បន្ទាប់មក​ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ជា​បន្ទាន់ ចំណែក​សព​​ជន​រងគ្រោះ ត្រូវ​​ក្រុម​គ្រួសារ​ដឹក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ ​