ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់ងារ​ស៊ើបការណ៍​កូរ៉េ​ខាងត្បូង​ភ្ញាក់ផ្អើល​ចំពោះ​ប្រជាប្រិយភាព​ភរិយា​លោក​គី​ម ជុង​អ៊ុ​ន

7 ឆ្នាំ មុន

ស្ត្រី​ទី​មួយ​កូរ៉េ​ខាងជើង​ដ៏​ស្រស់​សោភា លោកស្រី RI SOL-JU បាន​សាបព្រោះ​ការ​ភ្ញាក់ផ្អើល​ក្នុង​ផ្ទៃ​ភ្នាក់ងារ​ស៊ើបការណ៍​កូរ៉េ​ខាងត្បូង ។

យោង​តាម​អត្ថបទ​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ថា

ស្ត្រី​ទី​មួយ​កូរ៉េ​ខាងជើង​ដ៏​ស្រស់​សោភា លោកស្រី RI SOL-JU បាន​សាបព្រោះ​ការ​ភ្ញាក់ផ្អើល​ក្នុង​ផ្ទៃ​ភ្នាក់ងារ​ស៊ើបការណ៍​កូរ៉េ​ខាងត្បូង ។

យោង​តាម​អត្ថបទ​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ថា ភរិយា​លោក​គី​ម ជុង​អ៊ុ​ន ពុំ​មែន​ជា​គ្រោះថ្នាក់​ពិតប្រាកដ​មួយ​សម្រាប់​ប្រជាជន​កូរ៉េ​ខាងត្បូង​ឡើយ ក៏​ប៉ុន្តែ​លោកស្រី RI SOL-JU មាន​ប្រជាប្រិយភាព​ខ្ពស់​នៅ​កូរ៉េ​ខាងត្បូង កាលពី​ឆ្នាំ​២០១២ ដែល​ភ្នាក់ងារ​ស៊ើបការណ៍​កូរ៉េ​ខាងត្បូង ប្រមូល​កម្លាំង​បណ្តា​អ្នកជំនាញ​ខាង​ព័ត៌មានវិទ្យា ដើម្បី​ជួយ​បង្វែរ​ការ​ចាប់អារម្មណ៍​លើ​សម្រស់​របស់​ភរិយា​មេដឹកនាំ​កូរ៉េ​ខាងជើង ។

អតីត​ប្រមុខ​ភ្នាក់ងារ​សម្ងាត់​កូរ៉េ​ខាងត្បូង លោក WON SEI HOON រៀបរាប់​ថា ពេល​គេ​ដឹង​កាលពី​ខែកក្កដា ឆ្នាំ​២០១២ ថា លោក គី​ម ជុង​អ៊ុ​ន រៀប​ការ​ជាមួយ​លោកស្រី RI SOL-JU បណ្តាសារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ផ្សាយ​ព្រោងព្រាត​នូវ​អត្ថបទ​យ៉ាងច្រើន​ពី​នារី​រូប​នេះ រហូត​ដល់​ស្នើ​បង្កើត​តាម​អុ​ី​ន​ធើ​រ​ណេ​ត​នូវ​ក្លឹ​ប​គាំទ្រ​លោកស្រី RI SOL-JU ទៀត​ផង ។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បន្ទាប់​មក​ចេញ​បញ្ជា​ឱ្យ​បញ្ឈប់​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​របស់​ភរិយា​លោក​គី​ម ជុង​អ៊ុ​ន ។ ទីបំផុត​ក្រុម​សង្គ្រាមចិត្តសាស្ត្រ​របស់​ភ្នាក់ងារ​សម្ងាត់​កូរ៉េ​ខាងត្បូង​បាន​ចាត់វិធានការ​នានា ដែល​សំដៅ​រារាំង​ការ​បង្កើត​ក្លិប​គាំទ្រ​លោកស្រី RI SOL-JU ។ ចំណែកឯ​ទីភ្នាក់ងារ​ស៊ើបការណ៍​កូរ៉េ​ខាងត្បូង ក៏​ធ្វើ​រាល់​លទ្ធភាព​ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ប្រជាជន​កូរ៉េ​ខាងត្បូង​ចំពោះ​នារី​រូប​នេះ​ដែរ ។

ការ​បង្កើត​យុទ្ធ​ជន CYBER របស់​ភ្នាក់ងារ​សម្ងាត់​កូរ៉េ​ខាងត្បូង គឺ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​តាម​អុ​ី​ន​ធើ​រ​ណេ​ត​នូវ​ការ​អះអាង​ផ្សេង​ៗ​ពី​កូរ៉េ​ខាងជើង ។

កាលពី​៤​ឆ្នាំ​មុន លោកស្រី RI SOL-JU ក៏​ត្រូវ​គេ​ផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​លើ​ទំព័រ​ទី​មួយ​នៃ​បណ្តាសារ​ព័ត៌មាន​លោក​ខាងលិច​ផង​ដែរ ។ សារព័ត៌មាន​ទាំងនេះ​សរសេរ​សរសើរ​​ថា លោកស្រី RI SOL-JU ជួយ​កែ​លម្អ​មុខមាត់​របស់​កូរ៉េ​ខាងជើង​លើ​ពិភពលោក ។ សារព័ត៌មាន​សរសើរ​សម្រស់ និង​ម៉ូ​ដ​ស្លៀកពាក់​របស់​លោកស្រី RI SOL-JU ។

បណ្តា​អ្នកកាសែត​ក៏​គូសបញ្ជាក់​ដែរ​ថា លោកស្រី RI SOL-JU មាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​ស្វាមី​អមដំណើរ​ពេល​ទៅ​ណា​មក​ណា ដោយ​ទឹកមុខ​សើច​ញញឹម ហើយ​កៀក​ដៃ​មិន​អៀនខ្មាស​ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន ៕