ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ មុន្នី​ឧត្តម បង្ហោះ​សារ​បង្ហាញ​ពី​ក្ដី​សង្ឃឹមនៅ AFF Susuki Cup

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ចាញ់​ក្នុង​ការ​ប្រកួត​លើក​ទី​២ ជាមួយ​ក្រុម​ឥណ្ឌូ​នេ​ស៊ី កីឡាករ ប្រាក់ មុន្នី​ឧត្តម បាន​បង្ហាញ​ពី​ភាព​

​រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ចាញ់​ក្នុង​ការ​ប្រកួត​លើក​ទី​២ ជាមួយ​ក្រុម​ឥណ្ឌូ​នេ​ស៊ី កីឡាករ ប្រាក់ មុន្នី​ឧត្តម បាន​បង្ហាញ​ពី​ភាព​តានតឹង​សម្រាប់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​យ៉ាង​ច្បាស់​ៗ បើ​ទោះជា​ក្រុម​កម្ពុជា នៅ​មានការ​ប្រកួត​បន្ត​។ ការ​លើក​ឡើង​របស់​លោក ក៏​ត្រូវ​គេ​យល់​ស្របគ្នា ដោយសារ​តែ​ក្រុម​ដែល​កម្ពុជា​ត្រូវ​ប៉ះ​គឺ​មាន​តែ​ក្រុម​ឡាវ​ដែល​សង្ឃឹម តែបើ​ទោះជា​​ឈ្នះ​ក៏​ឱកាស​ឡើង​ខ្វែង​ពូ​ល​គឺ​ពិបាក ព្រោះ​មាន​ក្រុម​វៀតណាម​ជា​ឧបសគ្គ​ដ៏​ធំ​។ យ៉ាងណា​មិ​ញ​ អ្នកគាំទ្រ​សុទ្ធតែ​មើលឃើញ​ថា ក្រុម​កម្ពុជា​ឈាន​ឡើង​ជាង​មុន ព្រោះ​ក្រុមបាល់ទាត់​លែង​មានឱកាស​ស៊ី​បាន​ច្រើន​ៗ​។

កីឡាករ ប្រាក់ មុន្នី​ឧត្តម បង្ហោះ​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០២១ ទទួលស្គាល់​ថា ក្រោយ​ចាញ់​ក្រុម​ឥណ្ឌូ​នេ​ស៊ី កម្ពុជា​ត្រូវ​មានការ​ងារ​ជា​ច្រើន​ទៀត​ត្រូវធ្វើ ដើម្បី​អាច​ប្រជែង​ជាមួយ​ក្រុម​ធំ​ៗ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ក្រុម​របស់​លោក​ត្រូវ​បាន​លត់​ដោយ​ក្រុម​ឥណ្ឌូ​នេ​ស៊ី ៤-២ ក្នុង​ពានរង្វាន់ AFF Suzuki Cup ពូ​ល B​។

កម្ពុជា​បាន​ចាប់ផ្តើម​ការ​ប្រកួត​យឺត ខណៈ​ដែល​ឥណ្ឌូ​ណេ​ស៊ី​បាន​វាយបក​យ៉ាង​ខ្លាំង ហើយ​នាំមុខ​ក្នុង​លទ្ធផល ៣-០ បន្ទាប់​ពី​ការ​ប្រកួត​អស់​រយៈពេល​សាមសិប​បី​នាទី​។ បួន​នាទី​ក្រោយមក កម្ពុជា​ទាញ​បាន​មួយ​គ្រាប់​វិញ ដោយសារ​តែ​ការ​តែ​តបាល់​របស់​កីឡាករ Yue Safy​។ ចូល​ដល់​តង់​ទី​ពីរ ឥណ្ឌូ​ណេ​ស៊ី​បាន​បន្ថែម​ការ​នាំមុខ​របស់​ខ្លួន​ក្នុង​លទ្ធផល 4-1 មុន​ពេល​ដែល​កីឡាករ​បម្រុង ប្រាក់ មុន្នី​ឧត្តម បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​ពីរ​របស់​កម្ពុជា​ក្នុង​ការ​ប្រកួត​ជាមួយនឹង​បាល់​ហ្វ្រី​ឃី​ក​ដ៏​អស្ចារ្យ​។

កីឡាករ ប្រាក់ មុន្នី​ឧត្តម និយាយ​ថា «យើង​បាន​ចូល​ទៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង​គោលបំណង​របស់​យើង និង​របៀប​ដែល​យើង​ពុះពារ​។ សម្រាប់​ការ​ប្រកួត​ជាមួយ​ឥណ្ឌូ​នេ​ស៊ី គឺ​នៅ​តង់​ទី​ពីរ យើង​ចង់​ពង្រឹង​ការ​គ្រប់គ្រង​របស់​យើង និង​គ្រប់គ្រង​បាល់​បន្ថែម​ទៀត ហើយ​យើង​ធ្វើ​បាន​ល្អ ហើយ​ក្រុម​យើង​ក៏​ប្រឹង​អស់ពី​សមត្ថភាព​ផង​ដែរ​»។ លោក​បន្ត «​បើ​ទោះជា​ផ្លូវ​ដែល​យើង​ដែរ ពោរពេញ​ដោយ​ឧបសគ្គ តែ​យើង​នឹង​ត្រូវ​ព្យាយាម​បន្ថែម​ទៀត ហើយ​ត្រូវ​ខិតខំ​បន្ថែម​ទៀត ដើម្បី​សម្រេច​គោលដៅ​របស់​យើង​។ ទោះជា​ស្ថិត​ក្នុង​លក្ខ​ណ្ឌ​ណា តែ​យើង​តែ​បង្ហាញ​ពី​ការ​ប្រឹងប្រែង ព្រោះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​នៅ​មិន​គ្រប់គ្រាន់​ទេ ដោយ​ការ​ពិត​ណាស់ គឺ​ក្រុម​យើង​ត្រូវ​មានការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​»។​ លោក​ទទួលស្គាល់​ពី​អស់​សង្ឃឹមថា «​យើង​ទំនងជា​មិន​អាច​ឈាន​ដល់​ដំណាក់កាល​បន្ទាប់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ប៉ុន្តែ​យើង​នឹង​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​អ្នកគ្រប់គ្រង​របស់​យើង​»​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ