ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថោកទាប​បំផុត ! ២​នាក់​រំលោ.ភ​បូក​នារី​ម្នាក់

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​២​នាក់​បាន​ប្រើ​ល្បិច​ដ៏​ថោកទាប​បំផុត ដោយ​ហៅ​នារី​​វ័យក្មេង​អាយុ​​១៦​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​រហូត​ដល់​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​២​នាក់​បាន​ប្រើ​ល្បិច​ដ៏​ថោកទាប​បំផុត ដោយ​ហៅ​នារី​​វ័យក្មេង​អាយុ​​១៦​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​រហូត​ដល់​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះដល់​កន្លែង​ស្ងាត់​ក៏​បាន​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សំរេច​ម្នាក់​ម្តង​ៗ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​ទុក​ឲ្យ​នារី​រង​គ្រោះ​នៅ​យំ​តែ​ម្នាក់ឯង​យ៉ាង​ខ្លាច​ផ្សារ ។

ហេតុការណ៍​នោះ​កើតឡើង​កាល​ពី​​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ជាំ​ធ្លក ឃុំ​ពពេល ស្រុក​ពញាក្រែក ។

មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ «​ទ​.​គ​.​ន​» អាយុ​១៦​ឆ្នាំ រស់នៅ​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ត្រូវ​បាន​បុរស​ជើងឆើត​២​នាក់​ដែល​ស្គាល់គ្នា​បបួល​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​៣​នាក់​ដើរ​លេង​កាលពី​រសៀល​ថ្ងៃ​ខាងលើ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​ផ្លូវបំបែក​ម្តុំ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ហើយ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​មក​ដល់​ចំណុច​ចម្ការ​ស្វាយចន្ទី​១​ន្លែ​ង​ក្នុងភូមិ​ជាំ​ធ្លក ដែល​ជា​កន្លែង​ស្ងាត់ ឱកាស​ហុច​ឲ្យ​ ក្រុម​ព្រាននារី​ទាំង​២​នាក់​ជិះ​ម៉ូតូ​ចូល​ក្នុង​ចម្ការ​ស្វាយចន្ទី​ដែល​មិន​មាន​មនុស្ស​ណា​ម្នាក់​ឡើយ រួច​នាំ​គ្នា​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​រង​គ្រោះជា​បន្តបន្ទាប់​គ្នា​ទាំង​២​នាក់ ។ ក្រោយ​ពី​បាន​បំពេញ​ចំណង់​កាមតណ្ហា​រួចរាល់​ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​បន្សល់​ទុក​តែ​នារី​រង​គ្រោះ​ឲ្យ​នៅ​ម្នាក់ឯង ។

នគរបាល​រូប​នោះ​បន្ត​ទៀត​ថា ក្នុង​ពេល​ដែល​ចេញ​មក​ដល់​ផ្លូវ​វិញ នារី​រង​គ្រោះ​ដើរ​បណ្តើ​រយំ​បណ្តើរ​ទៅ​ប្តឹង​សមត្ថកិច្ច​ដែល​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​កន្លែង​កើតហេតុ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​បុរស​ល្មោភកាម​ទាំង​២​នាក់​នោះ ។

មន្ត្រី​នគរបាល​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ហើយ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤​ឧសភា សមត្ថកិច្ច​បាន​កោះហៅ​អ្នក​ឌុ​បម្នាក់​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ផង​ដែរ ។ ប្រសិនបើ​សិន​ជា​រក​ឃើញ​ពិតមែន​នោះ ទាំង​អ្នក​ឌុ​ប​និង​អ្នក​អង្គុយ​ក្រោយ​នឹង​ត្រូវ​ជាប់​ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​បូក ។

​យោង​តាម​ច្បាប់​ថ្មី មាត្រា​២៤០ ចំពោះ​ជន​ដែល​បាន​ចាប់រំលោភ​សេពសន្ថវៈ និង​ត្រូវ​មានទោស​ពី​៧ ទៅ​១៥​ឆ្នាំ ត្រង់​ចំណុច​ទី​៥ ដោយ​បុគ្គល​ច្រើន​រូប​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​ឋានៈ​ជា​ចារី សហចារី អ្នក​ផ្តើម​គំ​និ ឬ​ជា​អ្នកសមគំនិត ៕