ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងអើយ! ប្រុស​ម៉ា​គគោក ម្តេច​ឃើញតែ​ប្តីគេ​​ចឹង​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ នារី​​​ម្នាក់​​​​​​​បាន​ស្រលាញ់​​បុរស​ជា​ប្តី​គេ​​លួចលាក់ ​ហើយពេល​កំពុងដើរ​​​លេងនោះ ​​ស្ត្រី​ជា​​ប្រពន្ធដើម​ទូរស័ព្ទ​មក​បុរស​ជាប្តី ស្រាប់តែ​ឌឺដង និងបញ្ឈឺ​ចុះឡើង​ៗ ខាងភាគីប្រពន្ធទ្រាំលែង បាន​មក​​​វាយ​​​យ៉ាង​​ចាស់ដៃ​ បណ្តាល​ឱ្យ​​ជាំភ្នែក​ម្ខាង​។បន្ទាប់មក​​នារី​រង​គ្រោះនោះ ក៏​ធ្វើ​​​ដំណើរ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​​​ប៉ុស្តិ៍​ទួល​​សង្កែ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៤ ​ឧសភា ឆ្នាំ​២០១៦ ​។

រាជធានី​ភ្នំពេញ ​៖​ នារី​​​ម្នាក់​​​​​​​បាន​ស្រលាញ់​​បុរស​ជា​ប្តី​គេ​​លួចលាក់ ​ហើយពេល​កំពុងដើរ​​​លេងនោះ ត្រូវ​​ស្ត្រី​ជា​​ប្រពន្ធដើម​ទូរស័ព្ទ​មក​បុរស​​ជាប្តី ស្រាប់តែ​នារី​​ឌឺដង និងបញ្ឈឺ​​គេចុះឡើង​ៗ ខាងភាគីប្រពន្ធទ្រាំលែងនាំគ្នា​​មក​​​វាយ​​​យ៉ាង​​ចាស់ដៃ​ បណ្តាល​ឱ្យ​​នារី​នោះ​ជាំ​ភ្នែក​​ម្ខាង​ ។ បន្ទាប់មក​​​នារី​រង​គ្រោះ​នោះ ក៏​ធ្វើ​​​ដំណើរ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​​​ប៉ុស្តិ៍​ទួល​​សង្កែ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៤ ​ឧសភា ឆ្នាំ​២០១៦ ​។

​ហេតុ​ការណ៍​​វាយ​គ្នា​​នេះ គឺ​កើតឡើង​កាលពី​វេលា​ម៉ោង១២ និង​១៥​នាទី​​​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី២៤ ​ឧសភា​ ឆ្នាំ​២០១៦ ស្ថិត​​នៅ​ចំណុច​កន្លែង​លក់​មីឆា​មួយ​កន្លែង​ ​​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ ​ក្នុងសង្កាត់​បឹង​កក់​​ទី​១ ខណ្ឌទួលគោក​ ។

​ប្រភពឱ្យ​ដឹងថា នារី​រងគ្រោះ​ដែល​យ​ក​ប្តី​គេ​នោះ​ ឈ្មោះ​សៀង ហុង អាយុ​២០​ឆ្នាំ​ ជា​​កម្មការិនី​រោងចក្រ​ ស្នាក់​នៅ​បន្ទប់​ជួល​​ផ្លូវ​បេតុង ក្នុង​​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ​ មានស្រុក​កំណើត​នៅ​ភូមិ​ទឹក​អ​ង្តូ​ង ឃុំ​តាំង​ក្រ​សៅ​ ស្រុក​ប្រសាទ​សំបូរ ខេត្តកំពង់ធំ ។​ ចំណែក​​បុរស​​​​​ប្តី​គេ​​​ឈ្មោះ​ស៊ី​ន ​​អាយុ​២៦​ឆ្នាំ​ ជាអ្នក​​លក់​ទូរស័ព្ទ​​នៅ​ផ្សារ​ទំនប់​ ហៅ​ផ្សារ​ «ងិ​ន ​អាន» ស្នាក់​នៅ​បន្ទប់​ជួល​​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សី​កែវ មានស្រុក​កំណើត​នៅ​ខេត្តកំពត​ (មាន​ប្រពន្ធ ​និង​កូនប្រុស​២​នាក់)​ ។

​បើ​តាម​​​​នារី​​​​ស្រលាញ់​ប្តី​គេ​​បានរៀបរាប់​​ថា ​​នាង​មាន​ទំនាក់ទំនង​​ស្នេហា​​​​លួច​លាក់ជាមួយ​បុរស​​ជា​ប្តី​គេ​ ​រយៈ​ពេល​​​ជាង​១​ឆ្នាំ​មកហើយ​ តាម​​រយៈ​នាង​ទៅ​ទិញ​ស៊ី​ម​ទូរស័ព្ទ​ ដោយ​បុរស​​​នោះ​​​​បាន​លួងលោម​សុំ​​ស្នេហ៍​​នាង​ ។ ហើយ​​ការ​​​រស់នៅ​​​លួចលាក់​ជាមួយ​​គ្នា គឺ​​មិន​មាន​កូន​នោះ​​ទេ ដោយ​បុរស​នោះ​តែងតែ​​​បបួល​នាង​​ដើរ​លេង​ និង​នាំ​គ្នា​​ទៅ​មាន​​សេចក្តីសុខ​ជារឿយៗ ។

លុះ​នៅ​វេលា​​យប់​​កើតហេតុ​ ពួក​គេ​ទាំង​២នាក់​​​​នាំ​គ្នា​​មក​​ហូប​មីឆា​​នៅ​តាម​ផ្លូវ​លេខ​៥៩៨ (កន្លែង​កើតហេតុ) ។ ស្រាប់​តែ​​​ប្រពន្ធដើម​ បាន​​ទូរស័ព្ទ​​មក​សួរ​បុរស​ជា​ប្តី​​ថា «នៅ​ទីណា​ ចូល​ផ្ទះ​អត់?» ​ត្រូវ​បុរស​​នោះ​​​​ឆ្លើយ​​ត​ប​​ទៅ​វិញ​ថា «​នៅ​កន្លែង​លក់​ទូរ​ស័ព្ទ​ផ្សារ​ទំនប់» ​​​ខណៈ​​​នោះ​ដែល​​កំពុង​និយាយ​ទូរស័ព្ទ​មិន​ទាន់​​បិទ​ផង ​នាង​​​​បាន​​​ស្រែក​​បន្ទរ​ថា ​«ប្តី​ជាប់រវល់​នៅ​ជាមួយ​ស្រី​» ។

​ក្រោយមក​​ ស្ត្រី​ជា​ប្រពន្ធដើម​​ដឹងរឿង បាន​ហៅ​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​បគ្នា​ម​ក​​ដល់​ ហើយ​នាងក៏សួរ​ទៅ​​បុរស​ជា​ប្តី​ថា «រវាង​​ប្រពន្ធ ​និង​នាង ​យក​មួយ​​​ណា?» ​​ហើយ​​​ទំនាស់​គ្នា​បែកផ្សែងតែម្តង​ ។ ​​ចំណែក​បុរស​​ដែល​មក​​ជាមួយ​ប្រពន្ធដើម​ ​ក៏​ស្ទុះ​ទៅ​ដាល់​នាង​ចំ​មុខ​ខាង​ស្តាំ​ចំនួន​២​​ដៃ​ បណ្តាល​ឱ្យ​​ជាំភ្នែក​ រួច​គេចខ្លួន​​បាត់ ។​

ដោយនាងមិន​សុខចិត្ត ទើប​​​ធ្វើ​​ដំណើរ​មក​​​ប្តឹង តែ​ត្រូវ​​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ បាន​ណែនាំ​​ឱ្យ​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​បឹង​កក់​ទី​១​វិញ ​ព្រោះ​​ករណី​​ហិង្សានេះ ​កើត​នៅ​ក្នុង​​មូលដ្ឋាន​សង្កាត់​បឹង​កក់​ទី​១ ។ នារី​​នោះ​​​​ឱ្យ​​ដឹងទៀត​​ថា ការ​មក​ប្តឹង​នេះ​ គឺ​នាង​ចង់ឱ្យ​ប្តី​-ប្រពន្ធ​ខាង​លើ ​ចេញ​មុខ​មក​ដោះស្រាយ​ទេ ដោយ​នាងត្រូវ​​ទាម​ទារជំងឺចិត្ត​​ការ​ខូចខាត​ខ្លួនប្រាណ​ចំនួន​១​ពាន់​ដុល្លារ​ រួច​​ឈប់​ទាក់ទង​ហើយ​​ប្តី​​គេ​នោះ ។