ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ជប៉ុន​ក្នុង​ខែមេសា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ការ​នាំ​ចេញ​របស់​ជប៉ុន​បាន​ធ្លាក់​ចុះ​នៅ​ខែមេសា ក្នុង​កម្រិត​លឿន​បំផុត​នៅ​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ ខណៈ​ដែល​ប្រាក់​យេ​ន​មាន​តម្លៃ និង​ភាព​ទន់ខ្សោយ​នៃ​សេដ្ឋកិច្ច​ចិន ក៏​ដូច​ជាទី​ផ្សារ​ប្រទេស​កំពុង​អភិវឌ្ឍន៍​

ប្រទេស​ជប៉ុន ៖ ការ​នាំ​ចេញ​របស់​ជប៉ុន​បាន​ធ្លាក់​ចុះ​នៅ​ខែមេសា ក្នុង​កម្រិត​លឿន​បំផុត​នៅ​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ ខណៈ​ដែល​ប្រាក់​យេ​ន​មាន​តម្លៃ និង​ភាព​ទន់ខ្សោយ​នៃ​សេដ្ឋកិច្ច​ចិន ក៏​ដូច​ជាទី​ផ្សារ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​បាន​យក​ថ្លៃ​សេវា​ទៅ​លើ​ការ​នាំ​ចេញ ។

យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​១០,១%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែមេសា និង​ត្រូវ​បាន​គេ​កត់​សម្គាល់ថា វា​ជា​ខែ​ទី​៧​នៃ​ការ​ធ្លាក់​ចុះ​ជាប់​ៗ​គ្នា ហើយ​ធ្លាក់​ខ្លាំង​បំផុត​ចាប់តាំងពី​ការ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​១២,៩%​ក្នុង​ខែមករា​មក នៅ​ពេល​ដែល​ជប៉ុន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អាស៊ី មុន​ពេល​បុណ្យចូលឆ្នាំ​ចិន​មក​ដល់ ។

ទិន្នន័យ​នេះ​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​សម្រាប់​អ្នក​បង្កើត​គោលនយោបាយ​ដើម្បី​ពង្រីក​កំណើន​នៅ​ចំពោះ​មុខ​នៃ​តម្រូវការ​ក្នុង និង​ក្រៅប្រទេស​ចុះ​ខ្សោយ ជាមួយនឹង​ការ​ព្រមាន​អំពី​ហានិភ័យ​នៃ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​២​ឆ្នាំ​២០១៦ នេះ ។

ចំណែក​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​នោះ​បាន​ធ្លាក់​ចុះ​៧,៦%​នៅ​ក្នុង​ខែមេសា ខណៈ​ការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​ធ្លាក់​ចុះ​១១,៨% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

មន្ត្រី​ម្នាក់​បាន​និយាយ​ថា ៖ « គ្រោះ​មហន្ដរាយ​ដោយសារ​រញ្ជួយ​ដី​កាលពី​ខែ​មុន បាន​បង្អាក់​ដល់​សង្វា​ក់​ផ្គត់ផ្គង់​ទៅ​កាន់​មជ្ឈមណ្ឌល​ផលិតកម្ម Kumamoto ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​នាំ​ចេញ​រថយន្ត​ទៅ​កាន់​សហរដ្ឋអាមេរិក​។ ការ​នាំ​ចេញ​រថយន្ត​ទៅ​កាន់​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​៤,៤% ដែល​ជា​ការ​ធ្លាក់​ចុះ​ដំបូង​ចាប់ពី​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៤​មក ។ រីឯ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី ដែល​អាច​ចាត់​ទុក​ថា ជាង​ពាក់កណ្ដាល​នៃ​ការ​នាំ​ចេញ​របស់​ជប៉ុន គឺ​បាន​ធ្លាក់​ចុះ​១១,១%​ក្នុងឆ្នាំនេះ គិត​ត្រឹម​ខែមេសា ខណៈ​ការ​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​បាន​កើនឡើង​៩,៩% » ។

ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​២៣,៣%​នៅ​ក្នុងឆ្នាំនេះ​គិត​ត្រឹម​ខែមេសា ដែល​ផ្ទុយ​ពី​សេដ្ឋវិទូ​បាន​រំពឹង​ទុក​ថា ការ​ធ្លាក់​ចុះ​ប្រចាំឆ្នាំ​មាន​ប្រមាណ​១៩%​ប៉ុណ្ណោះ ។

យោង​តាម​ទិន្នន័យ​កាលពី​ស​ប្ដា​ហ៍​មុន​បង្ហាញ​ថា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៣ លើ​ពិភពលោក​មួយ​នេះ​មិន​បាន​រំពឹង​លើ​ការ​ពង្រីក​កំណើនសេដ្ឋកិច្ច​ឲ្យ​បាន​លឿន​នោះ​ទេ។ ប៉ុន្តែ​អ្នកវិភាគ​បាន​និយាយ​ថា ការ​ងើបឡើង​វិញ​នេះ​មិន​ខ្លាំងក្លា​ដើម្បី​បំបាត់​ក្ដី​បារម្ភ​លើ​ការ​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​នេះ​ឡើយ ៕