ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ផ្តល់​ប្រាក់​កម្ចី​ជាង​458​ប៊ី​លាន​ដុល្លារ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​ចិន ដែល​ជា​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស មាន​ផែនការ​ពង្រីក​ប្រាក់​កម្ចី​ក្នុង​ទំហំ​ទឹកប្រាក់​៣​ទ្រី​លាន​យន់ ស្មើនឹង​ប្រមាណ​៤៥៨,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក រហូត​ដល់​ឆ្នាំ​២០២០

ប្រទេស​ចិន ៖ ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​ចិន ដែល​ជា​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស មាន​ផែនការ​ពង្រីក​ប្រាក់​កម្ចី​ក្នុង​ទំហំ​ទឹកប្រាក់​៣​ទ្រី​លាន​យន់ ស្មើនឹង​ប្រមាណ​៤៥៨,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក រហូត​ដល់​ឆ្នាំ​២០២០ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ដែល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ ។

កាសែត People Daily បាន​រាយការណ៍​ថា ធនាគារ​នឹង​ផ្ដល់​កម្ចី​ចំនួន​១,១​ទ្រី​លាន​យន់ ដើម្បី​គាំទ្រ​ក​ដល់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​ជនបទ ខណៈ​ដែល​ទឹកប្រាក់​១​ទ្រី​លាន​យន់​ទៀត នឹង​គាំទ្រ​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិតកម្ម​ស្រូវ និង​ដំណាំ ។

ទីភ្នាក់ងារ​ស៊ី​ន​ហួរ​បាន​ស្រង់​សម្ដី​ប្រធាន​ធនាគារ លោក Xie Xuezhi  កាលពី​ថ្ងៃ​សៅរ៍​ថា ៖ « កា​រប​ម្លា​ស់​ប្ដូរ​ទីលំនៅ​របស់​ប្រជាជន​ស្ថិត​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​, វិស័យ​ទេស​ចរណ៍​, បរិស្ថាន និង​ប្រព័ន្ធ​អប់រំ គឺ​ស្ថិត​ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត​ដែល​ធនាគារ​នឹង​ផ្ដល់​ប្រាក់​កម្ចី ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ»។

កាលពី​ខែតុលា ឆ្នាំ​មុន រដ្ឋាភិបាល​បាន​ប្រកាស​ពី​គោលបំណង​ក្នុង​ការ​លើក​ស្ទួយ​ប្រជាជន​ក្រីក្រ​របស់​ខ្លួន​ចំនួន​៧០​លាន​នាក់​ឲ្យ​ស្ថិត​នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ​នៅ​ត្រឹម​ឆ្នាំ​២០២០។ ទន្ទឹម​នឹង​នេះ កាលពី​ខែមីនា ដើមឆ្នាំ​នេះ លោកនាយក​រដ្ឋមន្ត្រី លី កឺ​ឈាង ក៏​បាន​សន្យា​ផ្ដល់​ប្រាក់​បន្ថែម​៤៣% នៅ​ក្នុង​កម្មវិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ ។

យោង​តាម​តួលេខ​ពី​ធនាគារពិភពលោក​បានឱ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​១៩៧៨​មក ប្រជាជន​ចិន​ជាង​៨០០​លាន​នាក់​បាន​រួច​ផុត​ពី​ភាព​ក្រីក្រ ៕