ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ

7 ឆ្នាំ មុន

១-​ក្តី​រំពឹង​៖ មួយ​ភាគ​ធំ​នៃ​សមាជិក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បច្ចុប្បន្ន​គឺ​សុទ្ធតែ​ជា​កីឡាករ​ធ្លាប់​បាន​ចូលរួម​ប្រកួត​កាលពី​Euro 2012 ដែល​ពេល​នោះ​អេ​ស្ប៉ា​ញ​ជា​ម្ចាស់​ជើង ឯក ។ ជាមួយនឹង​បច្ចេកទេស​នៃ​ការ​ប្រកួត​នានា​

១-​ក្តី​រំពឹង​៖ មួយ​ភាគ​ធំ​នៃ​សមាជិក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បច្ចុប្បន្ន​គឺ​សុទ្ធតែ​ជា​កីឡាករ​ធ្លាប់​បាន​ចូលរួម​ប្រកួត​កាលពី​Euro 2012 ដែល​ពេល​នោះ​អេ​ស្ប៉ា​ញ​ជា​ម្ចាស់​ជើង  ឯក ។ ជាមួយនឹង​បច្ចេកទេស​នៃ​ការ​ប្រកួត​នានា​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​កាន់តែ​មាន​ប្រៀប​លើ​គូបដិបក្ខ ។

វា​ហាក់ដូចជា​មិន​មាន​គូប្រជែង​ណា​ខ្លាំង​ជាង​ក្រុម​អេ​ស្ប៉ា​ញ​នេះ​ទេ ព្រោះថា អេ​ស្ប៉ា​ញ​បាន​យកឈ្នះ​ការ​ប្រកួត​ជា​ច្រើន​មក​ហើយ​ដូច​ជា​ក្នុង​ព្រឹត្តិការណ៍ Euro 2008, World Cup 2010 និង Euro 2012 ។ ប៉ុន្តែ​វា​ជា​សុបិន​អាក្រក់​មួយ​សម្រាប់​អេ​ស្ប៉ា​ញ​ដែល​មិនមែន​ជា​ម្ចាស់​ជើងឯក World Cup 2014 ។

គ្រូបង្វឹក​លោក Vicente del Bosque ជឿជាក់​ថា ក្រុម​ជម្រើសជាតិ​របស់​លោក​នឹង​អាច​ឈាន​ជើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត Euro 2016 នេះ ។

២-​លទ្ធផល​ល្អ​៖ អេ​ស្ប៉ា​ញ​ក្លាយជា​ក្រុម​ជម្រើសជាតិ​ដំបូង​បង្អស់​ដែល​អាច​រក្សា​តំណែង​ជា​ម្ចាស់​ជើងឯក​២​ឆ្នាំ​ជាប់​ៗ​គ្នា ដែល​លើក​ចុង​ក្រោយ អេ​ស្ប៉ា​ញ​បាន​បំបាក់​អីុតា​លី​ក្នុង​លទ្ធផល ៤-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2012 ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែបម្រើ David Silva, ខ្សែការពារ Sergio Ramos, ខ្សែបម្រើ Sergio Busquets, ខ្សែបម្រើ Andrés Iniesta, និង​ខ្សែប្រយុទ្ធ Diego Costa ។ អេ​ស្ប៉ា​ញ​កាន់តែ​ខ្លាំង​មួយ​កម្រិត​ទៀត​ជាមួយនឹង​កីឡាករ​ឆ្នើម​ៗ​ទាំង​អស់នេះ ។ ចំពោះ​កីឡាករ David Silva ជា​ធម្មតា​តែងតែ​លេង​នៅ​ស្លាប​ខាងស្តាំ​បម្រើ​ឱ្យ​ខ្សែប្រយុទ្ធ ក៏​ប៉ុន្តែ​កីឡាករ​រូប​នេះ​តែងតែ​រក​ឱកាសល្អ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្លួនឯង ជាមួយនឹង​ភាព​វៃឆ្លាត​របស់​ខ្លួន ។

៤-​គ្រូបង្វឹក​៖ លោក Vicente del Bosque អាយុ​៦៤​ឆ្នាំ ជនជាតិ​អេ​ស្ប៉ា​ញ ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្នុង​ឆ្នាំ​២០០៨ ។ ស្នាដៃ​ដែល​មិន​អាច​បំភ្លេច​បាន​របស់​លោក​គឺ​បាន​ជួយ​ឱ្យ​អេ​ស្ប៉ា​ញ​ក្លាយជា​ម្ចាស់​ជើងឯក World Cup 2010 និង Euro 2012 ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Iker Casillas (Captain) (Porto), David de Gea (Man Utd), Sergio Rico (Sevilla) ។

-​ខ្សែការពារ​៖ Sergio Ramos (Real Madrid), Gerard Pique (Barcelona), Jordi Alba (Barcelona), Juanfran (Atlético), César Azpilicueta (Chelsea), Marc Bartra (Barcelona), Nacho (Real Madrid), Mario Gaspar (Villarreal) ។

-​ខ្សែបម្រើ​៖ Cesc Fàbregas (Chelsea), David Silva (Man City), Juan Mata (Man Utd), Koke (Atlético), Isco (Real Madrid), Thiago (Bayern), Mikel San José (Bilbao), Sergi Roberto (Barcelona), Sergio Busquet (Barcelona), Andrés Iniesta (Barcelona) ។

-​ខ្សែប្រយុទ្ធ​៖ Pedro (Chelsea), Paco Alcácer (Valencia), Álvaro Morata (Juventus), Nolito (Celta), Aritz Aduriz (Bilbao), Diego Costa (Chelsea) ៕