ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ឡា បញ្ជាក់​ថា​នាយ​ចឺម មិន​ឈឺចិត្ត​ដោយសារ​នាង​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​វ៉ា​ន់ នី​ឡា ក្រោយ​ភ្ជាប់ពាក្យ​ជាមួយ​កូន​ថៅកែ​ល្ខោនបាសាក់ «​ភី សុ​គ​ន្ធី​» រួច​មក បាន​ច្រានចោល​ពាក្យ​លេចឮ​ថា នាយ​ចឺម​ដៃគូ​កំប្លែង​ជាមួយ​គ្នា ខូចចិត្ត​ដោយសារ​នាង ។

រាជធានី​ភ្នំពេញ ៖ កញ្ញា​វ៉ា​ន់ នី​ឡា ក្រោយ​ភ្ជាប់ពាក្យ​ជាមួយ​កូន​ថៅកែ​ល្ខោនបាសាក់ «​ភី សុ​គ​ន្ធី​» រួច​មក បាន​ច្រានចោល​ពាក្យ​លេចឮ​ថា នាយ​ចឺម​ដៃគូ​កំប្លែង​ជាមួយ​គ្នា ខូចចិត្ត​ដោយសារ​នាង ។

លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន នា​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៦ កញ្ញា​វ៉ា​ន់ នី​ឡា បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​បកស្រាយ​ថា «​ពីរ​នាក់​ខ្ញុំ គឺ​បង​ចឺម គឺជា​ដៃគូ​លេង​កំប្លែង​ជាមួយ​គ្នា​ដោយ​មិន​បាន​ស្រលាញ់​គ្នា​អី​នោះ​ទេ យើង​គ្រាន់តែ​ជា​ដៃគូ​ជាមួយ​គ្នា រាប់អាន​គ្នា​ដូច​ជា​បងប្អូន អត់​មាន​ថា​ ទាក់ទង​គ្នា ស្រឡាញ់​គ្នា អត់​ទេ ។ ហើយ​ដែល​ថា នាយ​ចឺម​ត្រូវ​ស្រក់​ទឹកភ្នែក​អត់​មាន​ទេ ព្រោះ​បង​ចឺម​ក៏​គាត់​មាន​សង្សារ​ដែរ ។ អីុ​ចឹ​ង​ឱ្យ​តែ​លេង​ជាមួយ​គ្នា​សុទ្ធតែ​ស្រឡាញ់​គ្នា​…» ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ វ៉ា​ន់ នី​ឡា ទទូច​សុំ​កុំឱ្យ​យក​រូបថត​របស់​នាង និង​នាយ​ចឺម​ផ្គូផ្គង​គ្នា​ទៀត ព្រោះ​គូ​ដណ្តឹង​របស់​នាង​មិន​សប្បាយចិត្ត​ទេ ។ គូ​ដណ្តឹង​នាង​ពិបាក​ទទួល​យក​រឿង​នេះ ។

ទាក់ទិន​មតិ​រិះគន់​ថា នាង​ភ្ជាប់ពាក្យ​ទាំង​វ័យក្មេង ខណៈ​គូ​ដណ្តឹង​អាយុ​លើស​នាង​ច្រើន​ឆ្នាំ​នោះ​កញ្ញា​វ៉ា​ន់ នី​ឡា ឆ្លើយ​តប​ថា ការ​ស្រឡាញ់​គ្នា​គេ​មិន​គិត​ពី​អាយុ​ទេ បើ​ទោះបីជា​រូប​នាង និង​គូ​ដណ្តឹង​មាន​វ័យ​ខុស​គ្នា​ចន្លោះ​ពី​១៧​ឆ្នាំទៅ​២៤​ឆ្នាំ​ក៏​ដោយ​ចុះ ។ សំខាន់​អ្នក​ដែល​នាង​ជ្រើសរើស​អាច​មើលថែ​នាង​ជំនួស​ឪពុក​ម្តាយ​នាង​បាន​នា​ពេល​អនាគត ។

វ៉ា​ន់ នី​ឡា និង​គូ​ដណ្តឹង​ឈ្មោះ​ផ​ន រង្សី បាន​ភ្ជាប់ពាក្យ​កាលពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៦ ដោយ​ខាង​ប្រុស​ជូន​បណ្ណាការ​ចំនួន​៣​ម៉ឺន​ដុល្លារ​។ អ្នក​ទាំង​ពីរ​គ្រោង​រៀប​ការ​ក្នុង​រយៈពេល​ប្រមាណ​៣​ឆ្នាំ​ទៀត ៕