ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​​កោះហៅ​បុគ្គ​លិក​​អង្គ​ការ​មួយ​​ដាក់​កុងត្រូល​ជជុះ​

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ តុលាការ​ខេត្តក្រចេះ ​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត លោក​ហាក់ ហ៊ាន់ បាន​បញ្ជាក់​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី២៣ ឧសភា នេះ​​ថា ក្រោយ​ការ​ពិនិត្យ​លើ​សំណុំរឿង​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​នគរបាល​ស្ថា​ប័​ន​អយ្យការ​សម្រេច​ចេញ​ដីកា​កោះ​

ខេត្តក្រចេះ ៖ តុលាការ​ខេត្តក្រចេះ ​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត លោក​ហាក់ ហ៊ាន់ បាន​បញ្ជាក់​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី២៣ ឧសភា នេះ​​ថា ក្រោយ​ការ​ពិនិត្យ​លើ​សំណុំរឿង​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​នគរបាល​ស្ថា​ប័​ន​អយ្យការ​សម្រេច​ចេញ​ដីកា​កោះ​ហៅ​បុគ្គលិក​របស់​អង្គការ​ម្នាក់ឈ្មោះ​ស៊ឹង គឹ​មស៊ា​រ មានមុខ​ងារ​ជា​នាយករង​ទី​១​ នៃ​សាខា​ខេត្តក្រចេះ របស់​អង្គការ​ការពា​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន​ឱ្យ​​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ​មិថុនា ខាង​មុខ​នេះ​ នៅ​ជុំវិញ​ករណី​គ្រោះថ្នាក់​ច​រា​ចរណ៍​កាលពី​ថ្ងៃ​ទី​១២ ​ឧសភា នៅ​លើ​នៅ​ផ្លូវជាតិ​លេខ​៧​ ក្នុងភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី​ ។

ការ​ចេញ​ដីកា​​កោះហៅ​របស់​សាលាដំបូង​ខេត្ត ទៅ​លើ​បុគ្គលិក​របស់​អង្គការ​នេះ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​រយៈ​​ពេល​១​ស​ប្តា​ហ៍ បន្ទាប់​ពី​បុរស​ជា​ប្រធាន​ទី​១​​របស់​អង្គការ​នេះ បាន​យក​តួនាទី​ និង​អំណាច​របស់​គេ​​ទៅ​ប្រើប្រាស់ ​ដោយ​ធ្វើ​អាជីវកម្ម​លើ​ផ្លូវជាតិ គឺ​បើករ​ថ​យន្តប្រដេញ​កាក់​ទា​រ​លុយ​ពី​រថយន្ត​ដឹកឈើ​ក្តារ ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​ភ្លាត់ស្នៀត​ជា​លើក ចុង​ក្រោយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា និង​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ចំនួន​២​គ្រឿង​ ដោយសារ​តែ​បុក និង​ក្រឡាប់​។

រថយន្ត​សាំ​យ៉ុ​ង​យ៉ាង​ហោច២​គ្រឿង ក្នុង​នោះ​មាន​មួយ​គ្រឿង​មាន​ផ្ទុក​ឈើ​ក្តារ បានបុក​គ្នា​ពេញទំហឹង​ចំ​ពីមុខ បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ នៅ​លើ​ផ្លូវជាតិ​ និង​បាន​បង្ក​ឲ្យ​អ្នក​ជិះ​រង​របួសធ្ងន់-​ស្រាល ដោយសារ​តែ​ការ​បើក​គេច​ពី​ការ​ប្រដេញ​ប្រ​មាញ់​​កាក់​ទា​លុយ​លើ ចម្ងាយ​​ផ្លូវ​រាប់​សិប​គីឡូ​ម៉ែត្រ​របស់​បុគ្គលិក​អង្គការ​ការពារ​សត្វព្រៃ ​និង​បរិស្ថា ឈ្មោះ​ស៊ឹង គឹ​ម​ស៊ា​រ ។