ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​ផ្សំ​ដំណេក​ប្រពន្ធ​គិតតែ​ផ្ញើ​សារ​ទៅ​មិត្តភក្តិប្តី​ខឹង​ខ្លាំង​ពេក​ដាក់​ពាក្យ​ប្តឹង​សុំ​លែងលះ

7 ឆ្នាំ មុន

«Mirror» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​អា​រា​៉​ប៊ី សា​អូឌីត​ម្នាក់ សម្រេចចិត្ត​ប្តឹង​លែងលះ​ប្រពន្ធ​ក្នុង​យប់​ផ្សំ​ដំណេក ដោយសារ​តែ​ខឹង​នាង​មិន​រវល់​នឹង​រូបគេ ហើយ​គិតតែ​ផ្ញើ​សារ​ឆ្លើយឆ្លង

«Mirror» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​អា​រា​៉​ប៊ី សា​អូឌីត​ម្នាក់ សម្រេចចិត្ត​ប្តឹង​លែងលះ​ប្រពន្ធ​ក្នុង​យប់​ផ្សំ​ដំណេក ដោយសារ​តែ​ខឹង​នាង​មិន​រវល់​នឹង​រូបគេ ហើយ​គិតតែ​ផ្ញើ​សារ​ឆ្លើយឆ្លង​ជាមួយ​មិត្តភក្តិ​ដែល​អបអរសាទរ​អាពាហ៍ពិពាហ៍​របស់​នាង ។

ប្តី​ប្រពន្ធ​ថ្មីថ្មោង​នោះ​បាន​ចូល​ក្រេប​ចន្ទ​ទឹកឃ្មុំ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្រុង Manama ប្រទេស​បា​រ៉ែ​ន ។ រាត្រី​នោះ​នារី​ជា​ប្រពន្ធ​មិន​រវល់​នឹង​ប្តី​ដែល​ត្រូវការ​ភាព​ផ្អែមល្ហែម បែរជា​គិតតែ​ផ្ញើ​សារ​ឆ្លើយឆ្លង​ជាមួយ​មិត្តភក្តិ ។

ក្រុម​គ្រួសារ​របស់​ប្តី​-​ប្រពន្ធ​នោះ​បញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក «Alwatan» ថា ភាគី​ខាង​ស្រី​រវល់​តែ​ផ្ញើ​សារ បដិសេធ​ក្រេប​ចន្ទ​ទឹកឃ្មុំ​ជាមួយ​ប្តី ។ នៅ​ពេល​ប្តី​ប្រាប់​ឱ្យ​នាង​ឈប់​ផ្ញើ​សារ នាង​បដិសេធ​បង្ក​ឱ្យ​មាន​ទំនាស់​នឹង​គ្នា ។ ទោះ​ជាយា​៉​ង​ណា​ក្តី បុរស​ជា​ប្តី​ព្យាយាម​លួងលោម​ផ្លូវចិត្ត​ប្រពន្ធ​ដោយ​សួរ​នាង​ថា «​តើ​រវាង​មិត្ត និង​រូបគេ​ជា​ប្តី ខាង​ណា​សំខាន់​ជាង ?​» ។ នាង​ជា​ប្រពន្ធ​ឆ្លើយ​ថា «​មិត្តភក្តិ​» ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ប្តី​ខឹង​យា​៉​ង​ខ្លាំង ។ ភ្លាម​នោះ​បុរស​ជា​ប្តី​ប្រាប់​នាង​ជា​ប្រពន្ធ​ថា គេ​នឹង​ប្តឹង​លែងលះ​នាង ក្រោយ​ពេល​ចេញពី​សណ្ឋាគារ ។

នៅ​ពេល​បុរស​ជា​ប្តី​សុំ​លែងលះ តុលាការ​បាន​ចេញ​បញ្ជា​ឱ្យ​ពួក​គេ​ស្រុះស្រួល​គ្នា​វិញ ប៉ុន្តែ​ខាង​ដើមបណ្តឹង​មិន​ព្រម ដោយ​បញ្ជាក់​ថា ដាច់ខាត​ត្រូវ​តែ​លែងលះ ។

ការ​សន្និដ្ឋាន​ពី​ហេតុការណ៍​នោះ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ ខណៈ​ពេល​អ្នកជំនាញ​ផ្នែក​ច្បាប់​របស់​អា​រា​៉​ប៊ី សា​អូឌីត ឱ្យ​ដឹង​ថា បច្ចុប្បន្ន​អ្នក​ដែល​ទើប​រៀប​ការ​បាន​លែង​លះ​គ្នា​ក្នុង​អត្រា​ខ្ពស់​ជិត​៥០% ៕