ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​កម្ពុជា​ចេញ​ទៅ​ដណ្តើម​ជ័យ​លា​ភី​នៅ​ឥណ្ឌូ​ណេ​ស៊ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​ជឿជាក់​លើ​ទេព​កោសល្យ ភាព​ក្លាហាន និង​សម្រស់​គួរ​ឲ្យ​ទាក់ទាញ​របស់​ខ្លួន ម្ចាស់​ជ័យ​លា​ភី​លេខ​១​កញ្ញា​សុខ បញ្ញា​កា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​វេទិកា​ប្រកួត​លក្ខណៈ​អន្តរជាតិ​

រាជធានី​ភ្នំពេញ ៖ ដោយ​ជឿជាក់​លើ​ទេព​កោសល្យ ភាព​ក្លាហាន និង​សម្រស់​គួរ​ឲ្យ​ទាក់ទាញ​របស់​ខ្លួន ម្ចាស់​ជ័យ​លា​ភី​លេខ​១​កញ្ញា​សុខ បញ្ញា​កា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​វេទិកា​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដ៏​អស្ចារ្យ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដោយ​មាន​ស្រី​ស្អាត​ពី​ប្រទេស​ជា​ច្រើន​ទៀត​ចូលរួម ។

នា​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ ក្រុមហ៊ុន SUN Super Models Cambodia បាន​បញ្ជូន​កញ្ញា​សុខ បញ្ញា​កា ម្ចាស់​ជ័យ​លា​ភី Miss Cat of The City 2016 ក្នុង​កម្មវិធី Miss & Mr Cat of The City 2016 ដែល​រៀបចំ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ខែមីនា​ឱ្យទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Southeast Asian 2016 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ ។

កម្មវិធី​ប្រកួត Miss Southeast Asian 2016 មាន​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ដូច​ជា ប្រទេស​កម្ពុជា ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វ៊ី​លី​ពី​ន សិង្ហ​បុរី ថៃ វៀតណាម និង​ប្រទេស ឥណ្ឌូ​ណេ​ស៊ី ជា​ម្ចាស់ផ្ទះ ។ សម្រាប់​អ្នក​ឈ្នះ​បវរកញ្ញា​អាស៊ី​អាគ្នេយ៍​នេះ​ត្រូវ​តែ​មាន​ពិន្ទុ​ខ្ពស់​បំផុត​ក្នុង​ការ​បង្ហាញ​ចេញ​គ្រប់​សកម្មភាព​របស់​ខ្លួន​អំឡុង​ពេល​ចូលរួម​ការ​ប្រកួតប្រជែង និង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ទាំង​ការ​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់ ការ​បង្ហាញ​ក្បាច់​រាំ​ប្រពៃណី ទេព​កោសល្យ និង​ជា​ជន​គំរូ​ល្អ​បំផុត ក្នុង​ការ​ដើរ​បង្ហាញ​ម៉ូ​ដ​នៅ​ចំពោះ​មុខ​ទស្សនិកជន​ផ្ទាល់ ។ កម្មវិធី Miss Southeast Asian 2016 នេះ​គឺ​កំពុង​ពេញ​និយម និង​ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​បាន​ដើរតួ​នាទី​យ៉ាង​​សំខាន់​សម្រាប់​បេ​ក្ខ​នារី ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ក្នុង​អាជីព​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ពិតប្រាកដ​របស់​ពួក​គេ​ទាំង​ឥរិយាបថ​ល្អ តុល្យភាព និង​បច្ចេកទេស ដែល​ត្រូវ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ដោយ​ចៅក្រម ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ខន ប្រសិទ្ធ ដែល​ជា​ប្រធាន​ក្រុម​ម៉ូ​ដែល ។ លោក​ថ្លែងអំណរគុណ​អ្នក​ឧបត្ថម្ភ​ធំ និង​សហការ​ឧបត្ថម្ភ​ដែល​ជួយ​លើក​ស្ទួយ​ក្រុម​តារា​បង្ហាញ​ម៉ូ​ដ និង​កូន​ខ្មែរ​យើង​ក្នុង​ការ​បង្ហាញ​សមត្ថភាព ទេព​កោសល្យ​ពី​ធម្មជាតិ​របស់​ពួក​នាង​ទៅ​កាន់​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន ។

ការ​ចេញ​ទៅ​ប្រកួត​នេះ​ក្រោម​ការ​ឧបត្ថម្ភ​ធំ​ដោយ Migabee Moringa Botanical Skin Care ជា​ផលិតផល​ថែរក្សា​ស្បែក​រុក្ខសាស្ត្រ​ជាមួយនឹង​ម្រុំ​ខ្មែរ​យើង​ជាមួយនឹង​តំណក់​ដ៏​អស្ចារ្យ​ដើម្បី​ស្បែក​ស​ភ្លឺ​រលោង និង​ហាង​កាត់ដេរ​សំលៀក​បំពាក់​យ័រ​ខ្លូត (YOUR CLOTHESS) ដែល​សហការ​ឧបត្ថម្ភ​សម្លៀក​បំពាក់​រាត្រីសមោសរ​យ៉ាង​ស្រស់​ស្អាត​សម្រាប់​ចូលរួម​ការ​ប្រកួត​នេះ ។

កញ្ញា​សុខ បញ្ញា​កា មានការ​ជូន​ដំណើរ​ពី​តារា​បង្ហាញ​ម៉ូ​ដ​រៀមច្បង អ្នក​រួម​ជំនាន់ និង​មិត្តភក្តិ​មួយ​ចំនួន ។

កញ្ញា​សុខ បញ្ញា​កា ប្ដេជ្ញា​ចិត្ត​បង្ហាញ​ទេព​កោសល្យ​ដើម្បី​ដណ្ដើម​យកជ័យ​លា​ភី​ក្នុង​កម្មវិធី​នេះ ដែល​អាច​ជួយ​លើក​ស្ទួយ​មុខមាត់​ប្រទេស​កម្ពុជា​យើង ។ ផ្សារ​ភ្ជាប់​ជាមួយ​គ្នា​នេះ​នាង​សូម​ឲ្យ​ទស្សនិកជន​ខ្មែរ​ទាំងអស់​ជួយ​ផ្តល់​កម្លាំងចិត្ត​អំឡុង​ពេល​ដែល​នាង​កំពុង​មាន​វត្តមាន​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​លើ​ទឹកដី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​គ្រា​ដែល​កម្ពុជា​យើង​កាន់តែ​សម្បូរ​អ្នក ពូកែ​ៗ ប្រជែង​យកជ័យ​ជម្នះ​នៅ​លើ​ឆាក​អន្តរជាតិ ។

សាន់​ស៊ូ​ពើ​ម៉ូ​ដែល ជា​ក្រុមហ៊ុន​ដើរ​ម៉ូ​ដ​មួយ​មាន​ភាព​ល្បីល្បាញ​នា​ពេល​បច្ចុប្បន្ន​ដែល​មាន​អ្នកដឹកនាំ​ឈ្លាសវៃ​ក្នុង​ការ​ច្នៃប្រឌិត​ប្លង់​ដើរ​បំបែក​ក្រឡា​បង្ហាញ​ម៉ូ​ដ​បាន​យ៉ាង​ល្អ​នៅ​លើ​ឆាក​សម្តែង ព្រមទាំង​ការ​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់ សក់ ទាំង​បុរាណ​-​សម័យ​ទស្សនា​ប្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ ក្រុមហ៊ុន​មួយ​នេះ​តែងតែ​ស្ពាយ​យក​ភាព​ជោគជ័យ​ពី​ក្រៅ​ប្រទេស​ជូន​ជាតិ​កម្ពុជា​ច្រើន​កម្មវិធី​មក​ហើយ តាម​រយៈ​ការ​ប្រកួត​សម្រស់​ទាំង​បុរស និង​នារី ។ បច្ចុប្បន្ន​សាន់​ស៊ូ​ពើ​ម៉ូ​ដែល កំពុង​តែ​មមាញឹក​កម្មវិធី​ច្រើន​នៅ​ក្នុងស្រុក ហើយ​ក្រុម​មួយ​នេះ​បាន​ចែករំលែក​សកម្មភាព​ជួយ​សង្គម​តាម​រយៈ​រូបភាព​មនុស្សធម៌​នា​ពេល​កន្លង​មក ៕