ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​​​ស្រី​​​​​​ទៅ​​លេង​ឋាន​​​សួគ៌​​ ​ព្រឹក​​​​​ឡើងប្រពន្ធ​-​កូនចាំ​មុខ​សណ្ឋា​គារ​​​​ផ្អើល​

7 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ ៖ មន្ត្រី​គយ​ច្រក​ទ្វារ​ម្នាក់ ត្រូវ​ភរិយា​និង​កូន បាន​ទៅ​ឆាឆៅ​ដល់​សណ្ឋាគារ​សុវណ្ណ​បុរី​ថ្មី ស្ថិត​នៅ​ខាងក្រោយ​បុរី​កីឡា ដោយសារ​តែ​មន្ត្រី​រូប​នេះ ​នាំ​ស្រី​ក្មេង​មក​ក្រេបទឹក​ឃ្មុំ​យ៉ាង​សុខសាន្ត​ពេញ​១​រាត្រី ។ លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​២៣ ឧសភា ទើប​មានការ​ភ្ញាក់​ផ្អើល​ឈុ​ល​នាំ​ខ្មាស់​គេឯង​ទាំង​ព្រឹក​ព្រលឹម​តែ​ម្តង​ទៅ ។

រាជធានី​​ភ្នំពេញ ៖ មន្ត្រី​គយ​ច្រក​ទ្វារ​ម្នាក់ ត្រូវ​ភរិយា​និង​កូន បាន​ទៅ​ឆាឆៅ​ដល់​សណ្ឋាគារ​សុវណ្ណ​បុរី​ថ្មី ស្ថិត​នៅ​ខាងក្រោយ​បុរី​កីឡា ដោយសារ​តែ​មន្ត្រី​រូប​នេះ ​នាំ​ស្រី​ក្មេង​មក​ក្រេបទឹក​ឃ្មុំ​យ៉ាង​សុខសាន្ត​ពេញ​១​រាត្រី ។ លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​២៣ ឧសភា ទើប​មានការ​ភ្ញាក់​ផ្អើល​ឈុ​ល​នាំ​ខ្មាស់​គេឯង​ទាំង​ព្រឹក​ព្រលឹម​តែ​ម្តង​ទៅ ។

សណ្ឋាគារ​សុវណ្ណ​បុរី​ថ្មី មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ រឿងអាស្រូវ​ផ្លូវភេទ​នេះ ពុំ​មាន​អ្នក​ណា​បញ្ចេញ​ឈ្មោះ​មន្ត្រី​គយ​នោះ​ឱ្យ​ដឹង​ទេ ។ ទោះ​ជាយា​៉​ង​ណា ក៏​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា បុរស​ម្នាក់​នោះ​ជា​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ផ្លុ​ង ។

ជុំវិញ​បាតុភាព​នេះ អ្នកខ្លះ​និយាយ​ថា រឿង​នាំ​ស្រី​ដេក​ផ្ទះសំណាក់​ឬ​សណ្ឋាគារ វា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ សម័យ​ណា​ក៏​ដូច​សម័យ​​​ណា​ដែរ សម្រាប់​អ្នក​សំបូរ​លុយ​ចាយ​ដូច​ជា​លោក​គយ​ម្នាក់​នេះ​ជាដើម មិន​គួរ​លោកស្រី មិន​ទុក​ឱកាស​ឱ្យ​គាត់​ស្គាល់​រស​ជាតិ​ស្មៅ​ខ្ចី​ខ្លះ​ៗ​ផង​ទេ ។ ប៉ុន្តែ​អ្នកខ្លះ​ទៀត​បាន​ជំទាស់​មតិ​ខាងលើ​នេះ ដោយ​លើក​ឡើង​ថា ថ្វីបើ​សំបូរ​លុយ​ចាយ អាច​ទិញ​ស្រី​ក្មេង​មក​ត្រេកត្រអាល​បាន​ក៏​ពិតមែន តែ​វា​មិនមែន​ជា​រឿង​ដែល​គិតតែ​ពី​ភាព​ងាយ​ៗ​បាន​នោះ​ទេ នៅ​ពេល​ដែល​មានការ​ឈ្លក់​វង្វេង​ហើយ ប្រហែលជា​កាន់តែ​លង់ខ្លួន​នឹង​ស្រី​ក្មេង ទីបំផុត​នឹង​ជួប​រឿង​អា​ម៉ាស់​មិន​ខាន ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២២ ឧសភា បុរស​ចំណាស់​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា ជា​មន្ត្រី​គយ បាន​នាំ​ស្រី​កំណាន់​ម្នាក់​មក​រួមមេត្រី​នៅ​ស​ណ្នា​គារ​សុវណ្ណ​បុរី​ថ្មី ។ ខណៈ​ពេល​បុរស​ជា​ប្តី​នាំ​ស្រី​ស្អា​តទៅ​ដេក​នៅ​សណ្ឋាគារ​នោះ ស្ត្រី​ជា​ប្រពន្ធ​និង​កូនប្រុស​ស្រី​២​នាក់ ក៏​បាន​ទៅ​ជួល​បន្ទប់​មួយ​ពីមុខ​បន្ទប់​ប្តី​ដេក​នោះ​ដែរ ដើម្បី​ឃ្លាំចាំ​ចាប់​យក​ភស្តុ​តាង​ជាក់ស្តែង នៅ​ពេល​ប្តី​នាំ​ស្រី​ចេញពី​បន្ទប់ ។

ពេល​នោះ​ស្រី្ត​ជា​ប្រពន្ធ និង​កូន​បាន​រៀបរាប់​ប្រាប់​អ្នក​ទទួលខុសត្រូវ​សណ្ឋាគារ​ថា ពួក​គាត់​តាម​សកម្មភាព​ប្តី​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​ចាប់​ភស្តុ​តាង​មិន​បាន​រឹង​មាំ​សោះ លើក​ណា​ក៏​លោក​ប្តី​តែងតែ​បដិសេធ បើ​ទោះបី​ធ្លាប់​ជួប​គ្នា​ជាមួយ​ស្រី​កំណាន់ រហូត​មានការ​សម្របសម្រួល គ្នា​យ៉ាងណា​ក៏​ដោយ ។ និយាយ​ទៅ​ស្ត្រី​ជា​ប្រពន្ធ និង​កូន​ទាំង​២​នាក់ នៅ​តែ​ចោទប្រកាន់​បុរស​ជា​ប្តី​និង​ឪពុក​ថា លួចលាក់​មាន​ស្រី​កំណាន់ ដូច្នោះ​ការ​តាម​រករឿង​នេះ​ពួក​គេ​ចង់​ឲ្យ​ប្តី និង​ឪពុក​ទទួលស្គាល់​ការ​ពិត ហើយ​ទាមទារ​ឲ្យ​ផ្តិត​មេដៃ​លែងលះ និង​ទ​ទួ​ច​ឲ្យ​ស្រី​កំណាន់​ម្នាក់​នោះ​ចេញ​មុខ​សារភាព​ហើយ​យក​គ្នា​ធ្វើ​ជា​ប្តី​ប្រពន្ធ​ចុះ ។

ពេល​បុរស​ជា​ប្តី​ស្នាក់​នៅ​បន្ទប់​មួយ ប្រពន្ធ​ស្នាក់​នៅ​បន្ទប់​មួយ​ទល់មុខ​គ្នា​រង់ចាំ​មើល​សកម្មភាព​ប្តី​យប់​នោះ​ដែរ ។ ស្ត្រី​ជា​ប្រពន្ធ​បាន​លប​ចេញ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់​ប្តី​ដែល​នាំ​ស្រី​កំណាន់​មករ​មួល​សួត​នៅ​សណ្ឋា​គារ​នោះ ។ សមត្ថកិច្ច​ហាក់ដូចជា​មាន​ភាព​ទាល់ច្រក​ក្នុង​រឿង​បណ្តឹង​ផ្ទាល់មាត់​ពី​អំពើ​ផិតក្បត់​បែប​នេះ ។ លុះ​ពេល​ព្រឹក​ព្រលឹម​អុរ ស្ត្រី​ជា​ប្រពន្ធ​បាន​ទាក់ទង​សាច់ញាតិ​ឲ្យ​មក​ជួយ​ចាំ​មើល និង​ឃាត់​ប្តី ព្រមទាំង​ស្រី​កំណាន់​រូប​នោះ ដើម្បី​ជា​ចំណង​រឹង​មាំ​សម្រាប់​ដាក់បន្ទុក​កុំ​ឲ្យ​ប្តី​ប្រកែក​ដោះ​សារបាន​តទៅ​ទៀត ។

ពេល​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកកា​សែត ចាំ​ថត​យក​ព័ត៌មាន​ពី​សង្គ្រាម​ហែក​អាវ​ប្ដី​លួច​សៅ​គ្រី​នេះ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា បុរស​ម្នាក់​ដែល​ស្ត្រី​ជា​ប្រពន្ធ​និង​កូន រង់ចាំ​ចាប់​យក​ភស្តុ​តាង​រឹង​មាំ បាន​ចុះ​ពី​បន្ទប់​ស្នាក់​អាស្រ័យ គឺ​ចុះ​ម្នាក់ឯង​ជា​ធម្មតា​ដូច​អត់​មាន​ដឹង​ថា នៅ​ខាងក្រៅ​បន្ទប់​មាន​ខ្លា​ចាំ​ត្របាក់​ឡើយ ។ ពេល​ចុះ​ដល់​កន្លែង​គិតលុយ​ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ និង​កូន​២​នាក់ បាន​ចាប់ដៃ​ជាប់​មិន​ឲ្យ​ចេញ ព្រមទាំង​បាន​ឡាំប៉ា​ទាមទារ​ឲ្យ​បុរស​ជា​ប្តី​បង្ហាញមុខ​ស្រី​កំណាន់​ដែល​នាំ​ទៅ​រមួល​សួត​យប់មិញ ត្រូវ​បុរស​ជា​ប្តី​បដិសេធ​ចំពោះ​មុខ​ថា នេះ​ជា​ការ​តាម​រំខាន ហើយ​ក៏​ជា​ការ​ធ្វើ​ឱ្យ​លោក​បាត់បង់​កិត្តិយស ។

បុរស​ដែល​គេ​ថា​ជា​មន្ត្រី​គយ​នោះ បាន​ទាំង​និយាយ​ទៅ​កាន់​អ្នក​សារ​ពត៍​មាន​យ៉ាង​សមរម្យ​ថា នេះ​ជា​រឿង​ក្រុម​គ្រួសារ​មិន​ពាក់ព័ន្ធ​ជាមួយ​អ្នក​ណា​ទេ ព្រោះ​ប្រពន្ធ​របស់​លោក​ច្រើន​តែ​តាម​ឆាឆៅ​លោក​ជា​និច្ច ។ ពេល​នោះ​បុរស និង​ស្ត្រី​ព្រមទាំង​កូន មានការ​ជជែក​គ្នា​ផ្អើល​នៅ​សណ្ឋាគារ​សុវណ្ណ​បុរី​ថ្មី រហូត​ដល់​សមត្ត​កិច្ច​មូល​ដ្នា​ន​បាន​ចុះ​ទៅ​សម្រុះសម្រួល ខាង​ស្ត្រី​ជា​ប្រពន្ធ​នៅ​តែ​មិន​ព្រម គឺ​សុំ​ឲ្យ​តែ​ម្យ៉ាង គឺ​បង្ហាញមុខ​ស្រី​កំណាន់​របស់​ប្តី ។ ទីបំផុត​បុរស​ជា​ប្តី​បាន​សម្រេចចិត្ត ចេញ​ម៉ា​ខ្លួន ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​ផុត​ទៅ ខណៈ​​ប្រពន្ធ​កូន​បាន​ដក​សោ​រថយន្ត​ឡិច​ស៊ី​ស​៤៥០​ពណ៌​ស ទូរស័ព្ទ​ដៃ​ទុក ព្រមទាំង​កាបូប​ប្រាក់​មួយ ។

ក្រោយ​ពេល​បុរស​ជា​ប្តី និង​ជា​ឪពុក​ចេញ​ទៅ​ផុត ស្ត្រី​ជា​ប្រពន្ធ​និង​កូន​ព្រមទាំង​សាច់ញាតិ មិន​អស់ចិត្ត​បាន​សុំ​ម្ចាស់​សណ្ឋាគារ​ឡើង​ទៅ​មើល​បន្ទប់​ដែល​ប្តី​ដេក ដើម្បី​ចាប់​ស្រី​កំណាន់​សម្រាប់​ដាក់បន្ទុក​លើ​បុរស​ជា​ប្តី ។ ម្ចាស់​សណ្ឋាគារ​ក៏​បាន​សហការ​តាម​សំណូមពរ ។ នៅ​ពេល​ទៅ​ឆែក​បន្ទប់​ដែល​ដេក​មួយ​យប់​នោះ មិន​បានឃើញ​ស្រី​ដែល​អះអាង​ថា​ជា​ស្រី​កំណាន់​របស់​ប្តី​ទេ ។

ពេល​រក​មិនឃើញ​ស្រី​កំណាន់​នោះ​ស្ត្រី​ជា​ភរិយា​និង​កូន​នៅ​តែ​មិន​អស់ចិត្ត បាន​សុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ទៀត គឺ​មើល​ពេលវេលា​ម៉ោង​ប្តី​នាំ​ស្រី​ទៅ​ដេក ពេល​នោះ​ម្ចាស់​សណ្ឋាគារ​ក៏​មិន​ជំទាស់ ហើយ​ឆែក​ក៏​មិន​បានឃើញ​ស្រី​កំណាន់​របស់​ប្តី​នោះ​ដែរ ។ ក្រោយ​ពេល​ដឹង​ថា តាម​ទាន់​ជាន់កែង​ប៉ុណ្ណឹង​ហើយ​នៅ​តែ​របូត ស្ត្រី​ជា​ប្រពន្ធ​បាន​ពោល​ពាក្យ​ដាក់​មន្ទិល​សង្ស័យ​ថា ម្ចាស់​សណ្ឋាគារ​អាច​មាន​ចេតនា​ជួយ​លាក់បាំង​ស្រី​កំណាន់​របស់​ប្តី អាច​ធ្លាយ​រឿង​ហើយ​ជំលៀស ស្រី​កំណាន់​នោះ​ចេញ​ទៅ​បន្ទប់​ផ្សេង ។

រឿង​នេះ​កើតឡើង​ពេញ​មួយ​ព្រឹក​ដែល​ការ​ស្វែងរក​ចាប់​យក​ភស្តុ​ង​មិន​ទាន់​ជាក់ស្តែង​បែប​នេះ ខាង​ស្ត្រី​ជា​ប្រពន្ធ​និង​កូន​ខកចិត្ត ដោយ​​ទាំង​អ្នកកាសែត​ទូរទស្សន៍ ដែល​ឃើញ​មាន​តែ​តួអង្គ​ម្ខាង​ចាត់​ទុក​ថា ម្ខាង​ទៀត​ជា​ស្រមោល ក៏​បែក​គ្នា​ទៅ​ប្រកប​មុខរបរ​រៀង​ខ្លួន​វិញ​ទៅ ។

អ្វី​ដែល​កត់សម្គាល់ នៅ​ពេល​ភាគី​ខាង​ភរិយា​លោក​គយ និង​ក្រុម​អ្នកប្រមាញ់​ព័ត៌មាន​ចេញ​ផុត​មួយ​ភ្លែត គេ​បានឃើញ​រថយន្ត​ទំនើប​​១​គ្រឿង បាន​ទយគូទ​ចូល​ដល់​មាត់ទ្វារ​សណ្ឋាគារ និង​បានឃើញ​ស្ត្រី​រាង​ស្វែ​ល​ម្នាក់ រុំ​កន្សែង​ជិត​មុខ ដើរ​ចេញពី​ខាងក្នុង ដោយ​មានការ​ជួយ​បិទ​បាំង​ខ្លះ​ៗ​ផង​នាំ​ចូល​ក្នុង​រថយន្ដ បើក​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​ដោយ​សុវត្ថិភាព​ទៅ ដែល​អ្នក​នៅ​ទីនោះ​និយាយ​ថា អាច​ជា​ស្រី​កំណាន់​របស់​មន្ត្រី​គយ​រូប​នោះ​ហើយ​មើលទៅ ។

ព័ត៌មាន​ទាំងអស់​ដែល​កោះសន្តិភាព​ទទួល​បាន​នេះ មិន​ត្រូវ​បាន​ភាគី​ណាមួយ​បញ្ជាក់​ពី​អង្គហេតុ​ឲ្យ​ច្បាស់លាស់​ទេ គឺជា​ព័ត៌មាន​ទទួល​​​បាន​ជាក់ស្តែង​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ និង​មិន​មាន​ចេតនា​ណាមួយ​បំផ្លើស ឬ​ធ្វើ​ឱ្យ​បាក់មុខបាក់មាត់​ភាគី​ណាមួយ​ឡើយ ៕