ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple គ្រោង​បើក​ក្រុមហ៊ុន​នៅ​ប្រទេស​ឥណ្ឌា

7 ឆ្នាំ មុន

ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi នា​ពេល ថ្មី​ៗ​កន្លង​មក នាយក​ប្រតិបត្តិ​លោក Tim Cook បាន​បង្ហាញ​ពី​គម្រោង​បើក​ក្រុមហ៊ុន​Apple ក្នុង​ប្រទេស​នេះ ។ ប្រទេស​ឥណ្ឌា​នឹង​ត្រៀមខ្លួន​ក្លាយ

ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi នា​ពេល ថ្មី​ៗ​កន្លង​មក នាយក​ប្រតិបត្តិ​លោក Tim Cook បាន​បង្ហាញ​ពី​គម្រោង​បើក​ក្រុមហ៊ុន​Apple ក្នុង​ប្រទេស​នេះ ។ ប្រទេស​ឥណ្ឌា​នឹង​ត្រៀមខ្លួន​ក្លាយជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​ទី​២ របស់​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ​នេះ ដោយ​យក​ប្រៀប​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​សហរដ្ឋអាមេរិក​ទៅ​ទៀត ។

ប្រមាណ​ជា​៧០%​នៃ​ស្មា​ត​ហ្វូ​ន​លក់​ក្នុង​ប្រទេស​កាលពី​ឆ្នាំ​មុន​មាន​តម្លៃ​ក្រោម ១៥០​ដុល្លារ ខណៈ​ក្រុមហ៊ុន Apple មាន​ត្រឹមតែ​២% ទីផ្សារ​ភាគហ៊ុន​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​ការ​លក់ iPhone បាន​កើនឡើង​៥៦% ក្នុង​ប្រទេស​កាលពី​ត្រីមាស​ចុង​ក្រោយ ។ នេះ​គឺជា​ទស្សនកិច្ច​ដំបូង​របស់​លោក Tim Cook ហើយ​បាន​លើក​ឡើង​ពី​រឿង​ពាក់ព័ន្ធ​នឹង​ការ​បើក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ឥណ្ឌា ៕