ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​៨​ព្រឹក​នេះ ព្រះមហាក្សត្រ​យាង​ដល់​ព្រះ​ពន្លាជ័យ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​បាន​ចាប់ផ្តើម​ឡើង​ហើយ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ នៅ​ទី​លានជល់ដំរី ក្នុង​បរិវេណ​ប្រាសាទអង្គរធំ ក្រោម​ព្រះ​រាជាធិបតី​ដ៍​ខ្ពង់ខ្ពស់

ខេត្តសៀមរាប ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​បាន​ចាប់ផ្តើម​ឡើង​ហើយ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ នៅ​ទី​លានជល់ដំរី ក្នុង​បរិវេណ​ប្រាសាទអង្គរធំ ក្រោម​ព្រះ​រាជាធិបតី​ដ៍​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

យាង​និង​អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​នេះ​ដែរ​រួម​មាន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេចចៅហ្វា​វាំង គង់ សំ​អុល លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ព្រះរាជ​វង្សានុវង្ស សមាជិក សមាជិកា ព្រឹ​ទ្ឋ​សភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត​បណ្តា​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជា​ច្រើន​អង្គ រូប​និង​នាក់ ៕