ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​អំបែង​កញ្ចក់​វាយ​ទៅ​លើ​ប្រពន្ធ បណ្ដាល​ឲ្យ​រង​របួសធ្ងន់

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្វាមីភរិយា​មួយគូ បន្ទាប់​ពី​ទាស់​ពាក្យ​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះតែ​ភ្លើង​ប្រចណ្ឌ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ឈាន​ដល់​ប្រើ​អំពើ​ហិ.ង្សា​ទៅ​លើ​ប្រពន្ធ

ខេត្ត​ប៉ៃលិន ៖ ស្វាមីភរិយា​មួយគូ បន្ទាប់​ពី​ទាស់​ពាក្យ​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះតែ​ភ្លើង​ប្រចណ្ឌ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ ដោយ​យក​ផ្ទាំង​អំបែង​កញ្ចក់​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​កាប់​ទៅ​លើ​ដៃ​ឆ្វេង និង​ថ្ងាស​ប្រពន្ធ បណ្តាល​ឲ្យ​មុត​រង​របួស​ឈាម​ហូរ​ស្រោច​ខ្លួន ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​ជន​ដៃដល់ ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់​ការ​ព្រំ​លេខ​៥៧០៣ ចាប់​ឃាត់ខ្លួន ហើយ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់ រួច​បញ្ជូន​បន្ត​ទៅ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​បន្ថែម ។

ហេតុការណ៍​ប្តី​យក​អំបែង​កញ្ចក់​វាយ​ទៅ​លើ​ប្រពន្ធ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ មាន ឈ្មោះ វ៉ា​ន់ សុធា អាយុ​២៨​ឆ្នាំ ជា​មេផ្ទះ រង​របួស​រយះ​ដៃ​ឆ្វេង​ធ្ងន់ធ្ងរ និង​របួស​ថ្ងាស​ហូរ​ឈាម​ជោគ​ខ្លួន ចំណែកឯ​ប្តី​តិរច្ឆាន មានឈ្មោះ ហេង ឡុ​ង អាយុ​៣២​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ប្តី​ប្រពន្ធ​ខាងលើ បាន​ឈ្លោះប្រកែក​ទាស់​ពាក្យ​សម្តី​គ្នា​យ៉ាង​ខ្លាំង​ៗ ព្រោះតែ​ប្តី​ប្រចណ្ឌ​នឹង​ប្រពន្ធ​ខ្លួន​ឧស្សាហ៍​ដើរទៅ​អង្គុយ​លេង​ផ្ទះ​អ្នក​ជិតខាង​ជា​ញឹកញាប់ លុះ​ក្រោយមក​ដោយ​ទប់​កំហឹង​មិន​បាន ស្រាប់តែ​បុរស​ជា​ប្តី​បាន​ទាញ​យក​ផ្ទាំង​អំបែង​កញ្ចក់​ប្រវែង​ជិត​កន្លះ​ម៉ែត្រ​កាប់​ទៅ​លើ​ដៃ និង​ថ្ងាស​ប្រពន្ធ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ក៏​ត្រូវ​អ្នក​ជិតខាង​ឃើញ​ទាន់​ជួយ​ចាប់​ចេញ និង​ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ទើប​គេ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង រីឯ​ជន​ដៃដល់​ជា​ប្តី​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ទៅ​ចាប់​ដល់​ផ្ទះ រួច​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់ ហើយ​ក្រោយមក​ក៏​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​១​ស​ប្តា​ហ៍​មុន មាន​យុវជន​ម្នាក់​រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​បែក​ថ្នាំ ហើយ​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុក​ម្តាយ​ក្នុងផ្ទះ ត្រូវ​គេ​ប្តឹង​សមត្ថកិច្ច​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ ៕