ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តសមត្ថកិច្ចដេញតាមរថយន្តដឹកឈើ បង្កគ្រោះថ្នាក់ចរាចរ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ​ក្រុម​មន្ត្រី​ផ្នែក​រដ្ឋបាល​​ព្រៃ​ឈើកែវ​សីមា ​រួម​នឹង​យោធា​វ​រអន្តរាគមន៍លេខ១​ខេត្តមណ្ឌលគិរី ​ប្រដេញ​រថយន្តស៊ាំ​យ៉ុ​ង​ដឹក​គ្រឿងផ្ទះ​​បង្កគ្រោះថ្នាក់​ចរាចរ​។

ខេត្តមណ្ឌលគិរី ៖ ​ក្រុម​មន្ត្រី​ផ្នែក​រដ្ឋបាល​​ព្រៃ​ឈើកែវ​សីមា ​រួម​នឹង​យោធា​វ​រអន្តរាគមន៍លេខ១​ខេត្តមណ្ឌលគិរី ​ប្រដេញ​រថយន្តស៊ាំ​យ៉ុ​ង​ដឹក​គ្រឿងផ្ទះ​​បង្កគ្រោះថ្នាក់​ចរាចរ​។​ ហេតុការណ៍ ​នេះ ​បាន​កើតឡើង​នៅ​ម៉ោង​​ប្រមាណ​ជា​១១​ថ្ងៃត្រង់ ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ២០១៦ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ​ខេត្តក្រចេះ​។ អ្នក​ឃើញ​ហេតុការណ៍​​បានឲ្យ​ដឹង​ថា ​គេ​បានឃើញ​មនុស្ស​១​ក្រុម​ស្លៀកពាក់​ឯកសណ្ឋាន​មេព្រៃ ​ឯកសណ្ឋាន​យោធា ​​និង​ជន​ស៊ី​វិលប្រដាប់​ដោយ​កំ​ភ្លើង​២​ដើម ​ប្រើប្រាស់​រថយន្ត​២​គ្រឿង​ម៉ាក​ ម៊ែរ​សឺ​ដេ​ស ​ព​ណ៌​ខ្មៅ និង​កា​ម​រី​ស្វិត​ព​ណ៌​ស​ បើក​ប្រដេញ​រថយន្ត​ស៊ាំ​យ៉ុ​ង​​១​គ្រឿង​ព​ណ៌​លឿង ​ចេញពី​ភូមិ​ឆ្នែង ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ រហូត​ដល់​ភូមិ​គ្រញូង​សែន​ជ័យ​ ឃុំ​២​ធ្នូ ស្រុក​ស្នួល ​ខេត្តក្រចេះ​។​