ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ECI Distribution និង Fuji Xerox ប្រកាស​នាំ​ចូល​ផលិតផល​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ECI Distribution ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​ផលិតផល​ម៉ាស៊ីន​កុំព្យូទ័រ ព្រី​ន​ធ័​រ ម៉ាស៊ីន​ហ្វូ​តូ​កូ​ពី ហើយ​និង​ឧ​បករ​កណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​ទៀត

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ECI Distribution ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​ផលិតផល​ម៉ាស៊ីន​កុំព្យូទ័រ ព្រី​ន​ធ័​រ ម៉ាស៊ីន​ហ្វូ​តូ​កូ​ពី ហើយ​និង​ឧ​បករ​កណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​ទៀត ព្រមទាំង​ផ្ដល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ធំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​សហការ​គ្នា​ជាមួយនឹង​ក្រុមហ៊ុន Fuji Xerox ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ព្រី​ន និង​ហ្វូ​តូ​កូ​ពី​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ជប៉ុន បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ផលិតផល Fuji Xerox ថ្មី​ៗ ជា​ច្រើន​ប្រភេទ និង​មានការ​ជប់លៀង​ជូន​ដៃគូ​ចែកចាយ​បន្ត​របស់​ខ្លួន​ផង​ដែរ ។ កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល់ ឡឺ​រ៉ូ​យ៉ា​ល់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ឧសភា ២០១៦ ។

លោក Len Tan អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ECI Distribution បានឱ្យ​ដឹង​ថា គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​ពិធី​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់ Fuji Xerox ក៏​ដូច​ជា​រៀបចំ​ឱ្យ​មាន​ពិធីជប់លៀង​ជូន​ដល់​ដៃគូ​ចែកចាយ​បន្ត​នៅ​ពេល​នេះ គឺជា​ការ​ចូលរួម​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ថ្មី​ៗ និង​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​មាននៅ​លើ​ផលិតផល​ថ្មី​របស់ Fuji Xerox ដែល​កំពុង​តែ​មាន​តម្រូវការ​ពី​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ពីព្រោះ​ថា​ផលិតផល​ថ្មី​របស់ Fuji Xerox មិន​ត្រឹមតែ​មានការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​ជា​ច្រើន​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ នៅ​លើ​ពិភពលោក ក៏​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ផង​ដែរ ។ មួយវិញទៀត គឺ​យើង​ចង់​បង្កើន​នូវ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ឱ្យ​បាន​កាន់តែ​ជិត​ស្និទ្ធ​មួយ​កម្រិត​ទៀត​រវាង​ក្រុមហ៊ុន​ជាមួយនឹង​តំណាង​ចែកចាយ​បន្ត​ទាំងអស់​ដែល​ពួក​គាត់​បាន​ខិតខំ​ជួយ​ជំរុញ​ការ​លក់​ឱ្យ​ក្រុមហ៊ុន ECI Distribution និង​ផលិតផល Fuji Xerox ទទួល​បាន​នូវ​ជោគជ័យ និង​មាន​ភាព​ល្បីល្បាញ​រហូត​មក​ដល់​ពេល​នេះ ។

ព្រឹត្តិការណ៍​នេះ​ដែរ ក៏​មានការ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​កា​រវិ​វត្ត​រីក​ចម្រើន​របស់​ក្រុមហ៊ុន Fuji Xerox តំបន់​ក៏​ដូច​ជា​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​ៗ ដែល​មាន​បំពាក់​មក​ជាមួយ​ផលិត​ផល​​ម៉ាស៊ីន​ព្រី​ន​ធ័​រ រួម​នឹង​ម៉ាស៊ីន​ហ្វូ​តូ​កូ​ពី​របស់ Fuji Xerox ម៉ូ​ដែល​ថ្មី​ៗ ដែល​នឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន ECI Distribution មាន​ក្រុមហ៊ុន​ដៃគូ​សហការ​ជា​ច្រើន​ហើយនឹង​មាន​តំណាង​ចែកចាយ​ធំ​ៗ​ចំនួន​៣ នៅ​ភ្នំពេញ ក្នុង​នោះ​មាន ICE កុំព្យូទ័រ សាខា​មុនី​វង្ស , ICE អេ​ឡិច​ត្រូ​និក​សាខា​អូ​ឡាំ​ពិ​ក និង​ICE អេ​ឡិច​ត្រូ​និក​សាខា​ទឹកថ្លា ៕