ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្ហាញ​យុទ្ធសាស្ត្រ​នៃ​ការ​បង្កើត​ថ្មី​3​ដំណាក់កាល

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​បាន​បង្ហាញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ដែល​បាន​បញ្ជាក់​ពី​ជំហាន​ធំ​ៗ៣​ដំណាក់កាល​ក្នុង​ការ​លើក​ស្ទួយ​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ជាតិ ។
ផែនការ​យុទ្ធសាស្ត្រ​នេះ

ប្រទេស​ចិន ៖ ចិន​បាន​បង្ហាញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ដែល​បាន​បញ្ជាក់​ពី​ជំហាន​ធំ​ៗ៣​ដំណាក់កាល​ក្នុង​ការ​លើក​ស្ទួយ​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ជាតិ ។
ផែនការ​យុទ្ធសាស្ត្រ​នេះ នឹង​ធ្វើ​ឲ្យ​ចិន​ក្លាយជា​ប្រទេស​មួយ​ដែល​មាន​ភាព​ច្នៃប្រឌិត​នៅ​ឆ្នាំ​២០២០ និង​ជា​អ្នក​នាំមុខ​គេ​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​ច្នៃប្រឌិត​នៅ​ឆ្នាំ​២០៣០ ហើយ​នៅ​ឆ្នាំ​២០៥០ នឹង​ធ្វើ​ឲ្យ​ចិន​ក្លាយជា​មហាអំណាច​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ។

យោង​តាម​ឯក​សារបាន​បង្ហាញ​ថា គំនិត​ច្នៃប្រឌិត គឺ​ជំរុញ​ឲ្យ​មាន​តម្រូវការ​បង្កើត​ថ្មី ដែល​ជា​កម្លាំង​ច​លករ​ជំរុញ​ដល់​ការ​អភិវឌ្ឍ ។ វា​បាន​លើក​ស្ទួយ​ដល់​ទេព​កោសល្យ និង​បង្កើន​នូវ​ការ​ច្នៃប្រឌិត​ដ៏​ច្រើន​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​នេះ ខណៈ​ដែល​ចិន​បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​មានការ​វិនិយោគ​លើ​ការ​ច្នៃប្រឌិត​នេះ ។

ឯកសារ​នោះ ក៏​បាន​ដាក់​នូវ​បេសកកម្ម​សម្រាប់​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នៅ​លើ​បណ្តាញ​ព័ត៌មាន ការ​ធ្វើ​កសិកម្ម​ទំនើប ថាមពល ការ​ការពារ​បរិស្ថាន ឧស្សាហកម្ម​លំហ​អាកាស​និង​សមុទ្រ ព្រមទាំង​ឧ​ស្សហកម្ម​សុខភាព​និង​សេវាកម្ម ៕