ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណេក​ពេល​ខ្លី​បង្កើន​អត្រា​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​2

7 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ដេក​រយៈពេល​ខ្លី​ជា​ពិសេស​នៅ​ពេល​រសៀល​អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ ការ​សិក្សា​ដែល​ធ្វើ​លើ​មនុស្ស​ជាង​២​ម៉ឺន​៧​ពាន់​នាក់​នៅ​ប្រទេស​ចិន​បាន​បង្ហាញ​ថា

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ដេក​រយៈពេល​ខ្លី​ជា​ពិសេស​នៅ​ពេល​រសៀល​អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ ការ​សិក្សា​ដែល​ធ្វើ​លើ​មនុស្ស​ជាង​២​ម៉ឺន​៧​ពាន់​នាក់​នៅ​ប្រទេស​ចិន​បាន​បង្ហាញ​ថា អ្នក​ដែល​ដេក​ប្រហែលជា​កន្លះ​ម៉ោង​ក្រោយ​បាយ​ថ្ងៃត្រង់​រួច​ជួប​ឱកាស​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ក្នុង​កម្រិត​មួយ​ខ្ពស់ ។ បន្ថែម​ពី​នេះ​ទៀត ពួក​គេ​ក៏​ជួប​អត្រា​ប្រឈម​នឹង​ជំងឺលើសឈាម និង​លើស​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ផង​ដែរ ។

ការ​រក​ឃើញ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Sleep Medicine លើក​នេះ​ហាក់​ផ្ទុយ​គ្នា​ទៅ​នឹង​លទ្ធផល​នៃ​ការ​សិក្សា​កាលពី​ពេល​ថ្មី​ៗ​ដែល​រក​ឃើញ​ថា ដំណេក​ក្នុង​ពេល​ថ្ងៃ​ជួយ​ជំរុញ​ថាមពល​ដល់​ខួរក្បាល កាត់​បន្ថយ​អត្រា​ប្រឈម​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បាន​ច្រើន​ជាង​១/៣ ។

យ៉ាងណា​ក៏​ដោយ យោង​លទ្ធផល​របស់​ក្រុម​ស្រាវជ្រាវ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា Huazhong ក្នុង​ប្រទេស​ចិន​លើ​បុរស​ស្ត្រី អាយុ​៤៥​ឆ្នាំ​ឡើង​ប្រមាណ​២​ម៉ឺន​៧​ពាន់​៩​រយ​នាក់​បង្ហាញ​ថា កម្រិត​គ្លុយកូស​របស់​គេ​បាន​កើនឡើង​ខ្ពស់​ក្នុង​ចំណោម​អ្នក​ដេក​ថ្ងៃក្រោយ​បាយ​ថ្ងៃត្រង់​រួច ។ អំឡុង​ការ​ពិសោធ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​សុខ​ភាព​អ្នកចូលរួម​ដោយ​អនុវត្ត​ការ​ធ្វើតេស្ត​មានឈ្មោះ​ថា Impaired Fasting Glucose ។

សរសេរ​នៅ​ក្នុង​របាយការណ៍​រក​ឃើញ​របស់​ខ្លួន ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ការ​ដេក​រយៈពេល​ខ្លី​សម្រាប់​មនុស្ស​ចាស់​អាច​ផ្តល់​អត្ថប្រយោជន៍​ក្នុង​ការ​បំពេញ​មុខងារ​ក្នុង​ពេល​ថ្ងៃ​ក៏​ដូច​ជា​សុខភាព​ផ្លូវចិត្ត ។ ប៉ុន្តែ​មាន​ភស្តុ​តាង​ដែល​បង្ហាញ​ថា វា​អាច​ក្លាយជា​កត្តា​ប្រឈម​សំខាន់​មួយ​នៃ​សេចក្តីស្លាប់ ៕