ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសធាតុ​ប្រឆាំង​នឹង​មហារីក​ក្នុង​ផ្កា​ស្ពៃខាត់ណា​ខៀវ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង

7 ឆ្នាំ មុន

តាម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ពពួក​បន្លែ​ដែល​ចេញ​ផ្កា​ដូច​ជា​ស្ពៃ​ខាត់ណា​ខៀវ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សមា​ធាតុគីមី​កើត​ពី​ធម្មជាតិ​ដែល​ហៅ​ថា glucosinolates ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់ ។

តាម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ពពួក​បន្លែ​ដែល​ចេញ​ផ្កា​ដូច​ជា​ស្ពៃ​ខាត់ណា​ខៀវ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សមា​ធាតុគីមី​កើត​ពី​ធម្មជាតិ​ដែល​ហៅ​ថា glucosinolates ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់ ។ តាម​ការ​សិក្សា​ទាំងឡាយ​សុទ្ធតែ​បាន​លើក​ឡើង​ថា សមា​ធាតុគីមី​កើត​ពី​ធម្មជាតិ glucosinolates អាច​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត មហារីក​ដោះ មហារីក​សួត និង​មហារីក​ពោះវៀន ។

តាម​ការ​ពិសោធ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ Oregon State University បាន​រក​ឃើញ​ថា នៅ​ពេល​ដែល​ត្រូវ​បាន​ទទួលទាន​ក្នុង​នាម​ជា​អាហារ​ដែល​ចម្អិន​១​ត្រឡប់​ឬ​ក៏​នៅ​ឆៅ អង់​ហ្ស៊ី​ម​នៅ​ក្នុង​ផ្កា​ខាត់ណា​ខៀវ​បាន​ជួយ​បំបែក glucosinolates ទៅ​ជា​សមាសធាតុ​ពី​យ៉ាង​ប្រកបដោយ​តម្លៃ​សុខភាព​គឺ​សមាសធាតុ​ឈ្មោះ sulforaphane និង erucin ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចង្អុលបង្ហាញ​ថា sulforaphane អាច​ជួយ​ជា​ពិសេស​លើ​ការ​បន្សាប​ជាតិពុល​នៃ​សារធាតុ​ដែល​បង្ក​ឲ្យ​ទៅ​ជា​ជំងឺមហារីក ហើយ​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​ហ្សែ​ន​ទប់ទល់​មហារីក​មាន​សកម្មភាព​ឡើង​អាច​ប្រតិបត្តិ​តាម​មុខងារ​ពិតប្រាកដ​របស់​វា​បាន ។

យោង​តាម​លោកស្រី​សាស្ត្រាចារ្យ Emily Ho បាន​ឲ្យ​ដឹង​ថា បន្លែ​គួរតែ​ចម្អិន​ក្នុង​រយៈពេល​តែ​២​ទៅ​៣​នាទី​បាន​ហើយ ឬ​ក៏​គ្រាន់តែ​ចំហុយ​ឲ្យ​វា​ផុយ​បន្តិច​។ ធ្វើ​យ៉ាងនេះ​ទើប​អាច​រក្សា​បាន​អង់​ហ្ស៊ី​ម​ដ៏​ចាំបាច់​របស់​វា ។ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា ផលិតផល​សុខភាព​ពី​ធម្មជាតិ​មាន​ដូច​ជា​វីតាមីន D និង​ប្រេង​អូ​មេ​ហ្គា​3 វា​មានការ​ពិបាក​ក្នុង​ការ​ស្រូប​យក​តាម​រយៈ​របប​អាហារ​តែ​មួយ​មុខ​នោះ ៕