ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple សម្លឹង​ឃើញ LG ជា​អ្នក​ផលិត​កាមេរ៉ា​ភ្លោះ​សម្រាប់ iPhone 7

7 ឆ្នាំ មុន

អ្នកវិភាគ​ពី​ក្រុមហ៊ុន​ជប៉ុន Nomura Securities ឱ្យ​ដឹង​ថា​ក្រុមហ៊ុន Apple អាច​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន LG ជា​អ្នក​ផ្គត់ផ្គង់​កាមេរ៉ា​ភ្លោះ​សម្រាប់ iPhone 7 បន្ទាប់​ពី​ក្រុមហ៊ុន Sony ដែល​គេ​រំពឹង​ថា​ជា​អ្នក​ផលិត​កាមេរ៉ា​ឱ្យ

អ្នកវិភាគ​ពី​ក្រុមហ៊ុន​ជប៉ុន Nomura Securities ឱ្យ​ដឹង​ថា​ក្រុមហ៊ុន Apple អាច​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន LG ជា​អ្នក​ផ្គត់ផ្គង់​កាមេរ៉ា​ភ្លោះ​សម្រាប់ iPhone 7 បន្ទាប់​ពី​ក្រុមហ៊ុន Sony ដែល​គេ​រំពឹង​ថា​ជា​អ្នក​ផលិត​កាមេរ៉ា​ឱ្យ iPhone ជំនាន់​ក្រោយ​កំពុង​តែ​ប្រឈម​នឹង​ការ​ផលិត​ទាប​មិន​អាច​បំពេញតម្រូវការ​បាន​ដោយសារ​តែ​មាន​គ្រោះ​រញ្ជួយ​ដី​កាលពី​ខែមេសា​ដែល​ប៉ះពាល់​ដល់​ការ​ផលិត ។

Nomura Securities ព្យាករ​ថា ក្រុមហ៊ុន Apple នឹង​ជ្រើសរើស​យក​កាមេរ៉ា​អុ​ប​ទិ​កលើ iPhone 7 ទំហំ​៤.៧​អីុង ។ iPhone 7 បាន​ក្លាយជា​ប្រធាន​ប​ក្តៅ​ក្នុង​សារព័ត៌មាន​បច្ចេកវិទ្យា​ទូរស័ព្ទ ខណៈ​អតិថិជន​របស់​ខ្លួន​ទន្ទឹងរង់ចាំ​ការ​បង្ហាញ​រូបរាង​ជា​ផ្លូវការ ។ ជាមួយ​គ្នា​នេះ​ដែរ​ពាក្យ​ចចាមអារ៉ាម​ពី មុន​ៗ​ឱ្យ​ដឹង​ថា iPhone 7 នឹង​ការពារ​ការ​ជ្រាប​ទឹក ព្រមទាំង​បំពាក់​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ជាង​មុន ៕