ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​តាកែវ​បង្កើត​មូលនិធិ ​សម្រាប់​អ្នក​រត់​ម៉ូតូឌុប និង រ៉ឺ​ម៉ក​ម៉ូតូ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ នៅ​សាល​ប្រជុំ​សាលា​គរុកោសល្យ​ខេត្តតាកែវ លោក ឡាយ វណ្ណៈ អភិបាលខេត្ត​បាន​អញ្ជើញ​ជួប​សំណេះសំណាល

ខេត្តតាកែវ  ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ នៅ​សាល​ប្រជុំ​សាលា​គរុកោសល្យ​ខេត្តតាកែវ លោក ឡាយ វណ្ណៈ អភិបាលខេត្ត​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អ្នក​រត់​ម៉ូតូឌុប និង​រ៉ឺ​ម៉ក​កង់​បី​ចំនួន​២៨០​នាក់ មក​ពី​ស្រុក​ទ្រាំង ស្រុក​ត្រាំកក់ ស្រុក​សំរោង​និង​ក្រុង​ដូន​កែវ ដើម្បី​ជួប​ពិភាក្សា​គ្នា​បង្កើត​មូលនិធិ​អ្នក​រត់​ម៉ូតូឌុប  រ៉ឺ​ម៉ក​កង់​បី និង​តាក់ស៊ី​ដើម្បី​ងាយស្រួល​ដល់​បងប្អូន​យើង​ខ្ចី​ថវិកា​ដោយ​ការ​ប្រាក់​ទាប សម្រាប់​យក​ទៅ​ប្រើប្រាស់​ដោះស្រាយ​នៅ​ក្រុម​គ្រួសារ​។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​ជួបជុំ​គ្នា​នេះ​គឺ​ដើម្បី​បង្កើត​នូវ​មូលនិធិ​ឡើង​សម្រាប់​បងប្អូន​ទាំងអស់​គ្នា​ព្រោះ​មូលនិធិ​នេះ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ជួយ​សម្រួល​នូវ​ការ​ខ្វះខាត​របស់​បងប្អូន​ដែល​ត្រូវការ​ថវិកា​ជា​បន្ទាន់​សម្រាប់​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​ក្រុម​គ្រួសារ ពីព្រោះ​មូលនិធិ​នេះ​នឹង​ផ្តល់​នូវ​ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​បំផុត​ហើយ​ចំណូល​ដែល​បាន​មក​ពី​ការ​ប្រាក់​នេះ នឹង​ដាក់​ប​ញ្ជូ​ល​នៅ​ក្នុង​មូលនិធិ​ដើម្បី​ឲ្យ​មូលនិធិ​មាន​ធនធាន​ហិរញ្ញវត្ថុ​កាន់តែ​ធំ​ឡើង​ៗ ។

លោក​បាន​បន្ត​ទៀត​ថា​មូលនិធិ​នេះ​បង្កើត​ឡើង​មាន​ប្រធាន អនុប្រធាន គណៈកម្មាធិការ​ប្រតិបត្តិ ដែល​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​សម្រេចចិត្ត​ផ្ដល់​ប្រាក់​កម្ចី និង​ត្រូវ​ជ្រើសរើស​ចេញពី​បងប្អូន​យើង​ទាំងអស់​គ្នា ។ មុន​ដំបូង​មូលនិធិ​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​លើ​ស្រុក​ក្រុង​៤​សិន ហើយ​យើង​និង​ពង្រីក​ដំណើរ​មូលនិធិ​ឲ្យ​អស់​ទូ​ទាំង​ខេត្ត​តែ​ម្តង​ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​រត់​ម៉ូតូឌុប រ៉ឺ​ម៉ក​ម៉ូតូ ក្នុង​ខេត្ត​របស់​យើង​នេះ​។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា រូប​លោក​ផ្ទាល់​បាន​ផ្តល់​ថវិកា​ចំនួន​៥០០០$​សម្រាប់​មូលនិធិ លោក​វរៈសេនីយ៍ត្រី ឆាយ សា​វុ​ធ អធិការ​នគ​បាល​ក្រុង​ដូន​កែវ​ឧបត្ថម្ភ​ថវិកា ៥០០០​ដុល្លា ដាក់​ចូល​មូលនិធិ​។ នា​ឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​ផ្តល់​អាង​ទឹកធំ​មួយ​ជូន​ដល់​ប្អូន ក្មួយ​ៗ​គរុ​សិស្ស​សម្រាប់​ស្តុក​ទឹក​ទុក​ប្រើប្រាស់​ផង​ដែរ​៕