ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ទុះ​នៃ​ទីផ្សារ​ក្នុង​វិស័យ​អចលនទ្រព្យ​សិង្ហ​បុរី​នៅ​ទន់ខ្សោយ

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សិង្ហ​បុរី​នៅ​តែ​មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ត្រីមាស​ទី​១​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ទោះបីជា​យ៉ាងណា បើ​គិត​ពី​តុល្យភាព​ពួក​គេ​រំពឹង​ថា

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សិង្ហ​បុរី​នៅ​តែ​មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ត្រីមាស​ទី​១​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ទោះបីជា​យ៉ាងណា បើ​គិត​ពី​តុល្យភាព​ពួក​គេ​រំពឹង​ថា អ្វី​ៗ​អាច​នឹង​កាន់តែ​អាក្រក់​ទៅ ។ នេះ​បើ​យោង​តាម​ការ​ស្ទាបស្ទង់​មតិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ NUS-Redas Real Estate Sentiment Index ។

ស​ន្ទ​ស្សន៍​នៃ​ការ​យល់​ឃើញ​បច្ចុប្បន្ន​មានការ​កើនឡើង​៣,៦%​នៅ​ក្នុង​ត្រីមាស​ទី​៤ បើ​ធៀប​នឹង​អត្រា​៣,៩%​នៅ​ក្នុង​ត្រីមាស​ទី​១ ខណៈ​ដែល​ស​ន្ទ​ស្សន៍​ការ​យល់​ឃើញ​បច្ចុប្បន្ន​បាន​កើនឡើង​ពី​៣,៤% ទៅ​៣,៦% ។

លោក Sing Tien Foo សាស្ត្រាចារ្យ​នៃ​អគ្គនាយកដ្ឋាន​អចលនទ្រព្យ​នៃ​សកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​ថ្លែង​ថា ៖ « បរិយាកាស​ទីផ្សារ​នៅ​តែ​មាន​ភាព​ទន់ខ្សោយ ខណៈ​ដែល​ពិន្ទុ​នៃ​ការ​យល់​ឃើញ​កាន់តែ​ធ្លាក់​ដុនដាប​ទៅ​សម្រាប់​ហានិភ័យ​ដែល​មាន​សក្តានុពល និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទស្សនវិស័យ​ក្នុង​រយៈពេល​៦​ខែ​ទៀត » ។

អ្នកឆ្លើយ​តប​ចំនួន​៨៤,៤%​រំពឹង​ថា សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ ខណៈ​អ្នកឆ្លើយ​តប​៦៨,៨%​ទៀត​ឆ្លើយ​ថា នឹង​បាត់បង់​ការងារ ហើយ​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក ។

ការ​រំពឹង​ទុក​នៃ​ការ​ផ្គត់ផ្គង់​៣​ភាគ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​រំពឹង​ថា ចំនួន​នៃ​គម្រោង​ដែល​សម្ពោធ​ថ្មី​បាន​កើនឡើង​បន្តិច ខណៈ​៥២,៨%​ទៀត​រំពឹង​ថា វា​ដូច​គ្នា​នឹង​ពាក់កណ្តាល​ឆ្នាំ​បន្ទាប់ ។ ចំណែក​ការ​ប្រែប្រួល​តម្លៃ ៤៧,២%​រំពឹង​ថា តម្លៃនឹង​ធ្លាក់​ចុះ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ទៀត រីឯ​៤៤,៤%​ទៀត​រំពឹង​ថា តម្លៃនឹង​គ្មាន​ការ​ប្រែប្រួល​អ្វី​ឡើយ ។

ភាគច្រើន​នៃ​អ្នកឆ្លើយ​តប​ចំនួន​៥៨,៤% បាន​បញ្ជាក់​ពី​ទីផ្សារ​អចលនទ្រព្យ​នឹង​កាន់តែ​អាក្រក់​ទៅ​ៗ ប្រសិនបើ​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ទប់ស្កាត់​ទេ​នោះ ។ ទីផ្សារ​អចលន​ទ្រព្យ​របស់​សិង្ហ​បុរី នឹង​រង​ការ​ជះ​ឥទ្ធិពល​ខ្ពស់​ដោយសារ​តែ​ទស្សនវិស័យ​អវិជ្ជមាន ។

ទោះជា​យ៉ាងណា ការ​រើប​ឡើង​វិញ​ក្នុង​រយៈពេល​ខ្លី​នៃ​ទីផ្សារ​មូលធន​នេះ គឺ​ដោយសារ​តែ​មាន​អត្រា​ការ​ប្រាក់​ទាប ៕