ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ពោធិព្រឹក្ស​ដែល​ព្រះពុទ្ធ​ត្រាស់​ដឹង​តើ​នៅ​ដល់​សព្វថ្ងៃ​ឬ​យ៉ាងណា?

7 ឆ្នាំ មុន

លោក​អ្នក​ពិតជា​ស្គាល់​ព្រះពុទ្ធ​ច្បាស់​ណាស់ ហើយ​ក៏​ធ្លាប់​ឮ​ការ​និទាន​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​ដែរ ។ តើ​លោក​អ្នកដឹង​ថា បច្ចុប្បន្ន​ដើម​ពោធិព្រឹក្ស​នោះ​នៅ​រស់ ឬ​ងាប់​បាត់​ទៅ​ហើយ ?

លោក​អ្នក​ពិតជា​ស្គាល់​ព្រះពុទ្ធ​ច្បាស់​ណាស់ ហើយ​ក៏​ធ្លាប់​ឮ​ការ​និទាន​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​ដែរ ។ តើ​លោក​អ្នកដឹង​ថា បច្ចុប្បន្ន​ដើម​ពោធិព្រឹក្ស​នោះ​នៅ​រស់ ឬ​ងាប់​បាត់​ទៅ​ហើយ ?

អ្នក​វិទ្យាសាស្ត្រ​ម្នាក់​គឺ​លោក Subhash Naunotival មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ Dehradun នៅ​ប្រទេស​ឥណ្ឌា បានឱ្យ​ដឹង​ថា ដើម​ពោធិព្រឹក្ស​បច្ចុប្បន្ន​នៅ​រស់​នៅឡើយ ដោយ​មាន​អាយុ​២៥០០​ឆ្នាំ​ហើយ ។ បន្ទាប់​ពី​បាន​ពិនិត្យពិច័យ​យ៉ាង​ល្អិតល្អន់​រួច​មក ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​គាស់​បេតុង​នៅ​គល់​ដើម​ពោធិ ព្រឹក្ស​នោះ​ចេញ ដើម្បី​ឱ្យ​វា​អាច​ស្រូប​ទឹកបាន និង​មាន​ជាតិ​បំប៉ន​ដល់​ឫស ។

ដើម​ពោធិព្រឹក្ស​ស្ថិត​នៅ​ពុទ្ធ​គ​យា ក្នុង​រដ្ឋ​ប៊ី​ហា ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ប៉ាត់​តាក់​ណា ។ នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​មាន​សំណង់​ប្រាសាទ​បុរាណ​មាន​អាយុកាល​១៥០០​ផង​ដែរ ។ ទីនោះ​ទាក់ទាញ​អ្នកទេសចរ​ជា​ច្រើន​ទៅ​ទស្សនា ក្នុង​នោះ​គ្រាន់តែ​អ្នកទេសចរ​ជប៉ុន​មាន​រាប់​ពាន់​នាក់​ឯណោះ​ក្នុង​មួយ​ឆ្នាំ ។

ក្រោយ​ពេល​ត្រាស់​ដឹង​ធម៌​របស់​ព្រះពុទ្ធ​បាន​ផ្សព្វផ្សាយ​ទៅ​យ៉ាង​ឆាប់រហ័ស​ចូល​ដល់​គ្រប់​ស្រទាប់វណ្ណៈ ឋានៈ​នៃ​មហាជន ។ ព្រះពុទ្ធ​សម្តែងធម៌​ប្រាប់​ឱ្យ​មហាជន​ដឹង​ថា មាគ៌ា​ដែល​នាំ​ទៅ​រក​ការ​សង្គ្រោះ​ខ្លួនឯង​រួច​ផុត​ចាក​ទុក្ខ​នោះ គឺ​មិនមែន​តាម​ការ​បន់ស្រន់​សុំ​ដល់ ឬ​ពឹង​លើ​ព្រះ​អាទិទេព ឬ​មួយ​ពឹង​លើ​អំណាច​ទេពតា​ម្ចាស់​សួគ៌​ណា​ឡើយ តែ​ត្រូវ​ស្គាល់​ច្បាស់​នូវ​មាគ៌ា​បដិបត្តិ​ត្រូវ ។ វា​ជា​ការ​បដិបត្តិ​របស់​មនុស្ស​ដោយ​ស្គាល់​អំពី​ទុក្ខ ។ ហេតុ​ដែល​ឱ្យ​កើតទុក្ខ​បណ្តាល​មក​ពី​ការ​ជាប់​ក្នុង​ចំណង​ឃ្នាប​យន្ត​នៃ​កាម និង​តណ្ហា។

ព្រះពុទ្ធ​ប្រសូត​នៅ​ក្រុង​កបិល​ព​ស្ត ក្នុង​សួន​លុម្ពិនី នា​ថ្ងៃ​សុក្រ ១៥​កើត ខែ​ពិសាខ ឆ្នាំច នៅ​ក្រោម​ដើម​សាលព្រឹក្ស ។ ក្នុង​ព្រះ​ជន្ម​១៦​ព្រះ​វស្សា​ព្រះ​សិទ្ធត្ថ (​ព្រះពុទ្ធ​) បាន​រៀប​អភិសេក​ជាមួយ​នាង​ពិម្ពា​យសោធរា និង​ក្រោយមក​មាន​រាជបុត្រ​មួយ​អង្គ​ព្រះ​នាម​រាហុល​កុមារ ដែល​នាម​នេះ​មាន​ន័យ​ថា​«​ចំណង​ជាប់ជំពាក់​បាន​មក​ដល់​ហើយ​» ។ ព្រះ​សិទ្ធត្ថ រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ​បំផុត ហើយ​បញ្ហា​ជីវិត​នេះ​ធ្វើ​ឱ្យ​ទ្រង់​យល់​ដល់​ការ​ឈឺចាប់​របស់ សត្វលោក ។ ក្នុង​ព្រះ​ជន្ម​២៥​ព្រះ​វស្សា ព្រះ​អង្គ​បាន​យាង​ទៅ​បួស សិក្សា​រៀន​សូត្រ ។ ក្នុង​ពេល​បួស​ព្រះ​សិទ្ធត្ថ មិន​ឆាន់​អាហារ​៦​វស្សា ។

ក្នុង​ព្រះ​ជន្ម​៣៤​ព្រះ​វស្សា​ក្រោម​ដើម​ពោធិព្រឹក្ស​នៅ​ក្រុង​ប៊ី​ហា ព្រះ​អង្គ​សម្រេច​បាន​ព្រះ​សម្ពោធិញ្ញាណ ឬ​ការ​ត្រាស់​ដឹង នា​ថ្ងៃ​ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំរកា ។ ព្រះពុទ្ធ​ចូល​ព្រះ​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ១៥​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ ក្នុង​ព្រះ​ជន្ម​៨០​ព្រះ​វស្សា នៅ​គី​ស៊ី​ណា​រ៉ា សព្វថ្ងៃ​ហៅ​ឧត្តរ​ប្រទេស ។

ព្រហ្មញ្ញសាសនា និង​ពុទ្ធសាសនា​ហូរ​ចូល​ប្រទេស​កម្ពុជា​ចាប់ពី​សតវត្ស​ទី​១ ។ ចាប់ពី​ចុង​សតវត្ស​ទី​៧ ព្រះពុទ្ធ​សាសនា​ទទួល​ជ័យជម្នះ​លើ​ព្រហ្មញ្ញសាសនា​ជា​រៀង​រហូត ។ បច្ចុប្បន្ន​ព្រះពុទ្ធ​សាសនា​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម ខ្មែរ និង​ក្លាយជា​សាសនា​របស់​រដ្ឋ ៕