ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋយល់ព្រម​បើកផ្លូវឱ្យឡានចូល​ដឹក​ថ្មនៅ​«ភ្នំ​តា​គ្រាម»​ក្រោ​យ​​ទ​ទួល​យក​សំណើ​៤ចំ​ណុច

5 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បន្ទាប់ពី​អ្នក​ភូមិ​នាំគ្នា​បិទផ្លូវ​អស់​រយៈពេល​បី​ថ្ងៃ មិ​ន​ឲ្យ​រថយន្ត​រាប់​សិប​គ្រឿង​ចូល​ដឹក​ថ្ម​នៅក្នុង​ការដ្ឋាន​កិន​ថ្ម​ជួរ «ភ្នំ​តាគ្រាម» ដោយសារ​មិនព្រម​ធ្វើ​ផ្លូវ​ដី​ហុយ​ចូ​លពេញៗ​ផ្ទះ​រាល់​ថ្ងៃ នៅ​ព្រឹក​ថ្ងៃទី៩ ធ្នូ នេះ​ អ្នកភូមិ​បាន​យល់ព្រម​បើក​បា​រាស់​ឲ្យ​រថយន្ត​ធ្វើ​ចរាចរ​ណ៍​ចូល​ដឹក​ថ្ម​បាន​ដូ​ច​ប្រក្រតី​វិញ​ហើ​យ…

ខេត្តបាត់ដំបង​ ៖ បន្ទាប់ពី​អ្នក​ភូមិ​នាំគ្នា​បិទផ្លូវ​អស់​រយៈពេល​បី​ថ្ងៃ មិ​ន​ឲ្យ​រថយន្ត​រាប់​សិប​គ្រឿង​ចូល​ដឹក​ថ្ម​នៅក្នុង​ការដ្ឋាន​កិន​ថ្ម​ជួរ «ភ្នំ​តាគ្រាម» ដោយសារ​មិនព្រម​ធ្វើ​ផ្លូវ​ដី​ហុយ​ចូ​លពេញៗ​ផ្ទះ​រាល់​ថ្ងៃ នៅ​ព្រឹក​ថ្ងៃទី៩ ធ្នូ នេះ​ អ្នកភូមិ​បាន​យល់ព្រម​បើក​បា​រាស់​ឲ្យ​រថយន្ត​ធ្វើ​ចរាចរ​ណ៍​ចូល​ដឹក​ថ្ម​បាន​ដូ​ច​ប្រក្រតី​វិញ​ហើ​យ ក្រោយពី​អាជ្ញាធរ​ចុះទៅ​សម្រប​សម្រួល ហើយ​ភាគី​ខាង​ក្រុមហ៊ុ​ន​កិន​ថ្ម ព្រម​ទ​ទូល​យក​លក្ខខណ្ឌ​ចំនួន៤ចំណុច ដែល​ស្នើ​ឡើង​ដោយ​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​។

Picture

ប្រ​ជា​ពលរដ្ឋ​រាប់​សិប​នា​ក់ និង​ច្រើនគ្រួ​សារ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ធូលី​ដី​ហុយ​ចូលផ្ទះ​រាល់ថ្ងៃ នៅ​ភូមិ​ប៉ោង​ស្វា​យ ឃុំ​តាគ្រាម ស្រុក​បាណន់ បាន​នាំគ្នា​សែង​កំណាត់​ឈើ កំណាត់​ដើមដូង​ដាក់​ពាំ​ង​ផ្លូវ កាលពី​ថ្ងៃទី ០៦ ធ្នូ មិន​ឲ្យ​រថយន្ត​ចូល​ដឹក​ថ្ម នៅក្នុង​ការដ្ឋាន​កិន​ថ្ម នៅ​ជួរ «ភ្នំ​តាគ្រាម» បាន​ឡើយ ដែល​មាន​ក្រុមហ៊ុ​ន​ឯកជន​កិន​ថ្ម​លក់​ចំនួន០៥ នៅ​តំបន់​នោះ​។ មូលហេតុ ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ធ្វើ​ដូ​ច្នេះ ដោយសារតែ​ភាគី​ក្រុមហ៊ុន​កិន​ថ្ម​ទាំ​ងនេះ​មិនព្រម​ធ្វើ​ផ្លូវ ដែល​នាំឲ្យមាន​ធូលី​ដី​ហុយ​ចូលផ្ទះ​ដែល​នៅអម​សង​ខាង​ផ្ឡុវ​ចូល​ការដ្ឋាន​រៀងរាល់ថ្ងៃ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ការ​ផ្ដល់​បទ​សម្ភាស​ន៍​ផ្ទាល់​ជាមួយ​កោះ​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី ៩ ធ្នូ នៅកន្លែង​កើ​តហេ​តុ​ ។

Picture

មិន​តែប៉ុណ្ណោះ បើ​តាម​អ្នកភូមិ​បាន​និ​យា​យ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដី​ហុយ​កាន់តែ​ខ្លាំង ហើយ​ផ្លូវ​ខូច​ខាង​ក្រុមហ៊ុន​កិន​ថ្ម​មិនព្រម​ធ្វើ រថយន្ត​ដឹក​លើសចំ​ណុះ ធ្លាក់​ថ្ម​រាយ​ពេញ​ផ្លូវ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដំណើ និង​កូនសិស្ស​ដែល​ជិះកង់​ទៅ​សាលា ហើយ​ទាំង​ភាគី​ក្រុមហ៊ុន​កិន​ថ្ម ទាំង​អ្នក​បើ​រថយន្ត​ដឹក​ថ្ម មិនដែល​ខ្វល់ខ្វាយ​អំពី​ផល់​ប៉ះពាល់​ដល់​អ្នកភូមិ ឬ កូន​សិស្ស​ទាំងនោះ​ទេ ម្នា​ក់ៗ​គិតតែ​ប្រយោជន៏​ផ្ទាល់ខ្លួន ដូច្នេះហើយ​ទើប​អ្នកភូមិ​នាំគ្នា​បិទផ្លូវ​ចេញចូល​តែម្ដង ដើម្បី​រក​ដំណោះ​ស្រាយ​។ លោ​ក គង់ ម៉ៅ អាយុ៥៦ឆ្នាំ ដែល​ស្ថិត​ក្នុងចំណោម​អ្នក​តវ៉ា​បាន​និយាយ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ផ្លូវ​ក៏​ខូច ដី​ក៏​ហុយ​ខ្លាំង ដែល​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវចូល​ក្នុង​ការដ្ឋាន​កិន​ថ្ម​។

Picture

មិន​តែប៉ុណ្ណោះ លោក​ថា ដោយសារតែ​ធូលី​ដី​មួយ​ថ្ងៃ​ៗ​គ្មាន​ស្រាក​ស្រាន្ត ទើប​បង្ខំឲ្យ​លំនៅឋាន​បិទទ្វារ រី​ឯ​តូប​លក់ដូរ​មួយចំនួន​ក៏​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ផ្អាក​លក់​ផង​ដែរ ព្រោះ​ពិបាក​ដកដង្ហើម​ពេ​ក ​។ លោក​ម៉ៅ បាន​បញ្ជាក់​ថា មូលហេតុ ដែល​ពលរដ្ឋ​នាំគ្នា​បិទផ្លូវ​ចេញចូល​នេះ គឺ ដើម្បី​រក​ដំ​ណោះ​ស្រាយ​។ គាត់​បាន​លើក​អំពី​ដំណោះស្រាយ​យ៉ាង​ដូច្នេះ​ថា «ឥឡូវនេះ អ្នកភូមិ​បាន​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ចេញចូល​ដឹក​ថ្ម​ទៀត​ទេ បើ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ ឬ ខាង​ក្រុមហ៊ុន​។ ពួក​ខ្ញុំ​មាន​លក្ខខណ្ឌ
​ចំនួ​ន០៤ចំណុច បើ​ភាគី​ក្រុមហ៊ុន​ឯកភាព គឺ ពួក​ខ្ញុំ​បើកផ្លូវ​វិញ»។

Picture

លោក​គង់ ម៉ៅ ក៏​ដូច​អ្នកភូមិ​ជាច្រើន​នាក់​ទៀត​បាន​លើក​ហេតុ​ផល​នានា និង លើកយក​លក្ខខ័ណ្ឌ​ទាំង០៤ចំណុច​នេះ នៅ​ចំពោះមុខ​លោក អ៊ុឹម ប៊ុ​នយូ មេឃុំ​តាគ្រាម លោក អុឹម សុ​ភ័ក្រ តំណាង​ក្រុមហ៊ុន​កិន​ថ្ម «ណឹម​ម៉េ​ង គ្រុប» នាយ​ប៉ុ​ស្ដិ៍នគរបាល​តាគ្រាម និង លោក​មេភូមិ កាលពី​ព្រឹ​ថ្ងៃទី ៩ ធ្នូ ខណៈ​ដែល​ជួបគ្នា​ដើម្បី​រក​ដំណោះស្រាយ​។ ប៉ុន្តែ​មិន​មាន​វត្តមាន​តំណាង​ក្រុម​ហ៊ុន​កិន​ថ្មី​ដទៃទៀត​ចូលរួម​រក​ដំណោះស្រាយ​ទេ គឺ​មានតែ​តំណាង​ក្រុមហ៊ុន «ណឹម​ម៉េ​ង​គ្រុប» តែមួយ​ប៉ុណ្ណោះ ជាមួយនឹង​អាជ្ញាធរ ដែល​បាន​ចុះ​ជួប​ពលរដ្ឋ​នៅកន្លែង​កើតហេតុ រី​ឯ​ភាគី​ក្រុមហ៊ុន​ចំនួន០៤ មិន​ហ៊ាន​អើត​ក​ទេ គឺ​សម្ងំ​ចាំ​ទ​ទូល​ផល​។

Picture

លក្ខខណ្ឌ​ទាំង០៤ចំណុច ដែល​អ្នកភូមិ​បាន​ស្នើ​ទៅ​ខាង​ក្រុមហ៊ុន​កិន​ថ្ម​នោះ​មាន ១-ក្រុមហ៊ុន​ត្រូវ​ធ្វើ​ផ្លូវ​ឡើង​វិញ ២-រថយន្ត​មិន​ត្រូវ​ដឹក​លើសចំណុះ ហើយ​ត្រូវ​គ្រប​ឲ្យបាន​ជិត ៣-រថយន្ត​ដឹក​ថ្ម​មិន​ត្រូវ​បើក​លឿន​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិស្សសាលា​និង​ក្មេង​ៗ​ដែល​ដើរ​ឆ្លងផ្លូវ និង ៤-រថយន្ត​ដឹក​ថ្ម​ត្រូវ​បញ្ចប់​ការ​ដឹក​ជញ្ជូន​ត្រិ​ម​ម៉ោង៧យប់​។ ជាមួយនឹង​លក្ខខណ្ឌ​ទាំង០៤ចំណុច​នេះ តំណាង​ក្រុមហ៊ុន «ណឹង​ម៉េ​ង គ្រុប» លោក អ៊ឹម សុ​ភ័ក្រ ហាក់​មិន​រារែក​ទេ ក្នុង​ការ​ទ​ទូល​យក​ ។ លោក អ៊ឹម សុ​ភ័ក្រ បាន​ស្វា​គម​ន៍ចំពោះ​លក្ខខណ្ឌ០៤ចំណុច​របស់​ពលរដ្ឋ តែ​លោក​បាន​ស្នើ​ត្រឡប់ទៅ​កាន់​ពលរដ្ឋ​វិញ សុំ​ឲ្យ​ពលរដ្ឋ​បើកផ្លូវ​ឲ្យ​រថយន្ត​ចេញចូល​ដឹក​ថ្ម​នៅ​ព្រឹ​ក​ថ្ងៃ​ច​ចារ​នេះ​តែម្ដង(៩ ១២ ២១)។

Picture

តំណាង​ក្រុមហ៊ុន​រូប​នេះ​បាន​លើកឡើង​ថា «ខ្ញុំ​ឯ​ក​ភាព​ទ​ទូល​យក​លក្ខខណ្ឌ​ទាំង០៤ចំណុច​នេះ តែ​ខ្ញុំ​សុំ​ឲ្យ​ពលរដ្ឋ​បើកផ្លូវ​ឲ្យ​រថយន្ត​ចេញ-ចូល​នៅ​ព្រឹក​នេះ​តែម្ដង​។ ប៉ុន្តែ​រឿង​ធ្វើ​ផ្លូវ​ឡើង​វិញ ខ្ញុំ​សុំ​សន្យា នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​សប្ដា​ហ៍​ក្រោយ​នេះ ពីព្រោះ​ខ្ញុំ​ត្រូវការ​ជួបពិ​ភា​ក្សា​គ្នា​ល្អិតល្អន់​ជាមួយ​តំណាង​ក្រុមហ៊ុន​កិន​ថ្ម​ចំនួន០៤ទៀត ដើម្បី​ឯកភាព​គ្នា តើ​ត្រូវ​ធ្វើបែប​ណា ? តើ​ត្រូវ​ធ្វើ​ផ្លូវ​បេ​តុង ឬ ត្រូវ​ចាក់កៅស៊ូ ? ព្រោះ​ពេលនេះ​ភាគី​ក្រុមហ៊ុន​នី​មួយ​ៗ មិនទាន់​បាន​ស្រុះ​ស្រូល​គ្នា​នៅឡើយ​ទេ»។ លោក សុ​ភ័ក្រ ក៏បាន​រំលឹក​អំពី​ការស្ថាបនា​ផ្លូវចូល​ការដ្ឋាន​នេះ​កន្លងមក​ដែរ​ថា កន្លងមក ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង២គីឡូម៉ែត្រ​ការដ្ឋាន​កិន​ថ្ម ភ្នំ​តាគ្រាម គឺ​ក្រុមហ៊ុន​លោក​ជា​អ្នកធ្វើ គ្មាន​បដិភាគ​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទេ​ ។

Picture

ប៉ុន្តែ​ពេលនេះ​ ផ្លូវ​បាន​ខូច​អស់​ហើយ ដូច្នេះ​ក្រុមហ៊ុន​ទាំងអស់​ដែល​មានការ​ដ្ឋាន​កិន​ថ្ម ធ្វើ​ចរាចរ​ណ៏​លើ​ផ្លូវ​នេះ ត្រូវតែ​សហការ​គ្នា​ធ្វើ​។ លោក​ក៏បាន​បញ្ជាក់​ដែរ​ថា បើ​មានតែ​ការដ្ឋាន​របស់​លោក​មួយ​ធ្វើ​ចរាចរ​ណ៏​លើ​ផ្លូវ​នេះ ម្លេះ​លោក​ធ្វើ​យូរណាស់​មក​ហើយ មិនមែន​ទុកឲ្យ​រំខាន​ដល់​ពលរដ្ឋ​រហូតមកដល់​ថ្ងៃនេះ​ទេ​។ នៅចំពោះមុខ​ពលរដ្ឋ​រាប់​សិប​នាក់ មេឃុំ​តាគ្រាម លោក អ៊ឹម ប៊ុ​នយូ ដែល​ចូលរួម​ជួយ​រក​ដំណោះស្រាយ បាន​គាំទ្រ​នូវ​ការ​ទ​ទួល​យក​សំណើ​ពី​ប្រជាពលរដ្ឋ របស់​តំណាង​ក្រុមហ៊ុន «ណឹម​ម៉េ​ង គ្រុប»។ លោក​មេឃុំ បាន​សន្យា​បន្ថែម​លើ​ការ​ឯកភាព​គ្នា​រវាង​ភាគី​ក្រុមហ៊ុន​កិន​ថ្ម និង ប្រជាពលរដ្ឋ ដោយ​លោក​បាន​និយាយ​ថា ពេលនេះ​យើង​អាច​រក​ដំណោះស្រាយ​ឃើ​ញ​ហើយ ដោយ​ភាគី​ទាំង២បាន​ព្រមព្រៀង​គ្នា​រួ​ច​ហើយ លើសំ​ណើ​០៤ចំណុច​ដែល​ទាម​ទារ​ដោយ​ភាគី​ពលរដ្ឋ​។

Picture

ប៉ុន្តែ​លោក​មេឃុំបាន​បញ្ជាក់​ប្រាប់​ទៅ​ភាគី​ពលរដ្ឋ​យ៉ាង​ដូច្នេះ​ថា « ភាគី​ក្រុមហ៊ុនបាន​ឯ​ក​ភាព​ទ​ទូល​យក​លក្ខខណ្ឌ០៤ចំណុច​នេះ​ហើយ តែ​សូម​បងប្អូន​ទុក​ពេល​មួ​យស​ប្ដា​ហ៏ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​កិន​ថ្ម ទាំងអស់​ជួបពិភាក្សា​គ្នា ពាក់ព័ន្ធ​នឹង​បច្ចេកទេ​ស នៃ​ការសាងសង់​ផ្លូវ​ឡើងវិញ»។ មិន​ត្រឹមតែ​សន្យា​នឹង​មាត់​នៅចំពោះមុខ​ប្រជាពលរដ្ឋ​ប៉ុ​ណ្ណោះ​ទេ បើ​តាម​លោក អ៊ឹម ប៊ុ​នយូ បាន​អះអាង​ថា ដើម្បីឲ្យ​មានការ​ជឿជាក់ លោកនឹងធ្វើ​កិច្ចសន្យា​ជា​លាយ​ល័ក្ខ​អក្សរ​ផ្ដិត​ស្នាមមេដៃ​រវាង​ភាគី​ទាំង០២ ដែល​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ ឃុំ និង សមត្ថកិច្ច​ផង​។ ហើយ​លោក​នឹង​អញ្ជើញ​តំណាង​ក្រុមហ៊ុន​ការដ្ឋាន​កិន​ថ្ម​ទាំងអស់​មក​ជួបពិភាក្សា​គ្នា ដើម្បី​ចាត់ចែង​ពេលវេលា​ចុះ​សាងសង់​ផ្លូវ​នេះ​មិន​ឲ្យ​លើដ​ពី​សប្ដា​ហ៏​ក្រោយ​ឡើយ​។

Picture

ប៉ុន្តែ​យ៉ាង​ក៏ដោយ ជាមួយនឹង​ការសន្យា​នេះ ក្រុម​អ្នកភូមិ​រាប់​សិប​នាក់ បាន​ព្រមាន​នៅចំពោះមុខ​តំណាង​ក្រុមហ៊ុន និង លោក​មេឃុំ​តាគ្រាម​ថា ពួកគេ​នឹង​បិទផ្លូវ​ជាស្ថាពរ​មិន​បើក​វិញ​សោះ​ឡើយ ប្រសិនបើ​ក្រុមហ៊ុន​កុហក មិនព្រម​ចុះ​ធ្វើ​ផ្លូវ​ក្នុង​សប្ដា​ហ៏​ក្រោយ​តាម​ការសន្យា​៕ ​

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture