ក្នុងឆ្នាំ២០១៦នេះក្រុមហ៊ុនសាំស៊ុងគ្រប់គ្រងការផលិតស្មាតហ្វូនបានយ៉ាងល្អដោយបញ្ចេញស្ទើរតែគ្រប់ស៊េរីទាំងអស់លើទីផ្សារទូរស័ព្ទលើសាកលលោកក៏ដូចជាផ្តួលដៃគូប្រកួតប្រជែងនានាដើម្បីដណ្តើមយកភាគហ៊ុន ។ ដោយឡែកយោងតាមប្រភពព័ត៌មានឱ្យដឹងថា ក្រុមហ៊ុនសាំស៊ុងនឹងបញ្ចេញស្មាតហ្វូនត្រកូល «C» នៅថ្ងៃទី២៦ ឧសភាបន្ទាប់ពីទីផ្សាររបស់ខ្លួនហក់ឡើងខ្ពស់ជាងការរំពឹងទុកបន្ទាប់ពីបានបញ្ចេញស្មាតហ្វូនច្រើនម៉ូដែលកាលពីខែមីនា ។
បច្ចុប្បន្នក្រុមហ៊ុនសាំសុងកំពុងតែចែកលិខិតអញ្ជើញដល់អតិថជន និងដៃគូវិនិយោគក្នុងស្រុក និងក្រៅស្រុកដើម្បីប្រារព្ធធ្វើព្រឹតិ្តការណ៍ក្នុងប្រទេសចិននឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ឧសភា ២០១៦ ។ ស្មាតហ្វូនត្រកូល C មានពីរម៉ូដែលគឺម៉ូដែល Galaxy C5 និង Galaxy C7 ។ Galaxy C5 នឹងមានទំហំ៥.២អីុញកម្រិត FHD ១៩២០ គុណនឹង១២៨០ភិចស៊ែល ។ ទំហំ RAM 4 ជី ថាមពលថ្ម ៣៣០០មីលី្លអំពែម៉ោង និងដំណើរការដោយប្រព័ន្ធ Android 6.0.1 Marshmallow ។
ដោយឡែក Galaxy C7 ទំហំ ៥.៧ អីុញថាមពលថ្ម ៣៣០០០មីល្លីអំពែម៉ោង ហើយក្រៅពីនេះមានលក្ខណៈពិសេសស្រដៀងគ្នាផងដែរ ៕
ចែករំលែកព័តមាននេះ