ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​​ស្វាយ​រៀង ប្រារព្ធ​ពិធីបុណ្យ​ពិសាខបូជា​

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក​ឧកញ៉ា មែន វិបុល អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ពិសាខបូជា​ដោយ​មានការ​និមន្ត​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ ប្រជា​ពុទ្ធបរិស័ទ​មន្ត្រីរាជការ សិស្សានុសិស្ស​ជាង​មួយ​ពាន់អង្គ​-​នាក់

ខេត្តស្វាយរៀង ៖ លោក​ឧកញ៉ា មែន វិបុល អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ពិសាខបូជា​ដោយ​មានការ​និមន្ត​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ ប្រជា​ពុទ្ធបរិស័ទ​មន្ត្រីរាជការ សិស្សានុសិស្ស​ជាង​មួយ​ពាន់អង្គ​-​នាក់ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០ ឧសភា ២០១៦ ត្រូវ​នឹង​ថ្ងៃ​ពេញ​បូរ​មី ខែ​ពិសាខ មានការដង្ហែ​ក្បួន ​ប្រារព្ធ​ពិធី​កាល​ទាំង​៣ របស់​ព្រះពុទ្ធ​ព្រះ​បរមគ្រូ​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​ចូល​ព្រះ​បរិនិព្វាន ។ នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ២០១៦ ប្រារ​ព​ពិធី​រាប់​បាត​ប្រគេន​ព្រះសង្ឃ បំ​នួន​២៥០​អង្គ នៅ​សួន​តា​ឌី​ដើម​ពោធិ៍​ព្រឹក ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

ក្នុង​ពិធី​នោះ​ដែរ​លោក​ឧកញ៉ា ម៉ែ​ន វិបុល អភិបាលខេត្ត បាន​ថ្វាយ​ទៀន ធូប ផ្កា ដល់​ព្រះ​ពុទ្ធរូប ចំណែកឯ​ព្រះសង្ឃ​សូត្រ​ស្វាធ្យាយ​ធ្វើ​ពុទ្ធា​ពិ​សេក និង​និមន្ត​ព្រះសង្ឃ​៣​អង្គ ធ្វើ​ធម្ម​ធិ​ក ទេសនា​គ្រែ​៣ ចែក​ជូន​ប្រជា​ពុទ្ធបរិស័ទ នូវ​ដំណើររឿង​នៃ​ពិធីបុណ្យ​វិសាខបូជា ផង​ដែរ​។