ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក ប្រកាស​ផ្តល់​ជំនួយ​ ៨៦,៦៦៤ ដុល្លារ​អា​មេ​រិ​ក ដល់​ការ​អភិរក្ស​វប្បធម៌​នៅ​ប្រាសាទព្រះវិហារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រះវិហារ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ​ប្រកាស​​រួមចំណែក​យ៉ាង​សំខាន់​មួយ​ជំហាន​ទៀត ក្នុង​ការ​ជួយ​អភិ​រក្សា​ការពារ​នូវ​ទីតាំង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ គឺ​ប្រាសាទព្រះវិហារ ​។ លោក​ W. Patrick…

ខេត្តព្រះវិហារ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ​ប្រកាស​​រួមចំណែក​យ៉ាង​សំខាន់​មួយ​ជំហាន​ទៀត ក្នុង​ការ​ជួយ​អភិ​រក្សា​ការពារ​នូវ​ទីតាំង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ គឺ​ប្រាសាទព្រះវិហារ ​។ លោក​ W. Patrick Murphy​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត​ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា នៅ​ប្រាសាទព្រះវិហារ នា​ព្រឹក​ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ ២០២១​ មកនេះ ។

ក្រសួងការបរទេស​អា​មេ​រិ​ក ដែល​មានកម្ម​វិធី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ បាន​ផ្តល់​ជំនួយ​ក្នុង​ទឹកប្រាក់ ៨៦ ៦៦៤ ដុល្លារ​អា​មេ​រិ​ក​ដល់​ការ​អភិរក្ស​ជួសជុល​នូវ​ជណ្តើរ​ភាគ​ខាងជើង​នៃ​ប្រាសាទព្រះវិហារ​នៃ​សតវត្ស​ទី ១១​ ។ នេះ​ជា​ជំនួយ​លើក​ទី ៣ ដែល​នឹង​ជួយ​គម្រោង​អភិរក្ស​និង​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង ប្រាសាទព្រះវិហារ ជណ្តើរ​ថ្នាក់​ទី ៦ និង​ថ្នាក់​ទី ៧ និង​ជួសជុល​ចម្លាក់​តោ​ចំនួន ២​ ។ គម្រោង​លើក​ទី ១ និង​ទី ២ ដែល​បាន​ធ្វើ​ចាប់ពី​ឆ្នាំ ២០១៨ មក ២០២១ នេះ​បាន​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ទឹកប្រាក់ ៣២០ ០០០ ដុល្លារ​អា​មេ​រិ​ក ​។

លោក Murphy ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​មាន​មោទកភាព​ក្នុង​ការ​ប្រកាស​នូវ​ការ​បរិច្ចាគ​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​ការ​អភិរក្ស​ប្រាសាទព្រះវិហារ​ដ៏​អស្ចារ្យ​មួយ​នេះ​ ។ សហរដ្ឋអាមេរិក​នឹង​បន្ត​ជា​ដៃគូ​ដ៏​សំខាន់​មួយ ក្នុង​កិច្ច​ប្រឹងប្រែង​អ​ភ​រិ​ក្ស​នូវ​សម្បត្តិ​អច្ឆរិយ​របស់​ព្រះរាជាណាចក្រ​នេះ​» ។​

លោក​ជំទាវ​បណ្ឌិត ភឿ​ង ស​កុ​ណា មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ជំនួយ​ពី​ក្រសួងការបរទេស​សហរដ្ឋអាមេ រិក សម្រាប់​គម្រោង​ដំណាក់កាល​ទី ​៣ នៃ​ការ​អភិរក្ស និង​ជួសជុល​ជណ្តើរ​ខាងជើង​ប្រាសាទព្រះវិហារ​» ​។ «​ខ្ញុំ​ជឿជាក់​ថា ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​យើង​នឹង​អាច​រក្សា​បាន​នូវ​ស្នាដៃ​សិល្បៈ​នេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ហើយ​វា​នឹង​តំណាង​ឱ្យ​ទំនាក់ទំនង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ និង​ប្រជាជន​ទាំង​ពីរ​» ​។

គួរបញ្ជាក់ផងដែរថា កម្មវិធី​មូលនិធិ​ឯកអគ្គរដ្ឋទូត ​សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​អភិរក្ស​ការពារ​នូវ​បេតិកភណ្ឌ​វប្បធម៌​សំខាន់​ៗ ជុំវិញ​ពិភពលោក​ ។ បន្ថែម​ពីលើ​ការងារ​នៅ​ប្រាសាទព្រះវិហារ​នេះ ក្រោម​ជំនួយ​កម្មវិធី​នេះ និង​មូលនិធិ​ផ្សេង​ៗ​ទៀត​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ផ្តល់​ជំនួយ​ជួយ​ដល់​កម្ពុជា​ជាង ៥ លាន​ដុល្លារ​អា​មេ​រិ​ក តាំងពី​ឆ្នាំ ២០០១ មក​ដើម្បី​ជួយ​ដល់​ការ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​សំខាន់​ៗ​ផ្សេង​ទៀត​មាន​ទាំង​សម្ភារៈ​ឯកសារ​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ដោយ​ក្នុង​នោះ​រួម​មានការ​អភិរក្ស​នៅ​ប្រាសាទភ្នំបាខែង ប្រាសាទបន្ទាយស្រី សារមន្ទីរ​ជាតិ សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង និង សារមន្ទីរ​អង្គរបុរី ​៕

អត្ថបទសរសេរ ដោយ