ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រាល​កូនបាន​28​ថ្ងៃ​ស្លា.ប់​ចោល​ប្តី​ និង​កូន​គួរ​សង្វេគ

7 ឆ្នាំ មុន

ខេត្ដ​ត្បូងឃ្មុំ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ឈុ​ន គ​ន្ធា អាយុ​២៦​ឆ្នាំ មាន​ជីវភាព​ក្រីក្រ រស់នៅ​ភូមិ​ត្រពាំង​ស្នោ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ បាន​សម្រាលកូន​ដំបូង តែ​ជា​អកុសល​ក្រោយ​ពេល​ឆ្លងទន្លេ​ទើបតែ​បាន​២៨​ថ្ងៃ​ក៏​ស្លា.ប់​ដោយសារ​ជំងឺ​

ខេត្ដ​ត្បូងឃ្មុំ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ឈុ​ន គ​ន្ធា អាយុ​២៦​ឆ្នាំ មាន​ជីវភាព​ក្រីក្រ រស់នៅ​ភូមិ​ត្រពាំង​ស្នោ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ បាន​សម្រាលកូន​ដំបូង តែ​ជា​អកុសល​ក្រោយ​ពេល​ឆ្លងទន្លេ​ទើបតែ​បាន​២៨​ថ្ងៃ​ក៏​ស្លាប់​ដោយសារ​ជំងឺ​ គាំងបេះដូង បន្សល់​ទុក​កូន​ឲ្យ​រស់នៅ​កណ្តោចកណ្តែង​ជាមួយ​ជា​ឪពុក​ដែល​ធ្វើការ​សំណង​រក​ លុយ​ទិញ​ទឹកដោះគោ​ឲ្យ​កូន​បៅ ។

លោក ទួន សំអាត មេ​ភូមិ​ត្រពាំង​ស្នោ និយាយ​ថា នាង​គ​ន្ធា​បាន​រៀប​ការ​ជាមួយនឹង​ឈ្មោះ ស៊ា​ង  សុវណ្ណ អាយុ​៣១​ឆ្នាំ កាលពី​ឆ្នាំ​២០១៥ ដោយ​ប្តី​ប្រកប​របរ​ធ្វើ​ជាងសំណង់ រក​ថវិកា​មក​ផ្គត់ផ្គង់​ក្រុម​គ្រួ​សារបាន​១​ថ្ងៃ​រស់​១​ថ្ងៃ គឺ​រស់នៅ​ជាមួយនឹង​ឪពុក​ម្តាយ​តែ​ប៉ុណ្ណោះ ។

លោក​មេ​ភូមិ​ត្រពាំង ​ស្នោ​បន្ត​ថា នាង​គ​ន្ធា​មាន​ជំងឺ​បេះដូង ហើយ​ការ​ស្លាប់​របស់​នាង​ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់ ។ ក្នុង​ពេល​មាន​ផ្ទៃពោះ​គ្រប់​ខែ នាង​បាន​ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ហើយ​គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​ប្រសូត​បាន​ទារក​មួយ ។ ក្រោយ​ពេល​ចេញពី​ពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ នាង​ចេះ​ថប់ដង្ហើម គ្រូពេទ្យ​ក៏​ប្រាប់​ឲ្យ​ទៅ​មន្ទីរពេទ្យ​ម្តងទៀត​ដើម្បី​ព្យាបាល​ជំងឺ​ បេះដូង តែ​ដោយសារ​ក្រីក្រ​គ្មាន​លុយ​ក៏​មិន​បាន​ទៅ​មន្ទីរពេទ្យ​ទេ  លុះ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែមេសា ក៏​បាន​ស្លាប់​ចោល​កូន​ដែល​ទើបតែ​មាន​អាយុ​២៨​ថ្ងៃ ។

លោក​មេ​ ភូមិ​រៀបរាប់​ទៀត​ថា ដោយ​មើលឃើញ​ភាព​គួរ​ឲ្យ​សង្វេគ​នេះ រូប​លោក​បាន​សរសេរ​លិខិត​មួយ​បញ្ជូន​ទៅ​លោក កេង ប៊ុ​ណ្ណា អភិបាលស្រុក​ត្បូងឃ្មុំ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ជួយ​ដល់​គ្រួសារ​ខាងលើ ។ លុះ​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ លោក​អភិបាលស្រុក បាន​នាំ​យក​ទឹកប្រាក់​ចំនួន​២០០​ដុល្លារ​ឧបត្ថម្ភ​ដល់​ឪពុក​របស់​ទារក​ សម្រាប់​ទិញ​ទឹកដោះគោ​ឲ្យ​កូន​បៅ ។ ជាមួយ​នេះ លោក​អភិបាលស្រុក បាន​ណែ​ដល់​ឪពុក​របស់​ទារក ត្រូវ​តែ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ចិញ្ចឹម​កកូន​ឲ្យ​បាន​ធំធាត់​មាន​សុខភាព​ ល្អ​ផង​ដែរ ។

លោក​មេ​ភូមិ​ត្រពាំង​ស្នោ បញ្ជាក់​ថា គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​ទៅ​មើល​ព្យាបាល​ជំងឺ​បេះដូង​នៅ​ឯ​រាជធានី​ភ្នំពេញ ​ដែរ តែ​ដោយសារ​ជីវភាព​ក្រីក្រ​ទើប​នាង ឈុ​ន គ​ន្ធា សុខចិត្ត​សម្ងំ​នៅផ្ទះ​រហូត​ដល់​ជំងឺ​យាយី​ខ្លាំង​ស្លាប់​ចោល​កូន​និង​ប្តី ។ រាល់​ថ្ងៃនេះ ឪពុក​របស់​ទារក​បាន​ប្រឹង​ធ្វើការ​សំណង់​យក​ប្រាក់​មក​ទិញ​ទឹកដោះគោ​ឲ្យ​កូន ​បៅ ហើយ​ការ​ថែទាំ​ត្រូវ​បាន​រ៉ាប់រង​ដោយ​ជីដូន ៕