ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! កូនប្រសា​លេងល្បិច​ដាក់​ម៉ែក្មេក លុះ​លែង​លះ​បន្សល់​ទុក​បំណុល​ប្រឈម​រឹបអូស​ដី​ផ្ទះ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ត្រី​មេម៉ាយ​ម្នាក់​ត្រូវ​ចិញ្ចឹម​កូន​ពិការ និង​ចៅ​កំព្រា​ទាំង​លំបាក​វេទនា ដោយសារ​តែ​កូនប្រសារ​ប្រុស​ខ្ចី​ប្លង់​ដី​ផ្ទះ និង​ដីស្រែ យក​ទៅ​ដាក់បញ្ចាំ​ធនាគារ​ដើម្បី​យក​លុយ លុះ​ពេល​បែកបាក់​គ្នា (​ប្តី​ប្រពន្ធ​) ក៏​ស្រាប់តែ​ទុក​បំណុល​ឲ្យ​រូប​គាត់​ជា​ម្តាយ​ជា​អ្នករ៉ាប់រង​តែ​ម្នាក់ឯង ហើយ​ពេល​នេះ​កំពុង​តែ​ប្រឈម​នឹង​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវ​ចិញ្ចឹម​កូន​ពិការ និង​ចៅ​កំព្រា​ទាំង​លំបាក​វេទនា ដោយសារ​តែ​កូនប្រសារ​ប្រុស​ខ្ចី​ប្លង់​ដី​ផ្ទះ និង​ដីស្រែ យក​ទៅ​ដាក់បញ្ចាំ​ធនាគារ​ដើម្បី​យក​លុយ លុះ​ពេល​បែកបាក់​គ្នា (​ប្តី​ប្រពន្ធ​) ក៏​ស្រាប់តែ​ទុក​បំណុល​ឲ្យ​រូប​គាត់​ជា​ម្តាយ​ជា​អ្នករ៉ាប់រង​តែ​ម្នាក់ឯង ហើយ​ពេល​នេះ​កំពុង​តែ​ប្រឈម​នឹង​ការ​រឹបអូស​ដី​ផ្ទះ និង​ដីស្រែ​ពី​ធនាគារ​ទៀត ។ ជាមួយ​នោះ គាត់​ក៏​សូម​សំណូមពរ​ដល់​លោក​អភិបាលខេត្ត ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​អន្តា​រាគ​មន៍​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​គាត់​ផង​។

បើ​តាម​អ្នកស្រី លៀម លួ​ម អាយុ​៥៧​ឆ្នាំ ដែល​ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​ផ្លូវ​សៀម ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមាន​ជ័យ បាន​រៀបរាប់​ទាំង​ក្តុកក្តួល​អួល​ដើម​.​កថា ៖ មូលហេតុ​ដែល​គាត់​វ័ណ្ឌក​មក​ដល់​ថ្ងៃនេះ គឺ​ដោយសារ​តែ​កូនប្រសារ​ប្រុស​របស់​គាត់​មានឈ្មោះ អ៊ុ​ច ស៊ី​ណា ហៅ​ក្តាម ។ ហើយ​កាលដែល​មិន​ទាន់​បែកបាក់​ជាមួយ​កូនស្រី​របស់​គាត់​ឈ្មោះ ប្លុង សា​រួន គឺ​បាន​អង្វរ​លួងលោម​ឲ្យ​រូប​គាត់​យក​ប្លង់​ដី​ផ្ទះ​និង​ប្លង់​ដីស្រែ ដើម្បី​ខ្ចីប្រាក់​ធនាគារ​ជាង​១០,០០០​ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​) ដើម្បី​ទិញ​រថយន្ត​កង់​១០​ប្រភេទ​ដឹក​ដី ១​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង ដើម្បី​រកស៊ី​។

អ្នកស្រី​ខាងលើ​បន្ត​ថា តែ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​ក្រោយ​ពី​គេ (​កូនប្រសា​) បាន​ប្រាក់​ពី​ធនាគារ​ហើយ​នោះ បែរជា​កូនប្រសារ​គាត់​បែកគំនិត​លួច​មាន​ស្រី​ខាងក្រៅ រហូត​ភ្លេច​ការងារ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​តែ​ម្តង​។ ជាមួយ​គ្នា​នោះ​ទៀត គេ (​កូនប្រសា​) ថ្លើមធំ​ហ៊ាន​នាំ​ស្រី​មក​នៅ​លើ​ផ្ទះ និង​បាន​ប្រើ​អំពើ​ហិ​.​ង្សា​វាយ​បណ្តេញ​ប្រពន្ធ​ឲ្យ​ចុះ​ចេញពីផ្ទះ​ទៀត ដោយ​គ្មាន​បាន​យក​អ្វី​មក​ជាមួយ​នោះ​ទេ បាន​ត្រឹមតែ​ខោអាវ​១​ចង្កេះ​តែ​ប៉ុណ្ណោះ ​។ ចំណែក​លុយកាក់​ដែល​ជំពាក់​ប្រាក់​ធនាគារ​វិញ គឺ​គេ​បាន​ទម្លាក់​មក​ឲ្យ​លើ​រូប​គាត់​ជា​ម្តាយក្មេក​ជា​អ្នករ៉ាប់រង ដោយ​បាន​ឆ្លើយ​ថា «​បើ​គាត់​មិន​សង​ធនាគារ​ទេ ឲ្យ​គេ​រឹបអូស​ដីស្រែ​ដី​ផ្ទះ​ទៅ ព្រោះ​ជា​របស់​គាត់​ទេតើ មិនមែន​របស់​គេ​ឯណា​» ។ រីឯ​កូនស្រី​របស់គាត់​​ក្រោយ​ពី​លែង​លះ​ជា​មួយ​ប្តី​នាង​រួចមក ក៏​បាន​ចេញ​ទៅធ្វើការស៊ីឈ្មួល​គេ​​នៅ​ប្រទេសថៃ​ ដើម្បី​ជួយ​រក​ប្រាក់​មក​ជួយ​សង​បំណុល​ធនាគារ ដែល​កូន​ប្រសា​រូប​នេះ​បន្សល់​ទុក​ឱ្យ​​រូប​គាត់​ដែល​ជា​ម្តាយ​ក្មេក ។

អ្នកស្រី លៀម លួ​ម បាន​បន្ត​ទៀត​ថា ពេល​នោះ​ហើយ ដែល​គាត់​ខំប្រឹង​ខ្នះខ្នែង ដើរ​ខ្ចីបុល​ចងការ​ប្រាក់​ឯកជន​ពី​អ្នកស្រុក ដើម្បី​បង់​សង​ធនាគារ​អស់​រយៈពេល​រាប់​ឆ្នាំ ប៉ុន្តែ​គ្រាន់តែ​ការ​ប្រាក់​ជាង​១០,០០០​ដុល្លារ​ទៅ​ហើយ ពោល​គឺ​ការ​ស្មើ​ដើម​។ ដល់​រយៈពេល​ចុង​ក្រោយ គឺ​អំឡុង​ខែធ្នូ ឆ្នាំ​២០២១​នេះ រូប​គាត់​អស់​លទ្ធភាព​មិនដឹង​ជា​រក​ប្រាក់​ពី​ណា​មក​បង់​ធនាគារ​ទៀត​ឡើយ មាន​តែ​ឲ្យ​កូនចៅ​ទៅ​ស៊ីឈ្នួល​គេ រក​ប្រាក់​បង់​ឲ្យ​ធនាគារ ដើម្បី​កុំ​ឲ្យ​គេ​រឹបអូស​ដី​ផ្ទះ និង​ដីស្រែ ប៉ុន្តែ​នៅ​តែ​ប្រឈម​ដដែល​។

អ្នក​ក​ស្រី​បញ្ជាក់​ថា រឿង​ការ​បែកបាក់​គ្នា​នោះ ពេល​នេះ​តុលាការ​មិន​ទាន់​បាន​កាត់ក្តី​ចប់​នៅឡើយ​ទេ ដោយ​គាត់​សង្ឃឹមថា សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ នឹង​កាត់ក្តី​រក​យុត្តិធម៌​ឲ្យ​គាត់​បែងចែក​ទ្រព្យសម្បត្តិ​រួម​មក​ឲ្យ​កូនស្រី​របស់​គាត់​ខ្លះ ព្រោះ​ពេល​នេះ​ផ្ទះ ត្រាក់ទ័រ​១​គ្រឿង និង​រថយន្ត​កង់​១០​ដឹក​ដី​១​គ្រឿង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​ឈ្មោះ អ៊ុ​ច ស៊ី​ណា ហៅ​ក្តាម ជា​កូនប្រសារ​នោះ​នៅឡើយ​ទេ​។ ម្យ៉ាងវិញទៀត កូនប្រសា​រូប​នេះ​មិន​ដែល​នឹកនា​ចិញ្ចឹម​កូន​នោះ​ទេ ដោយ​ទម្លាក់​បន្ទុក​កូន​៤​នាក់​នេះ​មក​ឲ្យ​រូប​អ្នកស្រី​ជា​ម្តាយក្មេក​ចិញ្ចឹម ចំណែក​រូបគេ​ចិញ្ចឹម​តែ​កូន​ប្រពន្ធ​ក្រោយ​ប៉ុណ្ណោះ ។

អ្នកស្រី​ក៏​បាន​សំណូមពរ​តាម​រយៈ​ព័ត៌មាន​នេះ​ដល់​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ព្រះរាជអាជ្ញា​ខេត្ត ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​អន្តា​រាគ​មន៍ និង​ផ្តល់​ភាព​យុត្តិធម៌​ឲ្យ​រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​ក្រីក្រ​នេះ​ផង​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ អ្នក​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក អ៊ុ​ច ស៊ី​ណា ហៅ​ក្តាម តាម​រយៈ​ទូរស័ព្ទ​ដែរ ដើម្បី​ឲ្យ​បំភ្លឺ​ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ ប៉ុន្តែ​ចុច​ចូល​ហើយ តែ​គ្មាន​អ្នក​លើក​។

ជាមួយ​គ្នា​នោះ​ដែរ លោក ម៉​ង​ចាន់ មេ​ភូមិ​ផ្លូវ​សៀម ក៏​បាន​បំភ្លឺ​ដែរ​ថា គួរ​អោយ​អាណិត​ស្ត្រី​មេម៉ាយ​ដែល​រង​គ្រោះ​ទទួលថ្មបាក់​ដោយសារ​កូនប្រសារ​ឲ្យ​គាត់​យក​ប្លង់​ដី​ផ្ទះ និង​ដីស្រែ​ទៅ​ដាក់បញ្ចាំ​ធនាគា​ដើម្បី​ទិញ​ត្រាក់ទ័រ និង​រថយន្ត​កង់​១០​ដឹក​ដី តែ​ក្រោយ​ពី​បាន​ឡាន​បាន​ត្រាក់ទ័រ​ហើយ បែរជា​កូនប្រសារ​គាត់​នោះ​ដើរ​លេង​សប្បាយ​ជាប់​មាន​ស្រី​នៅ​ស្រុក​ព្រះនេត្រព្រះ រហូត​មានការ​លែងលះ​ប្រពន្ធដើម​ឈ្មោះ ប្លុង សា​រួន ហើយ​យក​ស្រី​នោះ​មក​នៅ​លើ​ផ្ទះ​ទុក​ឲ្យ​កូនចៅ​វេទនា ។

លោក​មេ​ភូមិ​បន្ត​ថា មិនតែប៉ុណ្ណោះ​ឈ្មោះ អ៊ុ​ច ស៊ី​ណា ហៅ​ក្តាម នោះ​មិន​ខ្វល់​រឿង​បំណុល​ធនាគា​ឡើយ​ដោយ​ទម្លាក់​បន្ទុក​នោះ​ឲ្យ​ម្តាយក្មេក​ជា​អ្នករ៉ាប់រង​តែ​ម្នាក់ឯង​ទៅ​វិញ ដែល​គាត់​ជា​គ្រួសារ​ក្រីក្រ​កម្រិត​១ ត្រូវ​ចិញ្ចឹម​កូន​ពិការ និង​ចៅ​កំព្រា​៤​នាក់​ដែល​កូនប្រសា​នោះ​ទម្លាក់​ទុក​ឲ្យ​គាត់ ហើយ​មួយ​ចំណែក​ទៀត បំណុល​វ័ណ្ឌក​ដែល​ត្រូវ​ប្រឈម​នឹង​ការ​រឹបអូស​ដី​ផ្ទះសម្បែង និង​ដីស្រែ​ពី​ធនាគារ ក៏​ដោយសារ​តែ​ចាញ់បោក​កូនប្រសារ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ