ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ ពាក់ព័ន្ធ​ជួញដូរគ្រឿងញៀ.ន នៅ​ខណ្ឌ​បឹង​កេងកង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ចំនួន​១៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បើក​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួននៅ​វេលា​ម៉ោង​០៣​ទាប​ភ្លឺ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ចំនួន​១៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បើក​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន
នៅ​វេលា​ម៉ោង​០៣​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២១ ។

កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង សហកា​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ទួល​ស្វាយព្រៃ​ទី​០១ បាន​បើក​ប្រតិបត្តិការ ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ទីតាំង​ដី​ឡ​គ្មាន​លេខ ផ្លូវ​១៩៩ កែង​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​០១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្ន​ពេញ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ រួម​មាន ៖

១- ឈ្មោះ អ៊ឹម សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ ២២​ឆ្នាំ (​ជួញដូរ​)
២- ឈ្មោះ ណៃ ដា​វីត ភេទ​ប្រុស អាយុ ៣១​ឆ្នាំ (​ជួញដូរ​)
៣- ឈ្មោះ ជួន ញ៉ា​ន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ (​ជួញដូរ​)
៤- ឈ្មោះ ឆ​ន់ ឡាន់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ (​ជួញដូរ​)
៥- ឈ្មោះ ជូ សំ​អន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ
៦- ឈ្នោះ សុខ តុង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ
៧- ឈ្មោះ ជាង រតនា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ
៨- ឈ្មោះ ឈួ​ន សម្បត្តិ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ
៩- ឈ្មោះ មាស មិន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ
១០- ឈ្មោះ អ៊ុ​ក ធា​រ៉ា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ
១១- ឈ្មោះ វី រ​នី​ខា​រ៉ា​ន់ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ
១២- ឈ្មោះ ផល តឿ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ
១៣- ឈ្មោះ ប៊ូ មុ​ល ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន​១០​កញ្ចប់​តូច សង្ស័យ​ជា​សារធាតុ​ញៀន​, ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​, ម៉ូតូ​ម៉ាក គុប​សេរី​ចាស់ ចំនួន​០១​គ្រឿង ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ