ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ចំនួន ៥ ​ជាប់​បឹង​ទន្លេសាប ​នឹង​ដាំ​ឫស្សី​ផ្អែម​ លើ​ផ្ទៃដី​ដកហូត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ​៖ ឯកឧត្តម​ឧ​ប​នាយក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១…

ខេត្ត​បន្ទាយមានជ័យ​៖ ឯកឧត្តម​ឧ​ប​នាយក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១ ​កន្លង​ទៅ បាន​ដឹកនាំ​ប្រតិភូ​ថ្នាក់​ជាតិ​ទៅ​ពិនិត្យ​ព្រៃ​លិច​ទឹក​តំបន់​ ៣​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ឃុំ​សំបួរ ស្រុក​មង្គលបុរីជាប់​ព្រំប្រទល់​ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

រួម​ដំណើរ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី មាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា ​អគ្គបញ្ជា​ការរង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស និង​ក្រុមការងារ​ថ្នាក់​ជាតិ និង​ខេត្ត​ជា​ច្រើន​រូប​ទៀត​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា មានប្រសាសន៍​ថា បទបញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ត្រូវ​បង្ក្រាប​និង​ទប់ស្កាត់​ការ​ចូល​ទន្ទ្រាន​ដី​ព្រៃលិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប​ឱ្យ​បាន។ ការលួច​​ទន្ទ្រាន​យក​ដី​ព្រ​លិច​ទឹក ​ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ និង​ត្រូវ​តែ​ដកហូត​មក​វិញ​ទុកជា​សម្បត្តិ​រដ្ឋ។ យើង​បាន​ឯកភាព​គ្នា​ចំនួន​៥​ខេត្ត​ហើយ​ឱ្យ​ដាំ​ឫស្សី​ផ្អែម ស្ដារ​ឡើង​វិញ​នៅ​កន្លែង​ទន្ទ្រានព្រៃ​លិច​ទឹក។

​​របាយការណ៍​របស់​ខេត្ត​បន្ទាយមាន​ជ័យ​ឱ្យ​ដឹង​ថា ដី​តំបន់​៣​មាន​ផ្ទៃដី ១២.២៩៧ហិ​កតា ត្រូវ​បាន​ទ​ន្ទ្រា​កាន់កាប់​អស់​៥.៣៥០​ហិ​កតា​។

ឯកឧត្តម ​បញ្ជាក់​ថា ព្រៃ​លិច​ទឹក​តំបន់​៣ ដែល​រង​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​បំផ្លាញ​ព្រៃនិង​បាន​ដកហូត​ជា​សម្បត្តិ​រដ្ឋ​មក​វិញ ត្រូវ​ស្ដារឡើង​វិញ​ដោយ​ការ​ដាំ​ឫស្សី​ផ្អែម​ដែល​ក្នុង​រយៈពេល​តែ​៣​ឆ្នាំ​ទទួលផល​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​បញ្ជាក់​ថា នៅ​ពេល​ចុះ​ពិនិត្យ​ជាក់ស្តែង ព្រៃ​លិច​ទឹក​តំបន់​៣ ភូមិសាស្ត្រ​ស្រុក​មង្គលបុរី​ឃើញ​មាន​ស្រូវ​ដែល​ប្រមូល​ផល​បាន​ពី​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ និង​ត្រៀម​បម្រុង​នៅ​ពេល​ទឹក​ស្រក កសិករ​ចុះ​បង្កបង្កើន​ផល​ព្រោះ​ឃើញ​មាន​ស្រូវពូជ​ច្រើន ។ បើ​ឱ្យ​គោ​យន្ត​ដឹក​ប្រើ​ពេល​២​ទៅ​៣​ស​ប្តា​ហ៍​ក៏​មិន​អស់​ផង​។

អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវធ្វើ​របាយការណ៍​ជា​ប្រចាំ​ពី​លទ្ធផល​ដកហូត​ដី​តំបន់​៣ បើ​យើង​មិន​រួម​គ្នា​បង្ក្រាប និង​ទប់ស្កាត់​ទេ ស្មើនឹង​នាំ​គ្នា​បំផ្លាញ​បរិស្ថាន​។ ត្រូវ​ដាំ​ឫស្សី​ផ្អែម និង​ស្រាវជ្រាវ​រក​បង្គោល ​ដែល​បាត់ និង​ដួល ឬ​ទ្រេត​។ ត្រូវ​ដាំ​ឡើង​វិញ លើក​ប៉ាណូ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ មិន​ត្រូវ​រំលោភ​បំពាន​ដី​តំបន់​៣​ដើម្បី​ចូលរួម​ថែរក្សា​ជម្រក​មច្ឆជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ