ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ចោរ​ ហែក​ដំបូល​ស័ង្កសី ​ចូល​លួច​ទូរស័ព្ទ ​២១​គ្រឿង

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ទីបំផុត នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ សហការ​ជាមួយ​នគរបាល​ក្រុង​សៀមរាប ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដែល​ឡើង​ហែក​ស័ង្កសី ​ចូល​លួច​ទូរស័ព្ទ​ក្នុង​ហាង ហើយរត់គេច​ខ្លួន។ ចោរនោះ ត្រូវប៉ូលិសចាប់បាន…

ខេត្តសៀមរាប​៖ ទីបំផុត នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ សហការ​ជាមួយ​នគរបាល​ក្រុង​សៀមរាប ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដែល​ឡើង​ហែក​ស័ង្កសី ​ចូល​លួច​ទូរស័ព្ទ​ក្នុង​ហាង ហើយរត់គេច​ខ្លួន។ ចោរនោះ ត្រូវប៉ូលិសចាប់បាន កាលពី​រសៀល​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុង​សៀមរាប។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រងនគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ ថ្លែង​ថា នគរ​បាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ និង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​សហការ​គ្នា​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ​ឈ្មោះ សយ ស៊ាំ ភេទ​ប្រុស អាយុ​ ៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​គាស់​ស័ង្កសី​តូប​លួច​យក​ទូរស័ព្ទ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

លោកស្នងការ​រង ​រំឭក​ថា កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ​ ៤ ​និង​ ៣០​នាទី​រសៀល នៅ​តូប​លក់​ទូរស័ព្ទ​យីហោ ពីង ពីង ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​ចោរលួច​គាស់​ស័ង្កសី​ តូប​លួច​យក​ទូរស័ព្ទ​អស់ ចំនួន ​២១​គ្រឿង ក្នុង​នោះ ​មាន​ម៉ាក​សាំ​ស៊ុ​ង ​៥​គ្រឿង អុ​ប​ប៉ូ ​១៣​គ្រឿង និង​វី​វ៉​ ៣​គ្រឿង។

បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​ម្ចាស់​តូប និង​ដោយ​ផ្អែក​លើ​កាមេរ៉ា​សុវត្ថិភាព សមត្ថកិច្ច ក៏​កំណត់​មុខសញ្ញា​បាន ទើប​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដែល​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ នាំ​យក​មក​សាកសួរ​។ នៅ​ពេល​សាកសួរ ជនសង្ស័យ​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​ឡើង​ហែក​ស័ង្កសី ចូល​ទៅក្នុង​តូប​លួច​យក​ទូរស័ព្ទ​មែន ហើយ​ទូរស័ព្ទ​ទាំងនោះ ​ខ្លួន​យក​ទៅ​លក់ និង​បញ្ចាំ​អស់ហើយ​។

ជាមួយ​​នេះ សមត្ថកិច្ច​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ទៀត ហើយ​ជា​លទ្ធផល​គឺ​វិជ្ជមាន​។ ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ