ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល បង្កើត​ឯកសណ្ឋាន​គោរមងារ​ផ្លូវ​ការជូន​អ្នកឧកញ៉ា និង​ឧកញ៉ា នៅ​កម្ពុជា​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ ស្តីពី​ឯកសណ្ឋាន​គោ​រងារ​ផ្លូវការ​របស់​អ្នកឧកញ៉ា និង​ឧកញ៉ា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អនុក្រឹត្យ​នេះ ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន…

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ ស្តីពី​ឯកសណ្ឋាន​គោ​រងារ​ផ្លូវការ​របស់​អ្នកឧកញ៉ា និង​ឧកញ៉ា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អនុក្រឹត្យ​នេះ ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ នា​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១​។​

​អនុក្រឹត្យ កំណត់ថា ឯកសណ្ឋាន សញ្ញា​ស័ក្តិ មេដាយ និង​បន្តោង​ខ្សែ របស់​អ្នកឧកញ៉ា និង​ឧកញ៉ា ត្រូវបាន​ប្រើប្រាស់​ក្នុងពេល​ចូលរួម​ពិធីបុណ្យ​ជាតិ បុណ្យ​ប្រពៃណីជាតិ និង​ពិធី​ផ្លូវការ​ផ្សេងៗ​។ ឯកសណ្ឋាន​គោរមងារ​ផ្លូវការ​របស់​អ្នកឧកញ៉ា និង​ឧកញ៉ា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ស្លៀកពាក់​ទៅតាម​គោរមងារ ដែល​ទទួល​បានជា​អ្នកឧកញ៉ា និង​ឧកញ៉ា​។​

​ក្នុង​អនុក្រឹត្យ​ដដែល ក៏បាន​កំណត់​ទោស​ប្បញ្ញត្តិ​ថា ជន​ណា ដែល​បាន​ប្រើប្រាស់ ឬ​ក្លែងបន្លំ​ឯកសណ្ឋាន​គោរមងារ​ផ្លូវការ សញ្ញា​ស័ក្តិ មេដាយ និង​បន្តោង​ខ្សែក សម្រាប់​ប​ពាក់​លើ​ឯកសណ្ឋាន​គោរមងារ​អ្នកឧកញ៉ា និង​ឧកញ៉ា ត្រូវ​ផ្តន្ទាទោស ទៅតាម​ច្បាប់​ជា​ធរមាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ