ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី រក​ឃើញ​ពូជ​ថ្មី​មួយទៀត បំប្លែងចេញពី​អូ​មី​ក្រុង មានឈ្មោះ​ថា​”Omicron-Like”

2 ឆ្នាំ មុន

ស៊ី​ដ​នី ៖ ប្រទេស​អូស្ត្រាលី បាន​រាយការណ៍ រក​ឃើញ​ពូជពង្ស​ថ្មី មានឈ្មោះ​ថា​”Omicron-Like” ដែល​បំប្លែង​ចេញពី​វីរុស អូ​មី​ក្រុង នេះ​បើ​យោង​តាម​សារព័ត៌មាន ABC…

ស៊ី​ដ​នី ៖ ប្រទេស​អូស្ត្រាលី បាន​រាយការណ៍ រក​ឃើញ​ពូជពង្ស​ថ្មី មានឈ្មោះ​ថា​”Omicron-Like” ដែល​បំប្លែង​ចេញពី​វីរុស អូ​មី​ក្រុង នេះ​បើ​យោង​តាម​សារព័ត៌មាន ABC របស់​អូស្ត្រាលី​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៨ ធ្នូ ២០២១​នេះ ។

បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ ក្នុង​រដ្ឋ ឃ្វី​ន​ឡែ​ន ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ អូ​មី​ក្រុង ប៉ុន្តែ​មាន​កំណែទម្រង់​ហ្សែ​ន​ខុស​គ្នា នៃ​មេរោគ​អូ​មី​ក្រុង ដែល​អ្នកជំនាញ​បាន​ដាក់​ឈ្មោះ​ថា ‘Omicron Like’ ពូជ​ថ្មី​មួយទៀត​ក្នុង​ពិភពលោក ។

បុរស​ខាងលើ ដែល​ទើប​ត្រឡប់​មក​ពី​តំបន់​ភាគ​កណ្តាល​នៃ​ខេត្ត Gauteng នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ស​ប្តា​ហ៍​មុន កំពុង​ដាក់​នៅ​ដាច់​ដោយឡែក​ពី​គេ នៅ​ឯ​សណ្ឋាគារ Brisbane ខណៈ​អ្នកជំងឺ មាន​រោគ​សញ្ញា​ស្រាល ។

រដ្ឋមន្ត្រី​សុខាភិបាល នៃ​រដ្ឋ​ឃ្វី​ន​ឡែ​ន លោកស្រី Yvette D’Ath បាន​បញ្ជាក់​ពី​ករណី​នេះ មាន​ន័យ​ថា វីរុស អូ​មី​ក្រុង ឥឡូវនេះ ត្រូវ​បាន​ចាត់​ថ្នាក់​ចេញ​ជា ២​ត្រកូល ដោយ​គណៈកម្មាធិការ​អន្តរជាតិ ។

លោកស្រី​បាន​និយាយ​ថា “​យើង​កំពុង​ឈរ​នៅ​ទី​នេះ ដើម្បី​ប្រកាស​អំពី កំណែ​ថ្មី​នៃ​វីរុស​អូ​មី​ក្រុង ហើយ​វា​គឺជា​ពូជ​ថ្មី លើក​ដំបូង នៅ​ក្នុង​ពិភពលោក​” ។

ករណី Omicron Like ក៏​ត្រូវ​បាន​រាយការណ៍​ថា រក​ឃើញ​នៅ​អាហ្វ្រិក​ខាងត្បូង និង​កា​ណា​ដា ផង​ដែរ ប៉ុន្តែ​មិន​មាន​របាយការណ៍​ផ្លូវការ ។

បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ព័ត៌មាន​ណាមួយ​ថា តើ Omicron Like នេះ វា​អាច​ឆ្លង​ច្រើន ឬ​តិច​ជាង​អូ​មី​ក្រុង ឫ​មួយ​វា​កាច​ខ្លាំង​ជាង​វ៉ាក់សាំង យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ