ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែកជើង​ប៉ា​តា​ម៉ាក Victoria ចូល​វាយលុក​ក្នុង​ទីផ្សារ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​នៃ​ម៉ាក Pedro នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ាក​ផលិតផល​របស់​ប្រទេស​អេ​ស្ប៉ា​ញ​មួយទៀត បាន​ចូល​មក​រាជធានី​ភ្នំពេញ ដើម្បី​មក​វាយលុក​ទីផ្សារ​ស្បែកជើង​ប៉ា​តា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​នៃ​ម៉ាក Pedro នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ាក​ផលិតផល​របស់​ប្រទេស​អេ​ស្ប៉ា​ញ​មួយទៀត បាន​ចូល​មក​រាជធានី​ភ្នំពេញ ដើម្បី​មក​វាយលុក​ទីផ្សារ​ស្បែកជើង​ប៉ា​តា នោះ​គឺ​ម៉ាក​អន្តរជាតិ Victoria​។

ស្បែកជើង​ប៉ា​តា​កំពុង​តែ​មាន​សន្ទុះ​ប្រជាប្រិយភាព​ខ្លាំង​នៅ​លើ​ទីផ្សារ​កម្ពុជា​។ យុវវ័យ​ខ្មែរ​មានការ​ពេញ​និយម​ខ្លាំង​ជាមួយនឹង​ម៉ាក​ស្បែកជើង Yeezys, Roshes  និង Air Jordan ដែល​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប​សូ​រិ​យា និង​ហាង​ផ្សេង​ៗ​ជាដើម​។ ជា​ការ​ពិត​ណាស់ ស្បែកជើង​ទាំងនោះ អាច​មាន​តម្លៃ​រហូត​ដល់​រាប់រយ​ដុល្លារ (១.២០០​ដុល្លារ​សម្រាប់​ស្បែកជើង Adidas Yeezy បង្កើត​ដោយ​អ្នកចំរៀង​អា​មេ​រិ​ក​ដ៏​ល្បី គឺ​លោក Kanye West) តែ​ត្រូវ​បាន​លក់​តែ​៣០​ដុល្លារ​តែ​ប៉ុណ្ណោះ​ជិត​ផ្សារ​ថ្មី​។ ស្បែកជើង​ក្លែងក្លាយ​ទាំង​អស់នេះ មាន​លក់​គ្រប់​ទីកន្លែង ហើយ​លក់ដាច់​ថែម​ទៀត​ផង​។

ផលិតផល​ពិត​ក៏​មាននៅ​លើ​ទីផ្សារ​ដែរ​។ ក្រុមហ៊ុន​ម៉ាក Adidas និង Puma បាន​មក​ដល់​កម្ពុជា មួយ​រយៈ​ហើយ ហើយ​ពេល​នេះ​ម៉ាក Nike  បាន​មក​ដល់​ខេត្តសៀមរាប​ផង​ដែរ តែ​ជា​អកុសល ការ​លក់​ផលិតផល​ទាំងនេះ នៅ​តែ​មិន​ទាន់​មាន​កម្រិត​ខ្ពស់​នៅឡើយ​។ ស្បែកជើង Original មាន​តម្លៃ​ខ្ពស់​ខ្លាំង​ដែល​មនុស្ស​ភាគច្រើន​ពុំ​មាន​លទ្ធភាព​ទិញ​នៅឡើយ​ទេ​។

បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩១៥ ស្បែកជើង​ម៉ាក Victoria នៅ​តែ​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន​។ អស់​អាយុកាល​ជាង​១០០​ឆ្នាំ ស្បែកជើង​នេះ នូវ​តែ​រក្សា​ទុក​ម៉ូ​ដែល​ដែល​លក់ដាច់​បំផុត​របស់​ខ្លួន គឺ​ម៉ូ​ដែល Inglesa ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​នេះ បាន​វិវឌ្ឍន៍​ខ្លួន​ឆ្ពោះទៅ​រក​វប្បធម៌ ស្បែកជើង ប៉ា​តា បាន​យ៉ាង​ជោគជ័យ​។ ស្បែកជើង​ម៉ាក​ល្បី​ៗ​ទាំងនេះ គឺ​អាច​រក​ទិញ​បាន​នៅ​ហាង Melrose ជា​ហាង​លក់​សម្លៀក​បំពាក់ ដែល​នាំ​ចូល​នូវ​វិស័យ​ម៉ូ​ដ​សម្លៀក​បំពាក់​ទំនើប​ថ្មី​ៗ​មក​កាន់​កម្ពុជា​។

ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ស្បែកជើង​មួយ​នេះ បាន​មក​ពី​អាជីវកម្ម​វិជ្ជាជីវៈ​ខ្ពស់​របស់​ខ្លួន​។ ដោយ​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ស្បែកជើង Victoria គ្មាន​ជាតិ​គីមី​។ គ្រប់​គូរ​ស្បែកជើង​នីមួយ​ៗ ត្រូវ​បាន​បញ្ជាក់​ដោយ​ស្តង់ដា Oko-TEx ដែល​ធានា​ថា ផលិតផល​ពិតជា​មាន​សុវត្ថិភាព ស័ក្តិសម​បំផុត ទោះជា​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្បែក​រួម​ទាំង​ទារក​ផង​ដែរ​។ គុណភាព​ល្អ​ផ្តាច់​របស់ Victoria បាន​មក​ពី​ការ​ប្រើប្រាស់​វត្ថុធាតុដើម​ធម្មជាតិ​ពី​សរសៃ​កប្បាស​១០០%  បាត​ធ្វើ​ឡើង​ពី​កៅស៊ូ​ធម្មជាតិ ដែល​មាន​ប្រភព​មក​ពី​អឺរ៉ុប​ទាំងអស់​។

ជាមួយនឹង​តំលៃ​ចាប់ពី​៤០​ដុល្លារ​តែ​ប៉ុណ្ណោះ ស្បែកជើង Victoria អាច​ទន្ទ្រាន​ទីផ្សារ​បាន​យ៉ាង​ឆាប់រហ័ស​ដោយសារ​ពណ៌​ដ៏​ស្រស់​ឆើតឆាយ និង​រូបរាង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន។