ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល សម្តែង​ការ​គោរព​កោតសរសើរ​ដល់​អ្នក​ម្តាយ​ជា​ស្ត្រី​មេម៉ាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ ទី​១៣ ឧសភា ២០១៦ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ដែល​ផ្នែក​ទទួល​បន្ទុក​ការងារ​សង្គម​របស់​ណា​ហ្គា​វើ​ល បាន​រៀបចំ​ពិធី​អបអរ និង​ពិសា​អាហារ​ជា​ពិសេស​មួយ​សម្រាប់​អ្នក​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ ទី​១៣ ឧសភា ២០១៦ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ដែល​ផ្នែក​ទទួល​បន្ទុក​ការងារ​សង្គម​របស់​ណា​ហ្គា​វើ​ល បាន​រៀបចំ​ពិធី​អបអរ និង​ពិសា​អាហារ​ជា​ពិសេស​មួយ​សម្រាប់​អ្នក​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ដែល​មាន​ជីវភាព​ក្រលំបាក​ចំនួន​២០០​នាក់ ដែល​ក្នុង​ចំណោម​ពួក​គាត់​មាន​ខ្លះ​ជា​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ផង​ដែរ​។ លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​របស់​ណា​ហ្កា​វើ​ល បាន​មាន​ប្រសាសន៍​ថា ពិធី​ដែល​រៀបចំ​ឡើង​ដោយ​ចេញពី​ដួងចិត្ត​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ស​ប្តា​ហ៍​នៃ​ទិវា​បុណ្យ​ម្តាយ គឺ​ដើម្បី​រំឭក​ដល់​គុណ និង​ការ​លះបង់​របស់​អ្នក​ម្តាយ ដើម្បី​សេចក្តីសុខ​របស់​យើង​។

ពិធី​នា​ពេល​ព្រឹក​នោះ បាន​ចាប់ផ្តើម​ដោយ​មានការ​សម្តែង​របាំ​ជូនពរ​ជូន​ដល់​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​រួម​មាន​ដូច​ជា​លោកស្រី លី រ៉ូ​ហ្សា​មី អភិបាលរង​ខណ្ឌឫស្សីកែវ និង​មន្ត្រី​តំណាង​រដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត លោកស្រី កុយ ផល្លា​ន្នី នាយិកា​ប្រតិបត្តិ​អង្គការ​ខេមរា ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ដែល​បាន​ផ្តល់​កិត្តិយស​ចូលរួម​ជាមួយនឹង​វត្តមាន​របស់​អ្នក​ម្តាយ​ទាំង​ចាស់ ទាំង​ក្មេង​ចំនួន​២០០​នាក់ ដែល​មក​ពី​អង្គការ​ខេមរា​។

ណា​ហ្គា​វើ​ល សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​លះបង់​របស់​អ្នក​ម្តាយ​គ្រប់​រូប​ថ្លែង​ក្នុង​សុន្ទរកថា​ស្វាគមន៍​លោក James Ma បាន​មាន​ប្រសាសន៍​ថា «​យើង​សូម​គោរព​កោតសរសើរ​ដល់​អ្នក​ម្តាយ​ដែល​ជា​ស្ត្រី​មេម៉ាយ​ទាំងអស់ ហើយ​មាន​មោ​ទ​ភាព​ចំពោះ​ពួក​គាត់​ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​បុត្រ​ធីតា​របស់​ពួក​គាត់ បើ​ទោះជា​ពួក​គាត់​ជួប​ប្រទះ​នឹង​ឧបសគ្គ​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ពេល​ខ្លះ​ពួក​គាត់​ថែម​ទាំង​មាន​សុខភាព​ទ្រុឌទ្រោម​ថែម​ទៀត​ផង​។ អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្ងៃនេះ គឺជា​ការ​ទទួលស្គាល់​ស្ត្រី​ដ៏​សំខាន់​ទាំងនេះ និង​កោតសរសើរ​ចំពោះ​ការ​ប្រឹងប្រែង​របស់​ពួក​គាត់​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​គ្រួសារ​របស់​ពួក​គាត់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​ជា​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៀត​ផង​។ យើង​សង្ឃឹមថា អំណោយ​ទាំងនេះ នឹង​ជា​ការ​ជួយ​លើកទឹកចិត្ត​អ្នក​ម្តាយ ក៏​ដូច​ជា​កូន​ៗ និង​ជួយ​សម្រាល​ការ​លំបាក​របស់​ពួក​គាត់​បាន​មួយ​កម្រិត​»​។

ចាប់តាំងពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩១ មក អង្គការ​ខេមរា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ស្ត្រី និង​កុមារ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធ្វើ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​សហគមន៍​នៅ​ក្នុង​មូលដ្ឋាន​។ អង្គការ​ខេមរា​មាន​គម្រោង​ដែល​ផ្តោត​លើ​ការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​នារី និង​កុមារ មាន​ដូច​ជា​សិទ្ធិ​ទទួល​ការ​អប់រំ សេវាកម្ម​សុខាភិបាល ការ​ការពារ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​បង្ការ​វីរុស​ហ៊ី​វ​/​អេ​ដស៍​។ ចាប់តាំងពី​ឆ្នាំ​២០១៥ មក ណា​ហ្គា​វើ​ល​បាន​និង​កំពុងធ្វើការ​ជាមួយ​អង្គ​ខេមរា ដោយ​ឧបត្ថម្ភ​អង្ករ​ជា​រៀង​រាល់​ខែ​ដល់​អង្គការ​ខេមរា ព្រមទាំង​សម្ភារ​សិក្សា កាបូប​សិក្សា និង​អំណោយ​បុណ្យ​ណូអែល​ទៅ​ដល់​កុមារ​ៗ​ដែល​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ទ្រទ្រង់​ផង​ដែរ​។

បេះដូង​បរិសុទ្ធ បេះដូង​សប្បុរស លោកស្រី លី រ៉ូ​ហ្សា​មី អភិបាលរង​ខណ្ឌឫស្សីកែវ បាន​ថ្លែង​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​អំពី​មោទនភាព​របស់​លោកស្រី​ចំពោះ​អ្នក​ម្តាយ​ទាំងអស់ និង​ទឹកចិត្ត​និង​អ្វី​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ធ្វើ​។ «​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​អង្គការ​ខេមរា​ទាក់ទង​នឹង​បេះដូង​បរិសុទ្ធ សប្បុរស និង​ការ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដល់​សហគមន៍ និង​ប្រជាជន​ក្រលំបាក ជា​ពិសេស​ស្ត្រី​មេម៉ាយ និង​អ្នក​ម្តាយ​ដែល​ផ្ទុកមេរោគ​អេ​ដស៍​។ តាង​នាម​ឲ្យ​អាជ្ញាធរ និង​អ្នក​ម្តាយ​នៅ​សង្កាត់​ឫស្សី​កែវ និង​ជ្រោយចង្វារ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ណា​ហ្គា​វើ​ល​ដែល​បាន​ជួយ​ដល់​អ្នក​ម្តាយ​របស់​យើង មិន​ត្រឹមតែ​អ្នក​ម្តាយ​២០០​នាក់​ដែល​កំពុង​មាន​វត្ត​មាននៅ​ទី​នេះ​ប៉ុណ្ណោះ​ទេ គឺ​អ្នក​ម្តាយ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​អ្នក​ម្តាយ​ទូ​ទាំង​ពិភពលោក​ផង​ដែរ​។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​ណា​ហ្គា​វើ​ល​ទទួល​បាន​និរន្ត​ភាព​ក្នុង​អាជីវកម្ម​បស់​ខ្លួន​»​។

លោកស្រី កុយ ផល្លា​ន្នី នាយិកា​អង្គការ​ខេមរា បាន​មាន​ប្រសាសន៍​ថា «​ណា​ហ្គា​វើ​ល បាន​និង​កំពុង​ផ្តល់​ការ​យកចិត្តទុកដាក់ និង​ក្តី​ស្រឡាញ់​ជា​ប្រចាំ​ដល់​កុមារ​នៅ​ក្នុង​សង្កាត់​ទាំង​ពីរ​ចាប់តាំងពី​ខែឧសភា ២០១៥ មក​ម្ល៉េះ ។ ខ្ញុំ​អាច​និយាយ​ដោយ​មោទនភាព​ថា នៅ​ក្នុង​បន្ទប់​នេះ គឺ​ពោរពេញ​ដោយ​អ្នក​ម្តាយ​ដែល​មានការ​តស៊ូ​មិន​ថា យប់ ឬ​ថ្ងៃ​ឡើយ ដើម្បី​សេចក្តីសុខ​របស់​គ្រួសារ និង​បុត្រ​ធីតា​របស់​ខ្លួន​។ អ្នក​ម្តាយ​តែងតែ​លាក់​ទឹកភ្នែក​មិន​ដែល​ឲ្យ​យើង​ដឹង​ពី​ទុក្ខសោក​របស់​គាត់​ឡើយ​។ ជីវិត​របស់​បុត្រ​ធីតា គឺជា​ជីវិត​របស់​អ្នក​ម្តាយ ។ គាត់​គឺជា​មនុស្ស​សំខាន់​ជាងគេ​បំផុត​នៅ​ក្នុង​គ្រួសារ និង​នៅ​ក្នុង​ពិភពលោក​។

គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ និង​បុគ្គលិក​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស មាន​កិត្តិយស​ដែល​បាន​ចូលរួម​ចែក​អំណោយ​ដល់​អ្នក​ម្តាយ​ទាំង​២០០​នាក់​។ អំណោយ​ទាំងនោះ​មាន​ដូច​ជា​ចានស្រាក់ បំពង់​ទឹក​ក្តៅ ភួយ មុង និង​កន្សែងពោះគោ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​អ្នក​ម្តាយ និង​គ្រួសារ​របស់​គាត់​បាន​ប្រសើរ​មួយ​កម្រិត​។
ជា​ព្រឹក​មួយ​ដែល​ពោរពេញ​ដោយ​អារម្មណ៍​រំភើប និង​ក្តី​ស្រឡាញ់ សមាជិក​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ទាំងអស់​ពិតជា​មាន​អារម្មណ៍​លើកទឹកចិត្ត​ខ្លាំង​ណាស់ ដោយ​ស្ត្រី និង​ម្តាយ​ដ៏​រឹង​មាំ​ទាំងអស់​ដែល​មក​ពី​អង្គការ​ខេមរា​។

​ប្រជាជន​កម្ពុជា​ជាង​៨០.០០០​នាក់​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ចាប់តាំងពី​ចាប់កំណើត​តាំងពី​ជាង​២១​ឆ្នាំ​មុន​មក​ដល់​ពេល​នេះ ណា​ហ្គា​វើ​ល​បាន​និង​កំពុង​ចូលរួម​ចំណែក​ជា​វិជ្ជមាន​ដល់​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​តាម​រយៈ​សកម្មភាព​សង្គម និង​ការ​ឧបត្ថម្ភ​ជា​ច្រើន​។ នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៤ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​តបស្នង​ដល់​ប្រទេស​កម្ពុជា​វិញ តាម​រយៈ​ការ​ឧបត្ថម្ភ​គាំទ្រ​ជា​ច្រើន​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​នេះ ដែល​ជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ផ្សេង​ៗ​ទៀត បាន​ជួយ​ទ្រទ្រង់​ដល់​បុព្វហេតុ​សហគមន៍​តបស្នង​ជូន​ដល់​សហគមន៍​វិញ មាន​ដូច​ជា គំនិត​ផ្តួចផ្តើម​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន​ដែល​ធ្វើ​ឲ្យ​បរិស្ថាន​រស់នៅ​មាន​ភាព​ប្រសើរ មាន​សុវត្ថិភាព និង​មាន​និរន្តរភាព​ជាង​មុន ការ​អប់រំ​តាម​រយៈ​កម្មវិធី​សិល្បៈ និង​វិទ្យាសាស្ត្រ និង​កីឡា​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ សិស្សានុសិស្ស និង​អត្ត​ព​លិ​ក​។ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​ប្រជាជន​ច្រើន​ជាង​៨០.០០០​នាក់​គ្រប់​មជ្ឈដ្ឋាន​បាន​ទទួល​អត្ថប្រយោជន៍​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។