ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​ធ្វើ​ឱ្យ​តម្លៃ​អង្ករ​ឡើងថ្លៃ​យ៉ាង​ខ្ពស់

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តម្លៃ​អង្ករ​របស់​ថៃ​បាន​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​២​ឆ្នាំ ដែល​បណ្តាល​មក​ពី​មានការ​ផ្គត់ផ្គង់​ទាប​ជាង​មុន ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ ។
យោង​តាម​ប្រសាសន៍​លោក Chookiat Ophaswongse

ប្រទេស​ថៃ ៖ តម្លៃ​អង្ករ​របស់​ថៃ​បាន​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​២​ឆ្នាំ ដែល​បណ្តាល​មក​ពី​មានការ​ផ្គត់ផ្គង់​ទាប​ជាង​មុន ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ ។

យោង​តាម​ប្រសាសន៍​លោក Chookiat Ophaswongse ប្រធាន​សមាគម​អ្នក​នាំ​អង្ករ​ចេញ​របស់​ថៃ បាន​ឲ្យ​ដឹង​ថា ៖ « អង្ករ​គ្រប់​ប្រភេទ​ត្រូវ​បាន​ឡើងថ្លៃ ។ តម្លៃ​អង្ករ​សបាន​កើនឡើង​៥% ស្មើនឹង​៤២៤​ដុល្លារ​ក្នុង​១​តោន ដែល​កើនឡើង​ពី​៣៩៧​ដុល្លារ​ក្នុង​១​តោន​កាលពី​ខែមេសា ។ ចំណែក​អង្ករ​ក្រអូប​មាន​តម្លៃ​៩០០​ដុល្លារ​ក្នុង​១​តោន កើនឡើង​ពី​៨៦៧​ដុល្លារ​ក្នុង​១​តោន​កាលពី​ខែ​មុន » ។

លោក Chookiat Ophaswongse បាន​បន្ត​ទៀត​ថា ៖ « តម្លៃ​អង្ករ​ក្រអូប​កើនឡើង​នេះ ដោយសារ​តែ​ការ​ផលិត​នៅ​ក្នុងស្រុក​ធ្លាក់​ចុះ ខណៈ​ដែល​កសិករ​ថៃ​បាន​ផ្លាស់​ប្តូរ​មក​ដាំ​ដុះ​ស្រូវ Hom Mali ដោយសារ​តែ​មាន​តម្រូវការ​ខ្ពស់​ពី​ប្រទេស​ចិន ក៏​ដូច​ជា​ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី​ផង​ដែរ » ។

អគ្គលេខាធិការ​ពាណិជ្ជកម្ម​អចិន្ត្រៃយ៍ លោកស្រី Chutima Bunyapraphasara បាន​មាន​ប្រសាសន៍​ថា ៖ « តម្លៃ​អង្ករ​កំពុង​តែ​កើនឡើង​គឺ​ដោយសារ​តែ​ការ​ផ្គត់ផ្គង់​សកល​ធ្លាក់​ចុះ​ទាប និង​មាន​គ្រោះ​រាំង​ស្ងួត ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ផលិត​ស្រូវ​ធំ​ពីរ គឺ​ប្រទេស​ឥណ្ឌា និង​វៀតណាម » ។

លោកស្រី​បន្ថែម​ថា ៖ « ការ​កើនឡើង​ថ្លៃ​នេះ គឺ​យោង​ទៅ​លើ​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​ប្រទេស​ទាំងនោះ » ។

អង្ករ​ដែល​បាន​ដាក់​ដេញថ្លៃ​ចុង​ក្រោយ គឺជា​ផ្នែក​មួយ​នៃ​អង្ករ​ចំនួន​១១,៤​លាន​តោន​នៅ​ក្នុង​ស្ដុក​របស់​រដ្ឋ ។ គណៈកម្មាធិការ​គោលនយោបាយ​អង្ករ​ជាតិ ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ដាក់​ដេញថ្លៃ​អង្ករ​កាលពី​ខែ​មុន ដែល​ជា​ការ​សើ្ន​សុំ​ពី​ក្រសួងពាណិជ្ជកម្ម ។ គម្រោង​នេះ​នឹង​ត្រូវការ​ទឹកប្រាក់​យ៉ាងតិច​១០០​ប៊ី​លាន​បាត ៕