ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NoKia ប្រកាស​ចូល​ទីផ្សារ​ស្តារ​មុខមាត់​ឡើង​វិញ

7 ឆ្នាំ មុន

ក្រុមហ៊ុនទូរស័ព្ទ​ឈានមុខ​គេ​របស់​ហ្វាំ​ង​ឡង់ Nokia ប្រកាស​ជា​ផ្លូវការ​ពី​គម្រោង​ចូល​ទីផ្សារ Smartphone និង Tablet វិញ​ក្រោយ​ពី​ការ​អាក់ខាន​រយៈពេល​យូរ ។ នេះ​គឺជា​ចម្លើយ​សក្តិ​សម​បំផុត​ដល់​អតិថិជន​រាប់​លាន​នាក់

ក្រុមហ៊ុនទូរស័ព្ទ​ឈានមុខ​គេ​របស់​ហ្វាំ​ង​ឡង់ Nokia ប្រកាស​ជា​ផ្លូវការ​ពី​គម្រោង​ចូល​ទីផ្សារ Smartphone  និង Tablet វិញ​ក្រោយ​ពី​ការ​អាក់ខាន​រយៈពេល​យូរ ។ នេះ​គឺជា​ចម្លើយ​សក្តិ​សម​បំផុត​ដល់​អតិថិជន​រាប់​លាន​នាក់​របស់​ខ្លួន​លើ​សាកលលោក ។ Smartphone និង Tablet នឹង​ដំណើ​ការ​ដោយ​ប្រព័ន្ធ Android របស់​ក្រុមហ៊ុន Google ។

ការ​រំកិល​ចូល​ទីផ្សារ​វិញ​របស់​ក្រុមហ៊ុន Nokia មា​នប​ញ្ជូ​ល​ក្រុមហ៊ុន​ថ្មី​ឈ្មោះ​ថា HMD global Oy មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​ដែល​មាន​លោក Arto Nummela ជានា​យក​ប្រតិបត្តិ​ជា​អ្នកគ្រប់គ្រង ។ ពី​មុន​លោក​គឺជា​អតីត​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Nokia ហើយ​បច្ចុប្បន្ន​ក៏​ជា​អ្នកចាត់ការ​ទូទៅ​ប្រចាំការ​បែងចែក​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Microsoft ។ ក្រុមហ៊ុន HMD នឹង​ចំណាយ​លុយ​៥០០​លាន​ដុល្លារ​ក្នុង​ទីផ្សារ​សាកល​ក្នុង​រយៈពេល ៣​ឆ្នាំ​ទៀត​ដើម្បី​ស្តារ​ឈ្មោះ​ម៉ាក Nokia ឡើង​វិញ​ដែល​បាន​អសកម្ម​ជា​ច្រើន​ឆ្នាំ​មកនេះ ។ 

នៅ​មាន​ក្រុមហ៊ុន​មួយទៀត​គឺ FIH Mobile Limited ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Foxconn ។ ក្រុមហ៊ុន​នេះ​ដែរ​នឹង​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន Nokia យក​ទូរស័ព្ទ​ពី​ក្រុមហ៊ុន Microsoft ក្នុង​ពាក់កណ្តាល​ឆ្នាំ​នេះ​តម្លៃ​៣៥០ លាន​ដុល្លារ ។ ក្រុមហ៊ុន FIH Mobile Limited ក៏​នឹង​ទទួលយក​ក្រុមហ៊ុន Microsoft Mobile Vietnam ដែល​រួម​មាន​បុគ្គលិក​ចំនួន ៤.៥០០​នាក់ សុទ្ធតែ​ទទួលខុសត្រូវ​សម្រាប់​ការ​ផលិត​ទូរស័ព្ទ​ដាក់​ឈ្មោះ​ម៉ាក Nokia ផង​ដែរ ៕