ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​រៀបចំ​ទេសចរណ៍​បែប​ជំនឿ​សាសនា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាសាទបុរាណ​ខ្មែរ​បាន​បង្កប់​ដោយ​រឿង​រាវ​ជា​ច្រើន​ដែ​មនុស្ស​មិនសូវ​បានដឹង​ ។ អ្នក​បាន​ទៅ​ទស្សនា​អង្គរវត្ត ភាគច្រើន​មិន​បាន​អាន​ស្រាវជ្រាវ​ឯកសារ​ជា​មុន ដូច្នេះ​មិន​បានដឹង​រឿង​រាវ​ទាំងនោះ​ឡើយ ​។ អ្នក​ទៅ​អង្គ​របាន​ស្គាល់​ត្រឹម​រូបរាង​ខាងក្រៅ​ប្រាសាទប៉ុណ្ណោះ លោក…

រាជធានីភ្នំពេញ ៖ ប្រាសាទបុរាណ​ខ្មែរ​បាន​បង្កប់​ដោយ​រឿង​រាវ​ជា​ច្រើន​ដែ​មនុស្ស​មិនសូវ​បានដឹង​ ។ អ្នក​បាន​ទៅ​ទស្សនា​អង្គរវត្ត ភាគច្រើន​មិន​បាន​អាន​ស្រាវជ្រាវ​ឯកសារ​ជា​មុន ដូច្នេះ​មិន​បានដឹង​រឿង​រាវ​ទាំងនោះ​ឡើយ ​។ អ្នក​ទៅ​អង្គ​របាន​ស្គាល់​ត្រឹម​រូបរាង​ខាងក្រៅ​ប្រាសាទប៉ុណ្ណោះ លោក ​សុខ សុ​ក្រឹ​ត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍​បាន​លើក​ទ្បើ​ងថា បើ​អ្នកទេសចរ​ទៅ​លេង​ខេត្តសៀមរាប គេ​តែងតែ​នឹកឃើញ​មុនគេ គឺ​ប្រាសាទអង្គរវត្ត​ ។ ប៉ុន្តែ​លោក​ថា ​នៅ​តំបន់​នេះ​មិនមែន​មាន​តែ​ការ​ទស្សនា​ប្រាសាទ​តែ​មួយ​ប៉ុណ្ណោះ​ទេ គឺ​មាន​ទីកន្លែង​កម្សាន្ត​រាប់​មិន​អស់​ជា​ច្រើន​ទៀត ​។

លោក​បញ្ជាក់​ថា អ្នកទេសចរ​ដែល​ចូល​កម្សាន្ត​ប្រាសាទអង្គរវត្ត​កន្លង​មក​ភាគច្រើន​បាន​ត្រឹមតែ​មើល​ប្រាសាទ ​តែ​មិន​បាន​ស្គាល់​អ្វី​ដែល​ស៊ីជម្រៅ​ជាង​នេះ​នៅឡើយ​ទេ​ ។ កម្ពុជា​បាន​កំពុង​គិតដល់​ពី​វិស័យ​ទេសចរណ៍​បែប​ជំនឿ​សាសនា ហើយ​ក្រសួងទេសចរណ៍ កំពុង​លើក​គម្រោង​នេះ​ឡើង ​។ លោក​បញ្ជាក់​ថា​ ​បន្ទាប់​ពី​នេះ​ទៅ​យើង​នឹង​ដាក់​នូវ​គោលការណ៍​ពី​ការ​ដែល​អ្នកទេសចរ​ចូល​មក​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត តើ​ពួក​គាត់​មក​ដើម្បី​អ្វី ? យើង​នឹង​បន្ថែម​សកម្មភាព​នៅ​កន្លែង​ឱ្យ​បាន​ច្រើន ហើយ​ណែនាំ​ដល់​អ្នកទេសចរ ឱ្យ​បានដឹង​ពី​ការ​ដែល​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​នេះ និង​បាន​ទៅ​កាន់​ទីនោះ​ឱ្យ​បាន​ច្បាស់លាស់ និង​ពី​អ្វី​ដែល​គេ​ចង់បាន​ ។

លោក សុខ សុ​ក្រឹ​ត្យា បាន​លើក​ឡើង​ដូច្នេះ​ទៅ​កាន់​បណ្តាញសារព័ត៌មាន​ថៃ នៅ​ពេល​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជិតខាង​នេះ ក្នុង​គោលបំណង​ទាក់ទាញ​អ្នកទេសចរ​ និង​អ្នក​វិនិយោគ​ថៃ ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ ។ លោក​ថា ​ក្រោយ​កម្ពុជា​សម្រេច​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​កូ​វី​ដ​ ១៩ ជា​ឱកាសល្អ​សម្រាប់​អ្នក​វិនិយោគ ក្នុង​ការ​ទៅ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ដោយ​មានការ​គាំពារ និង​លើកទឹកចិត្ត​ខ្ពស់​ពី​រាជរដ្ឋាភិបាល ​។ ​ផ្តើម​ពី​នោះ​លោក ក៏​បាន​លើក​បង្ហាញ​ពី​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ពី​ទីក្រុង ដល់​ជនបទ ដែល​ជួយ​ឱ្យ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា អាច​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​ដោយ​ងាយស្រួល​ផង​ដែរ​ ។

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ថៃ ទៅ​សម្រាក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​របស់​ថៃ ទៅ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ព្រោះ​កម្ពុជា មាន​គោលនយោបាយ​ជំរុញ​ការ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​ប្រាកដនិយម និង​ការ​ទាក់ទាញ ​។​ លោក​បាន​បញ្ជាក់​ថា ប្រាសាទ​អង្គ​វត្តមាន​ប្រវត្តិ​យូរលង់ ហេតុនេះ​មានរឿង​រ៉ាវ​ជា​ច្រើន​ដែល​អ្នកទេសចរ​ចូល​មក​ហើយ​គួរ​មានការ​សិក្សា​ស្វែង​យល់​ពី​គម្រោងការ​ដើរ​កម្សាន្ត​ឱ្យ​បាន​ច្បាស់លាស់​ ។

ផ្នែក​ទេសចរណ៍​កម្ពុជា​ និង​ថៃ បាន​បង្កើត​គម្រោង​នាំ​ចូល​អ្នកទេសចរ​ថៃ ​តាម​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក ដែល​គម្រោងការ​នេះ អាច​ចាប់ផ្តើម​បញ្ជូន​ភ្ញៀវ​ទៅ​វិញ​ទៅមក​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២២ ​ខាង​មុខ លោក​ សុ​ក្រិ​ត្យា អះអាង​ថា ​នឹង​ធ្វើ​ការងារ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍​ថៃ ក្នុង​រឿង​នេះ​ដើម្បី​រៀបចំ​កញ្ចប់​ទេសចរ​ពី​ថៃ​មក​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ