ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​ទឹក​3​លី​ត្រ​ក្នុង​1​ថ្ងៃ​កាត់​បន្ថយអត្រា​ប្រឈម​ក្រួស​ក្នុង​តម្រងនោម

7 ឆ្នាំ មុន

យោង​តាម​វេជ្ជបណ្ឌិត​ជំនាញ​បានឱ្យ​ដឹង​ថា ករណី​ថ្មី​ៗ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ដែល​កើត​មា​នៅ​លើ​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​ៗ​បង្ក​ឡើង​ដោយ​ភាព​ព្រងើយកន្តើយ ឬ​ការ​បដិសេធ​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ទទួលទាន​ទឹក

យោង​តាម​វេជ្ជបណ្ឌិត​ជំនាញ​បានឱ្យ​ដឹង​ថា ករណី​ថ្មី​ៗ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ដែល​កើត​មា​នៅ​លើ​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​ៗ​បង្ក​ឡើង​ដោយ​ភាព​ព្រងើយកន្តើយ ឬ​ការ​បដិសេធ​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ទទួលទាន​ទឹក​មួយ​ថ្ងៃ​ឱ្យ​បាន​៣​លី​ត្រ ។

Bhaskar Somani វេជ្ជបណ្ឌិត​ឯកទេស​ខាង​វះកាត់​នៅ​មន្ទីរពេទ្យ Southampton General Hospital បាន​ថ្លែង​ថា កង្វះខាត​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ទាំងឡាយ​ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​ទឹក គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ទទួលខុសត្រូវ​លើ​កំណើន​អ្នក​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ប្រចាំឆ្នាំ ដោយ​ក្នុង​នោះ​រាប់​ទាំង​មនុស្ស​វ័យក្មេង​ផង​ដែរ ។ លោក​បន្ត​ថា ចំនួន​អ្នក​ទៅ​កាន់​មន្ទីរពេទ្យ ដោយសារ​ក្រួស​ក្នុង​តម្រងនោម​បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​រវាង​ពី​៥%​ទៅ​១០% ។ រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មកនេះ​សម្រាប់​តែ​ចក្រភព​អង់គ្លេស ចំនួន​អ្នក​ចូល​មន្ទីរពេទ្យ​ដោយ​បញ្ហា​គ្រោះថ្នាក់​តម្រងនោម​បាន​កើនឡើង​ដល់​៦៣% ពោល​គឺ​ច្រើន​ជាង​៨​ម៉ឺន​នាក់ ។ មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​គឺ​ផ្លាស់​ប្តូរ​បែបបទ​រស់នៅ របប​អាហារ និង​បន្ថែម​ការ​ទទួលទាន​វត្ថុ​រាវ ។

ក្រួស​ក្នុង​តម្រងនោម​កើត​មាននៅ​ពេល​គ្រី​ស្តា​ល់​របស់​អំបិល​ប្រមូលផ្តុំ​គ្នា​បាន​ទៅ​ជា​ដុំ​ហើយ​មិន​អាច​បញ្ចេញ​មក​ក្រៅ​បាន​ដោយ​ការ​ខ្វះ​ជាតិ​ទឹក ហើយ​ជា​រឿយ​ៗ​ដុំ​ទាំងនេះ​ស្ថិត​នៅ​ក្នុង​បំពង់​ប្រព័ន្ធ​ទឹកនោម ។ វា​អាច​បណ្តាល​ឱ្យ​ឈឺចាប់​ក្រលៀន និង​ក្នុង​ពោះ​យ៉ាង​ខ្លាំង​។ ស្ទើរ​គ្រប់​ករណី បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​តាម​រយៈ​តែ​ការ​វះកាត់​ប៉ុណ្ណោះ ។ ក្រួស​ក្នុង​តម្រងនោម​ភាគច្រើន​កើត​លើ​មនុស្ស​វ័យ​៣០​ទៅ​៦០​ឆ្នាំ ។ បុរស​មាន​អត្រា​កើត​ជំងឺ​នេះ​មាន​ប្រមាណ​ពី​១០​ទៅ​២០% ខណៈ​ស្ត្រី​អត្រា​កើត​មាន​ពី​៣%​ទៅ​៥%​ប៉ុណ្ណោះ៕