ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ពង្រឹងគុណភាព​សេវាកម្ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បី​ពង្រឹង​សេវាកម្ម​ទេសចរណ៍ អ្នកធ្វើការ​នៅ​ក្នុង​សហគមន៍​ទេសចរណ៍​ចំនួន ​៤ សរុប​មាន​គ្នា​ចំនួន ៣២ នាក់ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មួយ​រយៈពេល​ពេញ ​៥…

រាជធានីភ្នំពេញ ៖ ដើម្បី​ពង្រឹង​សេវាកម្ម​ទេសចរណ៍ អ្នកធ្វើការ​នៅ​ក្នុង​សហគមន៍​ទេសចរណ៍​ចំនួន ​៤ សរុប​មាន​គ្នា​ចំនួន ៣២ នាក់ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មួយ​រយៈពេល​ពេញ ​៥ ​ថ្ងៃ មានចំណេះ​ការ​ខាង​គ្រប់គ្រង​សហគមន៍ ចំណេះ​សេវាកម្ម​ដូច​ជា​ការ​ច​ម្អិ​ត​ម្ហូបអាហារ​ជាដើម ​។ វគ្គ​បណ្តុះបណ្តាល​នេះ ចាប់ពី​ថ្ងៃ​ទី ​០១-០៥ ខែធ្នូ ឆ្នាំ​ ២០២១ ដោយ​មាន​សិក្ខាកាម​ចូលរួម​មក​ពី​សហគមន៍ អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ទេសចរណ៍​ត្រាវ​កុ​ដ្ឋ សហគមន៍​អេកូ​ទេសចរណ៍​ចាន់​ស​ជើង និង​សហគមន៍​អេកូ​ទេសចរណ៍​ចាន់​ស​ត្បូង ​។

វគ្គ​បណ្តុះបណ្តាល​បែងចែក​ជា ​២ ទី ​១ វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «សហគ្រិនភាព ការ​គ្រប់គ្រង​សហគមន៍ ទេសចរណ៍ និង​បដិសណ្ឋារ កិច្ច» ​។ ទី​ ២ វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «​ជំនាញ​ចុងភៅ និង​ចម្អិន​ម្ហូបអាហារ​» ក្រោម​ការ​បង្ហាត់បង្រៀន​ពី​លោកគ្រូ​ចុងភៅ លី ជិន​ជាមេ​ចុងភៅ​មក​ពី​សមាគម​ចុងភៅ​កម្ពុជា ព្រម​ជាមួយ​ការ​សិក្សា​អំពី​ចំណុច​គន្លឹះ​សំខាន់​ៗ​ក្នុង​មេរៀន គ្រូឧទ្ទេស​ក៏​បាន​រៀបចំ​ឲ្យ​មានការ​លេងល្បែង​ល្បងប្រាជ្ញា​បណ្តុះ​គំនិត​សាមគ្គី​ជា​ក្រុម (Team Building) ការ​បំផុសគំនិត (Brainstorming) និង​ការ​កំ​ដៅ​សាច់ ដុំ (Warm up) រួម​ជាមួយ​ការ​ចុះ​អនុវត្ត​ផ្ទាល់​ទៅ​តាម​មុខ​វិជ្ជា​ផង​ដែរ​ ។

វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសច រណ៍ និង​អេកូ​ទេសចរណ៍ មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប និង​សហគ្រិន​ខ្មែរ​ ។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ ក្រសួងទេសចរណ៍​បាន​គូសបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​របស់​ប្រជា​សហគមន៍​ដើម្បី​រួមចំណែក​លើកកម្ពស់​គុណភាព​សេវាកម្ម និង​ផលិតផល​ក្នុង​សហគមន៍ ពិសេស​ក្នុង​បរិបទ​ដែល​វិស័យ​ទេសចរណ៍​កម្ពុជា បាន​កំពុង​មានការ​ងើបឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ