ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម ប្រជុំពិភាក្សា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ដឹក​ជញ្ជូន​តាម​ច្រកព្រំដែន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រដ្ឋលេខាធិការ​ប្រចាំការ​លោក តូច…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រដ្ឋលេខាធិការ​ប្រចាំការ​លោក តូច ចាន់​កុសល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រតិបត្តិការ​ដឹក​ជញ្ជូន នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម ។

កិច្ចប្រជុំ​នេះ​ដោយ​មានការ​ចូលរួម​ដោយ​ផ្ទាល់ ពី​អនុរដ្ឋមន្ត្រី ដឹក​ជញ្ជូន​របស់​វៀតណាម លោក Le Dinh Tho ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​រួម ស្តី​ពី​ការ​រៀបចំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម និង​ពិនិត្យ​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ ចំពោះ​ការ​កកស្ទះ​ចរាចរណ៍ ដោយសារ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម ។

គួរ​កត់​សម្គាល់ថា ៖ ការ​បើក​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​វៀតណាម នឹង​បើកឱកាស​យ៉ាង​ទូលំទូលាយ​ដល់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ បង្កើន​ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​កត្តា​ទាំងនេះ ជា​កម្លាំង​ច​លករ យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាជាតិ​ទាំង​ពីរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ