ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសាខា ប្រកាស​តែងតាំង​លោក Lee Tae Hoon ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្លិប​ត្រៀម​ប្រកួត​រដូវ​កាល​2022

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា ​លោក Lee Tae Hoon ត្រូវ​បាន​ក្លិប​បាល់ទាត់​វិសាខា ប្រកាស​តែងតាំង

រាជធានី​ភ្នំពេញ ៖ អតីត​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា ​លោក Lee Tae Hoon ត្រូវ​បាន​ក្លិប​បាល់ទាត់​វិសាខា ប្រកាស​តែងតាំង
ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្លិប​ដើម្បី​ត្រៀម​ការ​ប្រកួតនា​រដូវ​កាល​ឆ្នាំ​២០២២ ។ នេះ​បើ​យោង​តាម​ការប្រកាស​របស់​ក្លិប​បាល់ទាត់​វិសាខា នៅ​លើ​ទំព័រហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ ឆ្នាំ​២០២១ ។

ក្លិប​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោហ៊ុន សែន ២​សម័យកាល វិសាខា បាន​ប្រកាស​តែងតាំង​លោក Lee Tae Hoon គឺជា​គ្រូ​បង្គោល​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្លិប​បាន​ប្រកាសចែកផ្លូវ​ជាមួយ​លោក Colum Curtis ជា​គ្រូបង្គោល​របស់​ក្លិប​ទាំង​ដែល​ការ​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) រដូវ​កាល​២០២១ មិន​ទាន់​បញ្ចប់​ផង​នោះ ។ ក្នុង​រដូវ​កាល​២០២១​នេះ គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​ខាងជើង​រូប​នេះ​ដឹកនាំ​វិសាខា​បាន​១៣​ប្រកួត ឈ្នះ​៨ ស្មើ​៤ និង​ចាញ់​១​ប្រកួត មាន​២៨​ពិន្ទុ ឈរ​លេខ​៤​ក្នុង​តារាង​លី​គកំពូល​គិត​ត្រឹម​ស​ប្ដា​ហ៍​ទី​១៥​។

គួរ​បញ្ជាក់​លោក Lee Tae Hoon ត្រូវ​បាន​ក្លិប​កង​យោធពលខេមរភូមិន្ទ (​ទ័ព​) ប្រកាស​តែងតាំង​ជា​គ្រូ​បង្គោល​នៅ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១ ជាមួយ​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ ខណ​:​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ​ទើបតែ​ដឹកនាំ​ក្រុម​បាន​ត្រឹមតែ​៥​ខែ​កន្លះ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ក្លិប​សម្រេច​បញ្ចប់​កិច្ចសន្យា​មុន​ពេល​កំណត់ បន្ទាប់​ពី​ដឹកនាំ​ក្រុម​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៧ នៅ​ក្នុង​លី​គ​កំពូល និង​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ពាន​សម្តេច​តេ​ជោ​។

មុន​ពេល​ត្រឡប់​មក​កម្ពុជា​វិញ លោក Lee Tae Hoon បាន​ដឹកនាំ​ក្លិប HOANG ANH Gia Lai FC នៅ​ក្របខ័ណ្ឌ​លី​គ​ទី​១​របស់​ប្រទេសវៀតណាម ចំនួន​១​រដូវ​កាល​(២០១៩-២០២០) ក្នុង​តួនាទី​ជា​នាយក​បច្ចេកទេស ។ គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ ជា​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១០-២០១២ ។ ក្រោយមក​គ្រូបង្វឹក​រូប​នេះ​ត្រូវ​បាន​តែងតាំង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ម្ដងទៀត​នៅ​ឆ្នាំ​២០១៣ ដល់​២០១៦ មុន​នឹង​មក​ដឹកនាំ​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ ពី​ឆ្នាំ​២០១៦ ដល់​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ