ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយ​ការណ៍​​សរុបគ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំងប្រទេស​​ម្សិលមិញ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ : ​កាលពី​ថ្ងៃ​ទី​១៩ ​ឧសភា ​២០១៦ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៧​លើក​) ​មនុស្ស​ស្លា.ប់​៥​នាក់ (​ប្រុស​៣​នាក់​) រង​របួសធ្ងន់​១២​នាក់ (ស្រី៤​នាក់) និង​របួសស្រាល៧​នាក់ (ស្រី១​នាក់​) ។

រាជធានី​ភ្នំពេញ : ​កាលពី​ថ្ងៃ​ទី​១៩ ​ឧសភា ​២០១៦ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៧​លើក​) ​មនុស្ស​ស្លាប់​៥​នាក់ (​ប្រុស​៣​នាក់​) រង​របួសធ្ងន់​១២​នាក់ (ស្រី៤​នាក់) និង​របួសស្រាល៧​នាក់ (ស្រី១​នាក់​) ។

​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង​១១​លើក​នេះ បណ្តាល​ឱ្យ​​ខូចខាត​យានយន្តសរុបចំនួន២0​គ្រឿង រួម​មានម៉ូតូ​ចំនួន១០​គ្រឿង​, រថយន្ត​ធុន​តូចចំនួន៩​គ្រឿង, រថយន្តធុន​ធំ១​គ្រឿង ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន៥​លើក (​ស្លាប់​៣​នាក់​), ស្រវឹង១​លើក ,​មិន​គោរព​សិទ្ធិ២​លើក , ប្រជែង១​លើក (​ស្លាប់១​នាក់​) , ងងុយដេក១​លើក (​ស្លាប់​១​នាក់​) បត់​គ្រោះថ្នាក់១​លើក ។ ក្នុង​នោះ​ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១១​នាក់ (​យប់​៤​នាក់ ) ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មានផ្លូវជាតិ ចំនួន៨​លើក ផ្លូវ​ខេត្ត​-​ក្រុងចំនួន៣​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួម​មានម៉ូតូ៤​លើក រថយន្ត​ធុន​តូច៥​លើក ,​រថយន្ត​ធុន​ធំ២​លើក ។

ខេត្ត-រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មានកំពង់ស្ពឺ២​លើក​(​ស្លាប់២​នាក់ ,(​ស្រី​១​នាក់​) របួស​២​នាក់​(​ស្រី​) បន្ទាយ​មាន​ជ័យ២​លើក ស្លាប់១​នាក់ របួស៣​នាក់ , ត្បូងឃ្មុំ១​លើក ស្លាប់១​នាក់ របួស៥​នាក់ (​ស្រី​១​នាក់​) និង​ខេត្តកំពត១​លើក ស្លាប់១​នាក់ (​ស្រី១​នាក់​)​។